ដល់​ក! ចង់​ចាប់​​បាន​បាច់​ផ្កា​ពី​កូន​ក្រមុំ​ខ្លាំង​ពេក Aum Patcharapa ហ៊ាន​ធ្វើ​ដល់​ម្ល៉ឹង!

  • 2017-11-14 05:03:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

វីដេអូ​ឃ្លីប​ដែល​បង្ហាញ​សកម្មភាព​តារា​សម្ដែង​ជួរ​មុខ​ថៃ Aum Patcharapa ចូល​ដណ្ដើម​បាច់​ផ្កា​ក្នុង​កម្មវិធី​មង្គលការ​មួយ​កំពុង​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ជា​ច្រើន​ចាប់​អារម្មណ៍។

កាល​ពី​ថ្ងៃ​ទី​១៣ ខែ​វិច្ឆិកា ម្សិលមិញ​នេះ តារា​សម្ដែង​ថៃ Aum Patcharapa បាន​ចូលរួម​ពិធី​មង្គលការ​មិត្ត​ជិត​ស្និទ្ធ​ម្នាក់​ ប៉ុន្តែ​អ្វី​ដែល​ធ្វើ​ឲ្យ​គ្រប់​គ្នា​ចាប់​អារម្មណ៍​ជាង​គេ​នោះ គឺ​នៅ​ពេល​ដល់​នាទី​ដែល​​កូន​កំលោះ និង​កូន​ក្រមុំ​ត្រូវ​បោះ​​បាច់​ផ្កា​ឲ្យ​ភ្ញៀវ​ចូលរួម​ចាប់​ តារា​វ័យ ៣៨​ដែល​មិន​ទាន់​មាន​គូ​គ្រង​នៅ​ឡើយ​ក៏​ចូលរួម​ដណ្ដើម​នឹង​គេ​ក្រែង​លោ​មាន​សំណាង​ក្លាយ​ជា​កូន​ក្រមុំ​បន្ទាប់។ មិន​មែន​ចូល​ចាំ​ចាប់​ធម្មតា​ៗ​ទេ ប៉ុន្តែ តួ​ឯក​ស្រី​រឿង “ភ្លើង​ព្រះនាង” ហ៊ាន​លើក​រ៉ូប​លើក​សំពត់​ចាំ​ត្រង​តែ​ម្ដង។ យ៉ាង​ណា​មិញ​ចុង​ក្រោយ​តារា​រូប​នេះ​នៅ​តែ​គ្មាន​សំណាង​ទទួល​បាន​បាច់​ផ្កា ទោះ​បី​ខំ​ដណ្ដើម​ស្ទើរ​ស្លាប់​ស្ទើរ​រស់​ក៏​ដោយ។ ទស្សនា​វីដេអូ​ខាង​ក្រោម​នេះ៖

ប្រភព៖ Kapook ប្រែ​សម្រួល៖ ស្វាយ វ៉ាន់ថន

អត្ថបទពេញនិយម