ចង់​ឲ្យ​ប្ដី​រឹតតែ​បាក់​ចិត្ត​ស្រលាញ់​ស្រឹបៗ​ ប្រពន្ធ​គួរ​មាន ៤ ចំណុច​នេះ

  • 2017-11-15 07:49:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ស្វាមី​ដែល​មាន​សំណាង​គឺ​ជា​ស្វាមី​ដែល​បាន​ភរិយា​ប្រកប​ដោយ​ចរិយា​សម្បត្តិ​ ចេះ​លើក​ដាក់​ គោរព​និង​ស្រលាញ់​ស្វាមី។​ ប៉ុន្តែ​ បើ​ភរិយា​នោះ​ចេះ​ប៉ុន្មាន​ចំណុច​នេះ​បន្ថែម​ពី​លើ​ចរិយា​សម្បត្តិ​នេះ​ទៀត​វា​កាន់​តែ​ រឹត​ចំណង​ស្នេហា​ប្ដី​ប្រពន្ធ​ឲ្យ​កាន់​តែ​មាន​សុភមង្គល​ទៀត​ជាក់​ជា​មិន​ខាន។​ ម៉្យាង​វិញ​ទៀត​ ចំណុច​ទាំង​នោះ​ជា​អាថ៌កំបាំង​ដែល​ធ្វើ​ឲ្យ​ប្តី​បាក់​ចិត្ត​នឹង​ព្រម​ធ្វើ​អ្វីៗ គ្រប់​យ៉ាង​ដែល​អ្នក​សុំ។​

១.ចេះ​យល់​ចិត្ត

មិន​ត្រឹម​តែ​យល់​ក្នុង​ជម្រៅ​ចិត្ត​នោះ​ទេ​ តែ​យល់​គ្រប់​ផ្នែក​ ដូចជា​ បម្រើ​ទឹក​ក្ដៅ​ត្រជាក់ ម៉ាស្សា​បន្ថយ​ភាព​តានតឹង​ឲ្យ​ប្ដី​ និង​រឿង​លើ​គ្រែ​ជា​ដើម។ និយាយ​ឲ្យ​ចំ​គឺ​ធ្វើ​ឲ្យ​ប្ដី​មាន​អារម្មណ៍​កក់​ក្ដៅ​ ធូរស្រាល​ និង​សប្បាយ​ចិត្ត។

រូបតំណាង

**២.ចេះ​តែង​ខ្លួន​ឲ្យ​ស្អាត**

ដូច​ពាក្យ​ស្លោក​ក្នុង​រឿង​ភាគ​ចិន​បាន​លើក​ឡើង​ថា "អ្នក​ក្លាហាន​ឆ្លង​មិន​ផុត​ពី​ដំណាក់​ស្រី​ស្អា"។ ជា​ការ​ពិត​ណាស់​ស្រី​ស្អាត​រមែង​ធ្វើ​ឲ្យ​បុរស​ចិត្ត​ទន់​បាន​ និង​ព្រម​ធ្វើ​រឿង​អ្វី​គ្រប់​យ៉ាង​ដែល​នាង​ទទូច​សុំ។

៣.ពូកែ​ធ្វើ​ម្ហូប​ឆ្ងាញ់​ៗ

ការ​ពិត​ណាស់​ គ្មាន​អ្នក​ណា​មាន​លទ្ធភាព​ចូល​ហាង​រាល់​ថ្ងៃ​ទេ។​ ម្យ៉ាង​ទៀត​បើ​ចង់​ចង​ចិត្ត​ប្ដី​កុំ​ឲ្យ​ចូល​ចិត្ត​ហូប​របស់​ខាង​ក្រៅ​ ប្រពន្ធ​គូរ​ចេះ​ចម្អិន​ម្ហូប​ដោយ​ផ្ទាល់​ដៃ​។ពេល​ទំនេរ​អ្នក​អាច​បបួល​ប្ដី​ដើរ​ទិញ​បន្លែ​ សាច់​ មក​ចម្អិន​ម្ហូប​ដែល​គាត់​ចូល​ចិត្ត​នៅ​ផ្ទះ​ជា​មួយ​គ្នា។ ធ្វើ​ដូច​នេះ​អ្នក​ទាំង​ពីរ​ នឹង​កាន់​តែ​ស្និទ្ធស្នាល​ ហើយ​ប្តី​អ្នក​នឹង​រឹតតែ​ស្រលាញ់​អ្នក​ទ្វេ​ដង។​

៤.ចេះ​និយាយ​លើក​ដាក់​សំឡេង

ចង់​បាន​ន័យ​ថា​ ចេះ​និយាយ​លួង​ប្ដី​ ពេល​ប្ដី​ស្មុគ​ស្មាញ​ និយាយ​ឲ្យ​រឿង​ធំ​ក្លាយ​ទៅ​ជា​រឿង​តូច​ ឯ​រឿង​តូច​ក្លាយ​ទៅ​ជា​គ្មាន​រឿង។ មិន​ត្រូវ​នាំ​ភ្លើង​ឡើយ​ គួរ​ចេះ​រក្សា​សន្តិភាព​ក្នុង​ចិត្ត​ ទើប​គ្រួសារ​មាន​សុភមង្គល ហើយ​សំឡេង​ទៀត​សោត​គឺ​ថ្នម​ៗ ទើប​គេ​សប្បាយ​ចិត្ត​នឹង​ស្ដាប់៕

រូបតំណាង

ចុចអាន៖ស្វាមី​តែង​ចង់​ឮ​ពាក្យ​សម្ដី ៥ ឃ្លា​នេះ​ពី​មាត់​ភរិយា​មុន​ពេល​គេង​រាល់​យប់

ប្រែ​សម្រួល៖​ Pencharm