រឿងគួរឲ្យ​ចាប់អារម្មណ៍​លើ​រាងកាយ​នារី ៨ យ៉ាង តែ​សាមី​ខ្លួន​ប្រហែល​ជា​មិន​ដឹង

  • 2017-11-15 01:58:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនុស្ស​ស្រី​មាន​លក្ខណៈ​ពិសេស​ៗ​ច្រើន​យ៉ាង​លើ​រាង​កាយ ហើយ​រឿង​ខ្លះ​សាមី​ខ្លួន​ក៏​មិន​បាន​ដឹង​ដែរ។ កញ្ញា សូម​ណែនាំ ៨ យ៉ាង​ដ៏​គួរឲ្យ​ចាប់អារម្មណ៍​លើ​រាងកាយ​នារី៖

១.សុដន់​ម្ដង​ធំ​ម្ដង​តូច

ទំហំ​សុដន់​ប្រែប្រួល​ម្ដង​ធំ​ម្ដង​តូច​ដោយសារ​មនុស្ស​ស្រី​ស្ថិត​ក្នុង​វដ្ដ​រដូវ លើស​ពី​នេះ​ទៅ​ទៀត​សុដន់​មួយ​ខាង​ឆ្វេង​តែង​ធំ​ជាង​ខាង​ស្ដាំ ព្រោះ​នៅ​ពី​ក្រោម​ផ្នែក​ខាង​ឆ្វេង​នៃ​ដើម​ទ្រូង​មាន​បេះដូង។ ជា​ទូទៅ​វា​មាន​ភាព​ខុសគ្នា​តិចតួច​ណាស់ ដែល​មើល​មិន​ឃើញ​ឡើយ ប៉ុន្តែ​គ្មាន​នារី​ណា​មាន​ទំហំ​ប៉ុន​គ្នា​ទេ។

២.យើង​ស្ដាប់​ខួរក្បាល​ទាំង​សង​ខាង

នៅ​ក្នុង​ការ​សិក្សា​មួយ​របស់​សាកលវិទ្យាល័យ Indiana ផ្នែក​​វេជ្ជសាស្ត្រ ដោយ​ប្រើ MRI អ្នក​ស្រាវជ្រាវ​បាន​រក​ឃើញ​ថា​ខណៈ​ពេល​បុរស​ភាគច្រើន​បង្ហាញ​សកម្មភាព​ទាំងស្រុង​នៅ​ផ្នែក​ខាង​ឆ្វេង​នៃ​ខួរក្បាល (ជា​ធម្មតា​ត្រូវ​បាន​ផ្សារ​ភ្ជាប់​ជាមួយ​ការ​ស្ដាប់ និង​ការ​និយាយ) ស្ត្រី​ភាគច្រើន​បាន​បង្ហាញ​ពី​សកម្មភាព​បន្ថែម​នៅ​ផ្នែក​ខាង​ស្ដាំ។

៣.ជា​ទូទៅ​ស្ត្រី​មើល​ទៅ​ក្មេង​ជាង​បុរស

ដោយ​មិន​គិត​ពី​អាយុ ស្បែក​របស់​ស្ត្រី​ឆាប់​មើល​ទៅ​នៅ​ស្អាត ក្មេង​ជាង​មនុស្ស​ប្រុស។ នេះ​គឺ​ដោយសារ​តែ​ស្បែក​របស់​បុរស​មាន​ភាព​ក្រាស់ ព្រោះ​មិន​បាន​ថែទាំ​ដិតដល់ ឬ​ខ្វល់ខ្វាយ​ពី​ការ​ជម្រះ​កោសិកា​ងាប់​ៗ​លើ​ស្បែក​ចេញ។ មួយ​វិញ​ទៀត​មកពី​ប្រុស​ៗ​មិន​ខ្វល់​ពី​ការ​ថែរក្សា​សម្រស់។

៤.ស្ត្រី​ងាយ​នឹង​ជួប​បញ្ហា​ក្រពះ​មិន​ស្រួល

ខណៈ​ដែល​ស្ត្រី និង​បុរស​មាន​ប្រព័ន្ធ​បំពង់​រំលាយ​អាហារ​ដូចគ្នា តែ​នារី​បែរ​ជា​ងាយ​ជួប​ប្រទះ​បញ្ហា​ឈឺ​ក្រពះ​ច្រើន​ជាង។ ព្រោះ​តែ​ទម្លាប់​នៃ​ការ​ទទួល​ទាន​របស់​បុរស មិន​មាន​ភាព​រញ៉េរញ៉ៃ​ដូច​យើង។

៥.ការ​ដុត​បំផ្លាញ​ជាតិ​ខ្លាញ់​យឺត​ជាង​បុរស

ជា​ទូទៅ​ស្ត្រី​មាន​អាច​ហាត់​ប្រាណ​ដុត​បំផ្លាញ​ជាតិ​កាឡូរី​បាន​ត្រឹម ៥០ ប៉ុណ្ណោះ​ក្នុង​មួយ​ថ្ងៃ ដែល​ជា​ចំនួន​តិច​ជាង​បុរស។ ដោយសារ​បុរស​បញ្ចេញ​កម្លាំង​ច្រើន​ជាង ហើយ​នេះ​ក៏​មាន​ន័យ​ថា​បុរស​អាច​ញ៉ាំ​បាន​ច្រើន​ជាង​ស្ត្រី ហើយ​មាន​កាឡូរី​ខ្ពស់​ជាង និង​អាច​បំផ្លាញ​បាន​លឿន​ជាង។

៦.មានអណ្ដាត​ពិសេស

ស្ត្រី​មាន​និន្នាការ​ទៅ​លើ​រសជាតិ​បន្ថែម​នៅ​លើ​អណ្ដាត​របស់​ពួកគេ ជាង​បុរស​ហើយ​ក៏​មាន​ក្រអូម​មាត់​ដែល​ប្រែប្រួល​តាម​ប្រភេទ​អាហារ។ ភាព​ប្រែប្រួល​នេះ​កាន់តែ​ខ្លាំង​ឡើង​នៅ​ពេល​ស្ត្រី​ឈាន​ដល់​វ័យ​មាន​កូន ហើយ​ពួកគេ​អាច​កំណត់​ពី​ភាព​ផ្អែម ជូរចត់​បាន​យ៉ាង​ច្បាស់។

៧.ស្បែក​ប្រែប្រួល​ច្រើន

ស្បែក​ស្ត្រី​ប៉ះ​នឹង​អ្វី​ហើយ ច្រើន​តែ​ប្រតិកម្ម ជាពិសេស​ពេល​អាកាសធាតុ​ប្រែប្រួល ស្បែក​ក៏​ប្រែប្រួល​ទៅ​តាម​អាកាសធាតុ​ដែរ។ អ័រម៉ូន Testosterone បង្កើន​កម្រាស់​ស្បែក​ដែល​ជា​មូល​ហេតុ​បុរស​មាន​ស្បែក​ក្រាស់​ជាង​នារី ២៥%។

៨.ស្ត្រី​ត្រូវ​ការ​គេង​ច្រើន

សកម្មភាព​ខួរក្បាល​របស់​ស្ត្រី​បន្ថយ​ត្រឹម​តែ ១០% ប៉ុណ្ណោះ​អំឡុង​ពេល​គេង ដែល​ទាប​ជាង​បុរស។ ដូចនេះ​ស្ត្រី​អាច​រក​ឃើញ​ថា​ពួកគេ​ត្រូវ​ចំណាយ​ពេល​ច្រើន​គេង​នៅ​លើ​គ្រែ ជាពិសេស​នៅ​ពេល​មក​រដូវ ព្រោះ​អរម៉ូន និង​ការ​ឈឺចាប់​ប៉ះពាល់​ដល់​ការ​គេង៕

ចុចអាន៖៥ យ៉ាង​ធ្វើឲ្យ​ស្រី​​ធាត់​ៗ​ខ្លាច​បំផុតក្នុង​ជីវិត

ប្រភព៖ Shape ប្រែ​សម្រួល៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម