ដល់​ពេល​គួរ​ផ្លាស់​ជីវិត​អ្នក​ហើយ បើ​សិន​ជា​ដឹង​ថា​ខ្លួន​ឯង​មាន​ចំណុច​នេះ

  • 2017-11-14 08:18:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មួយ​ជីវិត​​មនុស្ស​ តើ​មាន​​១០​ឆ្នាំ​ប៉ុន្មាន​ដង​ទៅ? ដូច្នេះ​អ្នក​មិន​គួរ​បណ្ដោយ​ឲ្យ​វា​ទៅ​ទាំង​ឥត​ន័យ​នោះ​ទេ​ បើ​​អ្នក​រក​ឃើញ​ថា​ខ្លួន​ឯង​មាន​ចំណុច​ទាំង​នេះ​ នោះ​អ្នក​គួរ​តែ​កែប្រែ​​​ទៅ​ ទាន់​អ្វី​ៗ​មិន​ទាន់​ហួស​ពេល៖

១. រាល់​អាទិត្យ​ អ្នក​ពិបាក​នឹង​រង់​ចាំ​ថ្ងៃ​សុក្រ​មក​ដល់​

អ្នក​តែងតែ​បន់​ឲ្យ​តែ​ថ្ងៃ​សុក្រ​មក​ដល់​នឹង​អាល​បាន​សម្រាក​នៅ​ចុង​សប្ដាហ៍​ ព្រោះ​ជា​ពេល​ដែល​អ្នក​ទំនេរ​ពី​ការងារ​ ឬ​ការ​សិក្សា។​ អ្នក​គួរ​រៀន​ស្រឡាញ់​ពេល​វេលា​ទាំង​អស់​ដែល​អ្នក​មាន​ទើប​ជា​ការ​ល្អ​។

រូបតំណាង

**២. អ្នក​រស់​នៅ​សម្រាប់​តែ​វិស្សមកាល​**

វិស្សមកាល​ជា​ពេល​ដែល​ល្អ ប៉ុន្តែ​អ្នក​មិន​គួរ​រស់​នៅ​សម្រាប់​តែ​វា​នោះ​ទេ​​។​​ អ្នក​​ត្រូវ​តែ​មាន​​វា​​ ហើយ​អ្នក​ក៏​ត្រូវ​អភិវឌ្ឍ​ខ្លួន​ឯង​​ផង​ដែរ​ ដូច្នេះ​អ្នក​ត្រូវ​ផ្លាស់​ប្ដូរ​ខ្លួន​ឯង​ឲ្យ​រឹងមាំ​សិន​​ទើប​អ្នក​អាច​រីករាយ​ជាមួយ​វា​ដោយ​អស្ចារ្យ​។

៣. មាន​ត្រឹម​តែ​ក្ដី​ស្រមៃ​តែ​មិន​ផ្ដោត​សំខាន់​លើ​វា​

អ្នក​បាន​ត្រឹម​តែ​ចង់​បាន​វា​ តែ​អ្នក​មិន​ដែលធ្វើ​អ្វី​សម្រាប់​វា​នោះ​ទេ​។ អ្នក​ខ្ជីខ្ជា​ មិន​រវីរវល់​ ហើយ​ចេះ​តែ​បណ្ដែត​បណ្ដោយ​វា​ទៅ​តាម​ព្រេង​វាសនា។

៤. អ្នក​គ្មាន​គំនិត​ចង់​បង្កើន​អ្វី​ដែល​អ្នក​មាន​ ហើយ​គិត​ថា​គ្មាន​កន្លែង​សម្រាប់​ធ្វើ​

អ្នក​មិន​ចង់​ព្យាយាម​ស្វែង​រក​អ្វី​ដែល​អាច​ឲ្យ​អ្នក​ប្រសើរ​ជាង​នេះ អ្នក​​តែងតែ​សាញ​ក្នុង​ការ​ធ្វើ​អ្វី​​មួយ។

រូបតំណាង

៥. មាន​ការ​ច្រណែន​ញឹក​ញាប់​

អ្នក​តែងតែ​មាន​អារម្មណ៍​ច្រណែន​នឹង​អ្នក​ដទៃ​ ​ចង់​មាន​អ្វី​ដូច​ពួក​គេ​ ហើយ​មិន​ដែល​ស្រឡាញ់​អ្វី​ដែល​ខ្លួន​មាន​ឡើយ។​ បើ​សិន​ជា​អ្នក​រក​ឃើញ​ថា​ខ្លួន​ឯង​បែប​នោះ​មែន​ វា​គួរ​តែ​ដល់​ពេល​ដែល​អ្នក​ផ្លាស់​ប្ដូរ​ហើយ។

៦. ​អ្នក​មិន​អាច​ចាកចេញ​ពី​កន្លែង​ដែល​អ្នក​ធ្លាប់​តែ​សុខ​ស្រួល

​អ្នក​ពិបាក​នឹង​ឈាន​ជើង​ទៅ​កន្លែង​ដែល​ថ្មី​ និង​ខុស​ពី​កន្លែង​ដែល​អ្នក​ធ្លាប់​តែ​សុខ​ស្រួល។​ វា​ពិត​ជា​តូច​ចង្អៀត​ពេក​ហើយ​ ដូច្នេះ​អ្នក​គួរ​តែ​សាក​ល្បង​ជីវិត​ដែល​លំបាក​ខ្លះ​ទៅ​ ទើប​អ្នក​រស់​នៅ​មាន​ន័យ។

រូបតំណាង

វា​គួរ​តែ​ជា​ពេល​ដែល​អ្នក​ត្រូវ​ផ្លាស់​ប្ដូរ​ហើយ​កុំ​ចាំ​ដល់​ហួស​ពេល​ទើប​ដឹង​ខ្លួន​ ព្រោះ​ជីវិត​មនុស្ស​គ្មាន​១០​ឆ្នាំ​ច្រើន​ដង​នោះ​ទេ​។៕

ប្រភព៖ lifehack ប្រែ​សម្រួល៖ ផេង ផលធិតា

អត្ថបទពេញនិយម