រក​ឃើញ​​ប្រុស​ស្អាត​ដែល​កំពុង​​ធ្វើ​ឲ្យ​ស្រី​ៗ​ឈ្លក់​វង្វេង​ច្រើន​បំផុត​ពេល​បច្ចុប្បន្ន

  • 2017-11-17 02:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

តារា​សម្ដែង​ជើង​ថ្មី Hu Yi Tian ត្រូវ​បាន​គេ​ស្វែង​រក​គ្រប់​គ្រលុក​កន្លៀត​ទាំង​អស់​ក្រោយ​ពេល​រឿង​ភាគ​របស់​គេ​ត្រូវ​បាន​បញ្ចាំង​ត្រឹម​តែ​មួយ​ភាគ។

រឿង​ភាគ​ទូរទស្សន៍​ចិន "A Love So Beautiful” ដែល​និយាយ​ពី​រឿង​ស្នេហា​របស់​យុវវ័យ​ក្នុង​វ័យ​សិក្សា​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ជា​ច្រើន​ព្រោះ​សាច់​រឿង​ថ្មី ក៏​ដូច​ជា​មាន​តួ​ក្មេង​ស្រស់​ស្អាត។ ជា​ពិសេស​ក្រោយ​ពេល​ចាក់​បញ្ចាំង​បាន​តែ​ភាគ​ដំបូង​តួឯក​ប្រុស​ក្នុង​រឿង Hu Yi Tanណ បាន​ល្បីល្បាញ​ពេញ​បណ្ដាញ​សង្គម។ បើ​ទោះ​បី​ជា​កើត​ឆ្នាំ​១៩៩៣​ក៏​ដោយ តែ​មុខ​របស់​លោក​មើល​ទៅ​មិន​ខុស​ពី​ក្មេង​ជំទង់​១៨​ឆ្នាំ​នោះ​ឡើយ។

ជាមួយ​នឹង​កម្ពស់​១.៨៨ម កាន់​តែ​ធ្វើ​ឲ្យ​ប្រុស​ស្អាត​អាយុ​២៤​ឆ្នាំ​លេច​ធ្លោ​កាន់​តែ​ខ្លាំង​ជាង​មុន​ទៅ​ទៀត៕

ប្រភព៖ Kenh14 ប្រែសម្រួល៖ Caramel

អត្ថបទពេញនិយម