ហេតុ​ផល​ដែល​អ្នក​គួរ​តែ​មាន​ដំណើរ​កម្សាន្ត​​ច្រើន​ពេល​នៅ​ជា​យុវវ័យ

  • 2017-11-16 08:50:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការ​ដើរ​កម្សាន្ត​គឺ​មាន​ន័យ​បំផុត​សម្រាប់​យុវវ័យ ព្រោះ​វ័យ​នេះគឺ​តែង​តែ​ចង់​សប្បាយ ​ចង់​ស្គាល់​អ្វី​ដែល​ ប្លែក​ៗ​ និង​ ថ្មី​ៗ ដូច្នេះ​ហើយ​ទើប​បាន​ជា​វ័យ​នេះ​គឺ​សក្ដិសម​បំផុត​សម្រាប់​ការ​ដើរ​កម្សាន្ត​ព្រោះ ៖

១. ហ្វឹក​ហាត់​ខួរ​ក្បាល

ពេល​ដែល​យើង​ស្ថិត​ក្នុង​វ័យ​នេះ​គឺ​ខួរ​ក្បាល​មាន​ភាព​រហ័សរហួន ឆ្លាត​វ័យ​ និង​ឆាប់​ចាប់​បាន​អ្វី​ដែល​ថ្មី​ អ្វី​ដែល​ប្លែក ដូច្នេះ​ហេតុ​អី​ត្រូវ​ចាំ​ទាល់​តែ​ខក​វ័យ​ដ៏​ល្អ​នេះ។ អ្នក​គួរ​តែ​បើក​ចិត្ត​ និង ខួរ​ក្បាល​ដ៏​ល្អ​របស់​អ្នក​មើល​ពី​ពិភព​លោក​ដែល​អ្នក​រស់​នៅ។

រូបតំណាង

**២. មាន​កម្លាំង​ខ្លាំង**

យុវវ័យ​ជា​ជា​វ័យ​ដែល​ពេញ​កម្លាំង និង មាន​រាង​កាយ​មាំមួន បែប​នេះ​ហើយ​ទើប​អ្នក​គួរ​តែ​ដើរ​កម្សាន្ត​ ព្រោះ​មិន​ដូច​ពេល​ដែល​អ្នក​ចាស់​ មាន​កម្លាំង​ខ្សោយ រាង​កាយ​មិន​រឹង​មាំ ងាយ​ឈឺ អីចឹង​ហើយ​គឺ​ពិបាក​ដើរ​ណាស់។

៣. មិន​សូវ​ខ្វល់​ពី​​តម្លៃ​ថោក​ ឬ​ក៏​ថ្លៃ

នៅ​វ័យ​ហ្នឹង​មិន​សូវ​ជា​ប្រកាន់​ច្រើន​នោះ​ទេ​ សំខាន់​គឺ​សប្បាយ​ ស្គាល់​អ្វី​ដែល​ថ្មី​ៗ​ តែ​បើ​អ្នក​មាន​វ័យ​ចំណាស់​បន្តិច​ គឺ​អ្នក​នឹង​គិត​ពី​ភាព​ថ្លៃ​ថ្នូរ សុខ​ស្រួល​ និង​មុខមាត់។

រូបតំណាង

៤. ភ្ជាប់​ទំនាក់​ទំនង​សង្គម

ការ​ដើរ​កម្សាន្ត​មិន​ត្រឹម​តែ​ឲ្យ​អ្នក​រីករាយ​ប៉ុណ្ណោះ​ទេ វា​ ថែម​ទាំង​ឲ្យ​អ្នក​បាន​ស្គាល់​មនុស្ស​ថ្មី​ៗ និង​មាន​ការ​ភ្ជាប់​ទំនាក់​ទំនង​គ្នា​បាន​យ៉ាង​ល្អ​ ព្រោះ​ជា​វ័យ​ដែល​មាន​ការ​ទំនាក់​ទំនង​ខ្លាំង ហើយ ក៏​រីក​រាយ​នឹង​មាន​មិត្ត​ថ្មី​ៗ​ដែរ។

៥. ស្វែង​យល់​ពី​ខ្លួន​ឯង

ពេល​ដែល​អ្នក​នៅ​មួយ​កន្លែង​អ្នក​មិន​ដឹង​ថា​អ្នក​ជា​មនុស្ស​យ៉ាង​ម៉េច​ឲ្យ​អស់​នោះ​ទេ តែ​ពេល​ដែល​អ្នក​បាន​ដើរ​ហើរ​ទៅ​ក្រៅ​ជាមួយ​មនុស្ស​ផ្សេង​ពី​អ្នក​ គឺ​អ្នក​អាច​ស្វែង​យល់​ពី​ខ្លួន​ឯង​បន្ថែម​ទៀត ថា​តើ​អ្នក​នៅ​ខ្សោយ​កន្លែង​ណា​ នៅ​មាន​អី​មិន​ទាន់​ចេះ​ ហើយ គួរ​តែ​រៀន​អ្វី​បន្ថែម​ទៀត។

រូបតំណាង

សប្បាយ​គឺ​ត្រូវ​តែ​សប្បាយ​ តែ​សំខាន់​យើង​មិន​ភ្លេច​កាតព្វកិច្ច​ក្នុង​វ័យ​របស់​យើង៕​​

ប្រភព៖ Youqueen ប្រែ​សម្រួល៖ ផេង ផលធិតា

អត្ថបទពេញនិយម