LUNA ខំ​សម្រក​ទម្ងន់​ខ្លាំង​រហូត​ដល់​ស្រក​ទាំង​សាច់​ដុំ តែ​បែរ​ជា​វេទនា​ខ្លួន​វិញ

  • 2017-11-15 08:33:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

សមាជិក​ម្នាក់​ក្នុង​ក្រុម​តារា​ចម្រៀង​កូរ៉េ​ F(x) នាង Luna បាន​ស្រក​ទម្ងន់​យ៉ាង​គំហុក​ គឺ​១០​គីឡូ​ក្រាម​ ក្រោយ​តម​អាហារ​តាម​ក្បួន​ដែល​អ្នក​ចាត់​ចែង​នាង​រៀប​ចំ​ឲ្យ។

Luna ពីមុន និងបច្ចុប្បន្ន

ការ​តម​អាហារ​ដ៏​តឹងតែង​នេះ​ ធ្វើ​ឲ្យ​នាង​ស្រក​ទម្ងន់​យ៉ាង​គំហុក​ ហើយ​ថែម​ទាំង​ស្រក​សាច់ដុំ​ទៀត​ផង​ដែល​ប៉ះពាល់​ដល់​សុខភាព​ផង​ដែរ។ ដោយសារ​តែ​ស្រក​ទាំង​សាច់ដុំ​ដូច្នេះ​នាង​តែង​មាន​អាការៈ​ឆាប់​រមួល​ក្រពើ​ពេល​ដើរ​​ឬ​ឈរ​ ដែល​ជា​ការ​រំខាន​មួយ​សម្រាប់​ការងារ​នាង។ ទោះ​ជា​យ៉ាង​ណា ក្រោយ​ពី​ស្រក​ទម្ងន់​រួច​តារា​ស្រីវ័យ ២៤ ឆ្នាំ​រូប​នេះ​បែរ​ជា​សប្បាយ​ចិត្ត និង​មាន​ភាព​ជឿជាក់​ជាង​មុន។ គួរ​រំលឹក​ផង​ដែរ​ថា​ នាង​ធ្លាប់​ទទួល​រង​ការ​រិះ​គន់​ យ៉ាង​ចាស់​ដៃ​ដោយ​សារ​ទម្ងន់​របស់​នាង៕

Luna ពីមុន
Luna បច្ចុប្បន្ន

ចុចអាន៖រត់​ហាត់​ប្រាណ​បណ្ដើរ​​ស្ដាប់​ចម្រៀង​ ១០ បទ​នេះ ជួយ​ឲ្យ​អារម្មណ៍​ស្រស់​ថ្លា​

ប្រភព៖ Koreaboo ប្រែ​សម្រួល៖ Pencharm

អត្ថបទពេញនិយម