ប្រុសៗ​ត្រៀម​ខ្លួន​លួងគេឲ្យ​ហើយ​ទៅ ពេល​ឮ​សម្ដីខុស​ពី​ចិត្ត ៥​ ឃ្លានេះ​ពីស្រីៗ​

  • 2017-11-17 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ស្រីៗ​ប្រែប្រួល​អារម្មណ៍​ទៅ​តាម​ស្ថានភាព និង​សុខភាព​ ហើយ​ថែម​ទាំង​កត្តា​ក្រៅ​ខ្លួន​ផ្សេងៗ​ទៀត​ ដែល​គ្មាន​សណ្ឋាន​ច្បាស់លាស់​ទេ។​ ម៉្យាង​វិញ​ទៀត​ធម្មជាតិ​ជា​ស្ត្រី​ គឺ​ត្រូវ​តែ​មាន​បែប​បទ​ស្មុគ​ស្មាញ​ជាង​បុរស​ មិន​ថា​រូបកាយ ឬ​ផ្លូវ​ចិត្ត​នោះ​ទេ។ ដូច្នេះ​នាង​ងាយ​​ផ្លាស់ប្ដូរ​អារម្មណ៍​ណាស់ ម្ដង​សើច ម្ដង មួម៉ៅ​ និង​និយាយ​អ្វី​ក្បត់​និង​ចិត្ត​ខ្លួន​ឯង។ ទាំង​នេះ​ជា​ពាក្យ​ដែល​នាង​ឧស្សាហ៍​ប្រើ​នៅ​ពេល​ខឹង​ឬ​អន់​ចិត្ត​ម្ដងៗ៖

១.«អូខេ»

ចំណាំ​មើល​ទៅ​ បើ​នាង​មិន​សូវ​សប្បាយ​ចិត្ត​នាង​នឹង​មិន​ប្រកែក​ បាន​ត្រឹម​និយាយ​ថា​ អូខេ​មួយ​ម៉ាត់​។ ពាក្យ​អូខេ​នេះ​មាន​ន័យ​ថា​ នាង​បាន​ខឹង​៥០%​ រួច​ទៅ​ហើយ។​ បើ​នាង​និយាយ​ ត្រឹម​ ខេ​ មួយ​ម៉ាត់​យ៉ាង​កំបុត​នេះ​មាន​ន័យ​ថា​នាង​ខឹង​ខ្លាំង​ ១០០%។

រូបតំណាង

**២.«អត់​អី​ទេ​ចឹង»**

តើ​អ្នក​ធ្លាប់​ទេ​ ពេល​អ្នក​ភ្លេច​លើក​ទូរស័ព្ទ​មួយ​ដង​ទេ​ តែ​ក្រោយ​មក​អ្នក​អត់​បាន​ខល​ទៅ​វិញ​។ ដល់​ពេល​នាង​ខល​មក​លើក​ទី​២​ អ្នក​លើក​និយាយ​ហើយ​បាន​ប្រាប់​ថា​ អត់​បាន​លើក​ព្រោះ​រវល់។ នាង​នឹង​និយាយ​ភ្លាម​ថា "អត់អី​ទេ​ចឹង"។ វា​មិន​អត់​អី​ដូច​មាត់​នាង​ថា​ទេ​ ហើយ​នេះ​ច្បាស់​ ណាស់​ថា​នាង​កំពុង​អន់​ចិត្ត​ហើយ​។ ដូច​នេះ​បើ​លួង​មិន​ទាន់ ដឹង​តែ​ផ្ទុះ​ហើយ។

៣.«អត់​មាន​អី​ទេ»

បើ​ពេល​ឃើញ​នាង​ ធ្វើ​មុខ​ស្អុយ​ តែ​ពេល​សួរ​ទៅ​នាង​តប​ថា​ អត់​មាន​អី​ទេ។​ កុំ​ជឿ​នាង​ បើ​អាច​ទិញ​នំ​ចំណី​ដែល​នាង​ចូល​ចិត្ត​យក​ទៅ​លួង​នាង​ឲ្យ​ហើយ​ទៅ។

៤.«សុំ​ប្រាំ​នាទី»

រៀន​ធ្វើ​ចិត្ត​ឲ្យ​ហើយ​ទៅ​ណា​ ព្រោះ​ថា​វា​មិន​អាច​៥​នាទី​នោះ​ទេ គឺ​មាន​តែ​លើស​ហ្នឹង។ ពាក្យ​នេះ​នាង​នឹង​ប្រើ​នៅ​ពេល​ផាត់​មុខ ធ្វើ​សក់​ ឬ​ទិញ​ទំនិញ​ជា​ដើម។

៥.«អគុណ​ហើយ»

ពាក្យ​នេះ​ក៏​មិន​អាច​ទុក​ចិត្ត​បាន​ដែរ​ អ្នក​អាច​ដឹង​បាន​ថា​នាង​ខឹង​ឬ​មិន​ខឹង​ តាម​រយៈ​ការ​លើក​ដាក់​សំឡេង​ ដោយ​និយាយ​ពាក្យ​នេះ។​ ម៉្យាង​វិញ​ទៀត​អ្នក​ក៏​អាច​ដឹង​បាន​ដោយ​សារ​ពី​ដើម​មក​នាង​មិន​និយាយ​អគុណ​នេះ​ញឹក​ញាប់​ទេ៕

រូបតំណាង

ចុចអាន៖បុរស​បែប​ណា​អាច​ផ្ដល់​ក្ដី​សុខ​ឲ្យ​អ្នក​មួយ​ជីវិត? អត្ថបទ​ល្អ​ដែល​មនុស្ស​ស្រី​គួរ​អាន និងស៊ែរ

ប្រែ​សម្រួល​៖​ Pencharm

អត្ថបទពេញនិយម