សាន់​ឆាយ​រង​ការ​រិះគន់ ព្រោះ​ជូន​ពរ Song Hye Kyo តែ​បង្ហោះ​រូប​ជាមួយ​សង្សារ...

  • 2017-11-18 07:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

សកម្មភាព​របស់​តារា​សម្ដែង​ជួរ​មុខ​តៃវ៉ាន់ Barbie Hsu នា​ពេល​ថ្មី​ៗ​នេះ​កំពុង​បង្ក​ភាព​ចម្រូងចម្រាស​យ៉ាង​ខ្លាំង។

កាល​ពី​ថ្ងៃ​ទី​១៦​ខែ​វិច្ឆិកា​កន្លង​ទៅ​នេះ តារា​សម្ដែង​ល្បី​ឈ្មោះ​តៃវ៉ាន់ Barbie Hsu បាន​ក្លាយ​ជា​ទី​ចាប់​អារម្មណ៍​របស់​មនុស្ស​ជា​ច្រើន​ដោយ​សារ​តែ​សកម្មភាព​នៅ​លើ​បណ្ដាញ​សង្គម​របស់​នាង។ តាម​នោះ​ដែរ ក្រោយ​ពេល​កំពូល​តារា​សម្ដែង​កូរ៉េ Song Hye Kyo រៀបការ​បាន​២​សប្ដាហ៍ មក​ទល់​ពេល​នេះ សាន់ឆាយ​ទើប​បង្ហោះ​សារ​ជូន​ពរ​អាពាហ៍ពិពាហ៍​នាង។

យ៉ាងណាក៏ដោយ ពាក្យ​ជូន​ពរ​នេះ​មិន​ត្រូវ​បាន​គេ​សរសើរ​នោះ​ទេ បែរ​ជា​ត្រូវ​គេ​រិះគន់​យ៉ាង​ចាស់​ដៃ​ទៅ​វិញ​ដោយ​សារ​តែ Song Hye Kyo រៀបការ​ជាមួយ Song Joong Ki តែ​តួ​រឿង "ស្នេហា​បួន​ដួង" បែរ​ជា​បង្ហោះ​រូប​ជាមួយ​តារា​សម្ដែង Lee Byung Hun ដែល​ជា​សង្សារ​ចាស់​របស់ Hye Kyo ទៅ​វិញ។ មនុស្ស​ជា​ច្រើន​បាន​លើក​ឡើង​ថា សាន់​ឆាយ​គ្មាន​ការ​គិត​វែង​ឆ្ងាយ​មុន​ពេល​ធ្វើ​អ្វី​មួយ​សោះ​តែ​ម្ដង៕

ចុចអាន៖ដំបូន្មានផ្លូវចិត្តពី Selena Gomez គឺជាមេរៀនជីវិតដែលអ្នកគួរតែចងចាំ

ប្រភព៖ Eva ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម