សញ្ញាទាំង ៣បង្ហាញថាអ្នកគួរតែសុំសង្សារចាស់ត្រូវគ្នាវិញទៅ

  • 2017-11-16 04:21:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

អាច​ថា​វា​ជា​រឿង​គួរ​ឱ្យ​អាម៉ាស់​ខ្លះ​ដែរ​ ក្រោយ​ពេល​ដែល​អ្នក​បែក​គ្នា​ជាមួយ​សង្សារ​ហើយ​ស្រាប់​តែ​ចង់​វិល​ត្រលប់​ទៅ​រក​គេ​វិញ​។ ប៉ុន្តែ​ក្តី​ស្រឡាញ់​ពិត​ជា​គ្មាន​កំហុស​ឡើយ​ ប្រសិន​បើ​អ្នក​សង្កេត​ឃើញ​ខ្លួន​ឯង​មាន​ចំនុច​ទាំង ​៣ ​យ៉ាង​ខាង​ក្រោម​នេះ​បន្ទាប់​ពី​បែក​គ្នា​រួច ​អ្នក​គួរ​តែ​ប្រញាប់​ទៅ​សុំ​ផ្សះ​ផ្សា​ជាមួយ​សង្សារ​ចាស់​វិញ​ទៅ​។

១. មាន​លេស​សើ​រើ​កំហុស​គ្រប់​យ៉ាង​ឡើង​វិញ​៖ ពេល​ខ្លះ​ហេតុផល​នៃ​ការ​បែក​គ្នា​អាច​បណ្តាល​មក​ពី​រឿង​តិច​តួច ​តែ​ដោយ​សារ​អារម្មណ៍​របស់​ភាគី​ទាំង​សង​ខាង ទាំង​អន់​ចិត្ត​ ទាំងខឹង​និង​ប្រច័ណ្ឌ​ ទើប​ធ្វើ​ឱ្យ​គ្រប់​យ៉ាង​ថ្លោះ​ធ្លោយ​ត្រឹម​មួយ​រំពេច​។ យ៉ាង​ណា​ក្តី ​ប្រសិន​បើ​ក្រោយ​ពេល​បែក​គ្នា​អ្នក​ស្រាប់​តែ​នឹក​ឃើញដល់​រឿង​រ៉ាវ​ចាស់​ៗ​វិញ ​ហើយ​ពិនិត្យ​ឃើញ​ថា​អ្នក​មាន​លេស​ដើម្បី​កែ​ប្រែ​កំហុស​នោះ​ម្តង​ទៀត​អ្នក​គួរ​តែ​ប្រថុយ​ទៅ​សម្រប​សម្រួល​ជាមួយ​គេ​ចុះ​។

រូបតំណាង

**២. តែង​តែ​យក​អ្នក​ចាស់​ទៅ​ប្រៀប​ធៀប​អ្នក​ថ្មី៖** នេះ​សំដៅ​លើ​អ្នក​ដែល​កំពុង​មាន​ស្នេហា​ថ្មី​។ ប្រសិន​អ្នក​តែង​តែ​គិត​ដល់​អ្នក​ចាស់​ហើយ​ចេះ​តែ​គិត​ថា​អ្នក​ថ្មី​ខុស​ពី​អ្នក​ចាស់​បែប​នេះ​ឬ​បែប​នោះ​ មាន​ន័យ​ថា​អ្នក​នៅ​សល់​ចិត្ត​ស្រឡាញ់​ជាមួយ​អ្នក​ចាស់​ហើយ​។ កុំ​បណ្តោយ​យូរ​ហើយ​ក៏​កុំ​ព្យាយាម​កុហក​ខ្លួន​ឯង​ដែរ​ ត្រូវ​គិត​ថា​បើ​មនុស្ស​ពិត​ជា​អស់​ចិត្ត​មែន​គេ​នឹង​មិន​នឹក​រឮក​អតីតកាល​ទេ​។

រូបតំណាង

៣. នឹក​តែ​រឿង​ល្អ​ៗ​៖ ទំនាក់​ទំនង​ប្រៀប​ដូច​ជា​ចាន​ក្នុង​រាវ ​គឺ​តែង​តែ​មាន​ពេល​ប៉ះ​ទង្គិច​គ្នា​ តែ​យ៉ាង​ណា​អ្នក​មិន​បាន​គិត​ដល់​ភាព​ល្អក់​កករ​ទាំង​នោះ​ទេ ផ្ទុយ​ទៅ​វិញ​អ្នក​បែរ​ជា​អាល័យ​ដល់​អនុស្សាវរីយ៍​ល្អ​ៗ​ជាមួយ​អ្នក​ចាស់​។ នេះ​ហើយ​វា​ជា​សញ្ញា​ដែល​បញ្ជាក់​ថា​អ្នក​គួរ​ត្រលប់​ទៅ​រក​គេ​វិញ​ទៅ​៕

ចុចអាន៖សញ្ញាមួយចំនួនកំពុងប្រាប់អ្នកថា គួរតែដកឃ្លាពីរឿងស្នេហាខ្លះហើយ!

ប្រភព៖ Businessinsider ប្រែ​សម្រួល៖ អ៊ុង រ័ត្នបញ្ញា

អត្ថបទពេញនិយម