ផ្លែ​ឈើ​ ៤​មុខ​សម្រាប់​អ្នក​មិន​ចង់​កើត​មហារីក

  • 2017-11-14 06:03:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការ​បរិភោគ​ផ្លែ​ឈើ​នាំ​មក​នូវ​សុខភាព​តែ​ផ្លែ​ឈើ​ ដែល​ដាំ​ដុះ​ដោយ​ធម្មជាតិ​សុទ្ធសាធ​ គឺ​ពិបាក​ស្វែង​រក​ណាស់​នា​សម័យ​បច្ចុប្បន្ន​នេះ។​ ផ្លែ​ឈើ​ភាគ​ច្រើន​ត្រូវ​រង​ការ​បាញ់​ថ្នាំ​ ដើម្បី​បង្កើន​ទិន្នផល​និង​ដើម្បី​លក់​ទាន់​តម្រូវ​ការ​ទី​ផ្សារ​។​ ដូច្នេះ​ហើយ​​អ្នក​គូរ​បរិភោគ​ផ្លែ​ឈើ​តាម​រដូវ​កាល​ និង​ជ្រើសរើស​ផ្លែ​ឈើ​ដាំដុះ​នៅ​ក្នុង​ស្រុក​ទោះ​វា​មាន​តម្លៃ​ខ្ពស់​ជាង​ទី​ផ្សារ​ក៏​ពិត​មែន។​ ផ្លែ​ឈើ​ខ្លះ​មិន​ត្រឹម​តែ​មាន​វីតាមីន​ជំនួយ​សុខភាព​ទេ​ ថែម​ទាំង​អាច​ជួយ​ការពារ​ការ​កើត​ជំងឺ​មហារីក​ថែម​ទៀត​ផង​ដូច​ជា៖​

១.​ ផ្លែ​ស្រកា​នាគ​

ផ្លែ​ស្រកា​នាគ​ពូជ​ស្រដៀង​និង​ដើម​ដំបង​យក្ស​ហើយ​មាន​ប្រភព​ដើម​ពី​ប្រទេស​ម៉ិកស៊ីកូ​និង​អាមេរិក​កណ្ដាល។​ បន្ទាប់​មក​វា​ត្រូវ​បាន​គេ​យក​មក​ដាំ​ដុះ​នៅ​តៃវ៉ាន់​និង​តំបន់​អាស៊ី​អាគ្នេយ៍​ដូច​កម្ពុជា​ ថៃ​ ឬ​ វៀតណាម​ជា​ដើម។​ ផ្លែ​ស្រកា​នាគ​នេះ​មាន​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម ​phytoalbumin​ ដែល​មាន​ប្រសិទ្ធ​ភាព​ក្នុង​ការ​ប្រឆាំង​ការ​ក​ឡើង​នៃ​កោសិកា​មហារីក​យ៉ាង​មាន​ប្រសិទ្ធភាព។​

២.ផ្លែ​មង្ឃុត​

ផ្លែ​មង្ឃុត​មាន​ដើម​កំណើត​ពី​កោះ​Sundra​ក្នុង​ប្រទេស​ឥណ្ឌូណេស៊ី​។​ ក្រោយ​មក​ដោយ​សារ​វា​មាន​រសជាតិ​ឆ្ងាញ់​ ទើប​ប្រទេស​ជិត​ខាង​យក​មក​ដាំ​ដុះ​ដែរ។​ យោង​តាម​ការ​ស្រាវជ្រាវ​បង្ហាញ​ឲ្យ​ឃើញ​ថា​មង្ឃុត​អាច​ព្យាបាល​និង​បង្ការ​ជំងឺ​មហារីក​បាន​យ៉ាង​អស្ចារ្យ។​ ក្នុង​នោះ​ដែរ​វា​ក៏​ជួយ​ប្រឆាំង​និង​ភាព​ជ្រីវ​ជ្រួញ​នៃ​ស្បែក​​និង​បំផ្លាញ​ជាតិ​ស្ករ​ដែល​បណ្ដាល​ឲ្យ​កើត​ទឹក​នោម​ផ្អែម​ផង​ដែរ។​

៣.​ ទៀប​បារាំង​

ទៀប​បារាំង​មាន​ភាព​ល្បីល្បាញ​ស្រាប់​ទៅ​ហើយ​ក្នុង​ការ​ប្រឆាំង​និង​ការពារ​ជំងឺ​មហារីក។​ វា​មាន​ដើម​កំណើត​ពី​ប្រទេស​អាមេរិក​កណ្ដាល​និង​ប្រទេស​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​។​ ទៀប​បារាំង​មាន​លក្ខណៈ​ពិសេស​ដែល​អាច​ព្យាបាល​ជំងឺ​មហារីក​គ្រប់​ប្រភេទ។​ មិន​ត្រឹម​តែ​ផ្លែ​ទេ​ សូម្បី​តែ​ស្លឹក​ក៏​មាន​ប្រយោជន៍​មិន​ធម្មតា​ដែរ។​

៤.​ ផ្លែ​ប៊័រ

ផ្លែ​នេះ​មាន​ដើម​កំណើត​នៅ​អាមេរិក​កណ្ដាល​ដូចគ្នា។​ ផ្លែ​ប៊័រ​ផ្ទុក​ដោយ​សារជាតិ ​Lutein​ ដែល​ប្រឆាំង​ជំងឺ​មហារីក។​ ក្នុង​នោះ​ផង​ដែរ​វា​ក៏​សំបូរ​ទៅ​ដោយ​ ប៉ូតាស្យូម, វីតាមីន​និង​ជាតិ​ខ្លាញ់​ធម្មជាតិ​ ៕

ប្រភព៖ Womenshealthmag ប្រែ​សម្រួល​៖​ Pencharm

អត្ថបទពេញនិយម