មិនចាំបាច់ Makeup ក្រាស់​ក៏បាន ៥ វិធី​ងាយៗ ជួយ​អ្នក​មើលទៅ​ស្អាត ស៊ី​ជ​ម្ពូ​បែប​ធម្មជាតិ​មិនបាច់​ប្រឹង​

  • 2017-11-16 02:38:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​រាល់ថ្ងៃ​នេះ​តើ​អ្នកធុញ​ណាស់​មែន​ទេ ដែល​ត្រូវ​ចំណាយពេ​លរាប់​ម៉ោង​មក​អង្គុយ​ផាត់​មុខ​?

​ចម្លើយ​មនុស្ស​ស្រី​ភាគច្រើន​ប្រាកដជា​ថា «Yes» តែ​មិនដឹង​ធ្វើយ៉ាងណា​ឲ្យ​មើលទៅ​ស្អាត ដោយ​មិនចាំបាច់ Makeup នោះទេ​។

​តោះ​! ឥលូវ កញ្ញា ណែនាំ ៥ វិធី​ងាយៗ អាច​ជួយ​ឲ្យ​ស្ត្រី​ស្រស់ស្អាត​បែប​ធម្មជាតិ​ដោយ​មិនបាច់​ប្រើ Make up ៖​

​១.​សំខាន់​ធ្វើស​ក់​ឲ្យ​ឡូយ​៖ ការធ្វើ​សក់​ឲ្យ​មាន​របៀប និង​លេង​ម៉ូដ​ស្អាតៗ ធានា​ថា​លើក​សម្រស់​ស្ត្រី​បាន​ច្រើន និង​ទាក់ទាញ​អ្នក​ជុំវិញខ្លួន​ឲ្យ​ងាកមើល​មិន​ខាន​។

​២.​មិនចាំបាច់​ប្រើ​ម្សៅ​ផាត់ ឬ​ម្សៅ​ទ្រនាប់​ទៀត​ទេ ៖ នារី​ជាច្រើន​តែង​ប្រើ​របស់​ពីរ​មុខ​នេះ ហើយ​ពេល​ខ្លះ​សាច់​ម្ស៉ៅ​មិនអាច​ជ្រាបចូល​សព្វ​ពេញ​ផ្ទៃមុខ​ឡើយ ធ្វើ​ឲ្យ​ស្ត្រី​មើលទៅ​កាន់តែ​មិន​គាប់​ភ្នែក​។ វិធី​ល្អ​បំផុត គឺ​ស្ត្រី​ត្រូវ​មាន​ភាពស្រស់ស្អាត​ពី​ខាងក្នុង ដោយ​ការ​ប្រើ​ផលិតផល​រក្សា​សម្រស់​បំប៉ន​សុខភាព​ស្បែក​មុខ​ឲ្យ​ស ភ្លឺ រលោង និង​មាន​សំណើម​ជាប្រចាំ​។​

​កញ្ញា​សូម​ណែនាំ សេរ៉ូម​លាបមុខ ផន​ស៍ ផ្ល​លេស​វ៉ាយស៍ ( ដែល​អាច​ជួយ​បង្រួម​រន្ធ​ញើស​នឹង​ផ្តល់​សំណើម ធ្វើ​ឲ្យ​ស្បែក​សម៉ត់​រលោង​បែប​ធម្មជាតិ​។ បន្ទាប់មក​គួរ​ជ្រើសរើស​ក្រែម​លាប​មុខផន​ស៍ វាយ​បី​យូ​ធ៊ី SPF (Pond’s White Beauty) ជា​ប្រភេទ​ក្រែម​រូបម​ន្ត​ថ្មី​ដំ​បូ​ង​គេ​បង្អស់ មាន​Vitamin B3+ ដែល​អាច​ជួយ​កាត់បន្ថយ ស្នាម​អុជ​ខ្មៅ​យ៉ាង​មាន​ប្រសិទ្ធិភាព នឹង​ធ្វើ​ឲ្យ​ស្បែក​សបែប​ស៊ី​ជ​ម្ពូ ព្រម​ទាំង​មាន SPF30 ដែរ​អាច​ការពារ​ស្បែក​មុខ​ពី​កំដៅ​ថ្ងៃ​នៅពេល​យើង​ចេញទៅ​ក្រៅ ។​

​៣.Take care ស្បែក​ឲ្យ​បានល្អ​បំ​ផុត​ជាប្រចាំ​៖ បើ​យើង​មិន​ចូលចិត្ត​ផាត់មុខ​ច្រើន​ទេ គួរតែ​ចេះ​វិធី​ថែទាំ​ស្បែក​បរិវេណ​នោះ​ឲ្យ​បានល្អ​។ ជាទូទៅ​ស្បែក​មុខខូច​ដោយសារ កំដៅ​ថ្ងៃ ធូលី​ដី និង​ខ្វះ​ដំណេក ។ ដូច្នេះ​ដើម្បី​រក្សា​សុខភាព​ស្បែក​មុខ គ្រាន់តែ​ត្រូវ​លាង​សម្អាត​មុខ ២ ម្តង ជា​ប្រចាំ​ពេលព្រឹក​នឹង​ពេល​យ​ប់ ពេល​ត្រលប់​ចូល​ផ្ទះ​វិញ រួច​លាបរ​លាប​ឡេ​បំប៉ន​ស្បែក​មុខ​មុន​ចូល​គេង និង​ត្រូវ​គេង​ឲ្យ​បាន​គ្រប់គ្រាន់​។ ក្រៅពី​នេះ ពេល​ទំនេរ​គួរ​បិទ​ម៉ាស់ និង​រក​វិធី​ធម្មជាតិ​ផ្សេងៗ​ដើម្បី​ផ្ដល់​សំណើម​ដូចជា​ស្ទី​ម សោ​ណា ឬ​ឆ្ពុង ទើប​អាច​បញ្ចេញ​ជាតិពុល​ពី​ក្នុង​ស្បែក ហើយ​ធ្វើ​ឲ្យ​ស្បែក​ភ្លឺទ​ន់​ល្មើ​យ​។

​ដើម្បី​លាង​សម្អាត​មុខ​ឲ្យ​បាន​ភ្លឺស្អាត​ពេញលេញ កញ្ញា សូម​ណែនាំ​ហ្វូម​លាងមុខ ផនស៍​ព្យួរ​វាយ៍ ( Pond’s Pure White ) ដែល​ផ្សំ​ពីកា​បូនឆាក​ខ​ល មាន​ប្រសិទ្ធ​ខ្ពស់​បំផុត​ក្នុង​ការលាង​សម្អាត កំណក​កខ្វក់​លើ​ស្បែក ដែល​កើតឡើង​ពី​ធូលី​ដី ផ្សែង​ពុល និង​គ្រឿង Make up ជាដើម​។ ​សម្រាប់​អ្នក​មុខខ្លាញ់​ខ្លាំង​តែ​គ្មាន​មុន សូម​ប្រើ​ហ្វូម​លាងមុខ​កាត់បន្ថ​យ​ជាតិ​ខ្លាញ់ Pond’s Oil Control ។

​៤.​ផ្នែក​ផ្សេង​ក៏​ត្រូវតែ​ខ្ញង់​៖ សម្អិតសម្អាង​ផ្នែក​ផ្សេងៗ​ឲ្យ​មើលទៅ Perfect ទោះបី​យើង​ខ្ជិល​ផាត់​ម្សៅ តែ​ត្រូវធ្វើ​ឲ្យ​រោមភ្នែក​,​ចិញ្ចើម និង​បបូរមាត់​ឲ្យ​បាន​ស្អាត​គ្រប់​ពេល​។ ​៥.​ស្នាម​ញញឹម​ត្រូវ​មាន​ជាប់​លើ​បបូរមាត់​៖ ស្នាម​ញញឹម​របស់​នារី គឺ​ជាម​ន្ត​ស្នេហ៍ដ៏​ទាក់ទាញ​បំ​ផុត ហើយ​អាចធ្វើ​ឲ្យ​មនុស្សនៅ​ជុំ​វិ​ញ​ខ្លួន​ឈ្លក់​វ​ង្វេ​ង​។​

​កុំ​ភ្លេច​ចាប់ផ្តើម​សាកល្ប​ង​ធ្វើ​ទាំង ៥ ចំនុច​ឥលូវ​នេះ​ទាំងអស់គ្នា​ណា៎

អត្ថបទ៖ រ៉ាវី

អត្ថបទពេញនិយម