៣​​ចំណុច ​​ធ្វើ​ឲ្យ​អ្នក​យក​ឈ្នះ​ចិត្ត​បុរស​វ័យ​ចំណាស់​បាន​ដោយ​ជោគជ័យ​

  • 2017-11-18 01:24:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនុស្ស​ស្រី​មួយ​ចំនួន​លង់​ស្រឡាញ់​បុរស​វ័យ​ចំណាស់​ព្រោះ​ពួកគេ​ចង់​​បាន​ជីវិត​​ដែល​មាន​លំនឹង​​នៅ​ថ្ងៃ​អនាគត​។ ពួកគេ​ចង់​បាន​ការ​ស្រឡាញ់ ថ្នាក់ថ្នម ព្រួយ​បារម្ភ និង​ស្នេហា​បែប​ចាស់​ទុំ ដូច្នេះ​មាន​តែ​បុរស​វ័យ​ចំណាស់​ប៉ុណ្ណោះ​ទើប​អាច​ផ្តល់​ឲ្យ​ពួកគេ​បាន​។ ប្រសិន​បើ​អ្នក​ក៏​ជា​ម្នាក់​ក្នុង​ចំណោម​មនុស្ស​ស្រី​ខាង​លើ ខាង​ក្រោម​នេះ​ជា​ចំនុច​សំខាន់​៣​យ៉ាង​ដែល​ជួយ​​​ឲ្យ​​អ្នក​យក​ឈ្នះ​​ចិត្ត​Crushដែល​ជា​បុរស​វ័យ​ចំណាស់​​ម្នាក់​នោះ​៖​

១.មាន​ទំនុក​ចិត្ត​

ភាគ​ច្រើន​បំផុត​មនុស្ស​ប្រុស​​ដែល​មាន​វ័យ​ចំណាស់​​​ចាប់​អារម្មណ៍​មនុស្ស​ស្រី​ដែល​មាន​ទំនុក​ចិត្ត​​លើ​ខ្លួន​ឯង​។ ភាព​ឯករាជ្យ​ក្នុង​អាជីព ការងារ ក៏​ដូចជា​អត្តចរិត​អង់​អាច ក្លាហាន ហ្នឹង​ធឹង​ គឺ​ជា​មន្ត​ស្នេហ៍​ពិសេស​ដែល​អាច​ទាក់​ចិត្ត​​ពួកគាត់​​បាន​។​

រូបតំណាង

​**២.ការ​តុបតែង​ខ្លួន​​**

បើ​អ្នក​ស្រឡាញ់​បុរស​វ័យ​ចំណាស់​អ្នក​គួរ​ចេះ​​តុបតែង​ខ្លួន ឲ្យ​ត្រូវ​​នឹង​​អ្វី​ដែល​វ័យ​របស់​ពួកគាត់​​​​ចាប់​អារម្មណ៍​។ ការ​ស្លៀកពាក់ ម៉ូដ​សក់ ការ​ផាត់​មុខ គួរ​តែ​​មាន​លក្ខណៈ​​ស៊ីវិល័យ​ កាលីប​បែប​ថ្លៃថ្នូ ហើយ​ជៀសវាង​ការ​​តុបតែង​ខ្លួន​​បែប​ក្មេង​​​ ឬ​ស្ទាវ​ជ្រុល​​ខ្លាំង​​។​

៣.គ្មាន​ភាព​ម្ចាស់ការ​​

អត្តចរិត​បែប​ក្មេង​ស្រី​ដូច​ជា ពូកែ​អន់​ចិត្ត ង​ងក់ ឆាប់​រំភើប ឆាប់​ភ័យ ស្លន់ស្លោ គ្មាន​ភាព​ជឿជាក់​លើ​ខ្លួន​ឯង គួរ​តែ​កាត់​បន្ថយ ឬ​បំបាត់​ចោល​បើ​អាច ហើយ​អ្នក​ត្រូវ​អភិវឌ្ឍ​ខ្លួន​ឯង​ឲ្យ​ក្លាយ​ជា​មនុស្ស​​​ស្រី​ដែល​រឹងមាំ និង​ម្ចាស់ការ ទើប​ជា​ទី​ចាប់​អារម្មណ៍​សម្រាប់​​Crush​វ័យ​ចំណាស់​ម្នាក់​នោះ​​៕

រូបតំណាង

ចុចអាន៖ហេតុ​ផល​ ៦​យ៉ាង​ដែល​អ្នក​គួរ​ស្រឡាញ់​មនុស្ស​ប្រុស​មិន​សង្ហា

ប្រភព៖ Likelovequotes ប្រែសម្រួល៖ អូន បញ្ញា

អត្ថបទពេញនិយម