ចរិត​អាក្រក់​របស់​មិត្តភក្តិ​​មួយ​ចំនួន​ដែល​អ្នក​មិន​គួរ​យក​ខ្លួន​បៀត

  • 2017-11-14 03:52:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនុស្ស​មិន​អាច​មាន​ចិត្ត​គំនិត​ដូច​គ្នា​នោះ​ទេ អ្នក​​ខ្លះ​ក៏​ល្អ​ ហើយ​ខ្លះ​ទៀត​ក៏​អាក្រក់​ទៅ​តាម​និស្ស័យ​របស់​គេ។ ​បើ​អ្នក​បាន​ជួប​មិត្តភក្តិ​ដែល​មាន ចរិត​ទាំង​ ៦​ដូច​ខាង​ក្រោម​នេះ នោះ​អ្នក​មិន​គួរ​យក​ខ្លួន​បៀត​​ទៀត​ឡើយ ៖

១. មិន​សូវ​ចង់​ស្ដាប់​អ្នក​ពេល​ដែល​អ្នក​មាន​បញ្ហា

តែងតែ​ដើរ​ចេញ មិន​សូវ​រវល់​ពេល​ដែល​អ្នក​មាន​រឿង​មិន​សប្បាយ​ចិត្ត។ គេ​មិន​សូវ​ជា​ចង់​ស្ដាប់​រឿង​ក្នុង​ចិត្ត​អ្នក​ប៉ុន្មាន​ទេ តែ​ចេះ​តែ​ធ្វើ​ពុត​ទ្រាំ​ស្ដាប់​ទៅ។

រូបតំំណាង

**២. និយាយ​មិន​ដែល​យក​ជាការ​បាន**

ម្ដង​ទៅ​ម្ដង​អត់​ស្រេច​តែ​ចិត្ត​គេ ហើយ​គ្មាន​ហេតុផល​សមរម្យ​ទៀត។ Cancel គម្រោង​ដោយ​គ្មាន​ការ​ទទួល​ខុស​ត្រូវ ហើយ​យក​តែ​រួច​ខ្លួន។

៣. មិន​គាំ​ទ្រ​រឿង​ដែល​អ្នក​ធ្វើ

រឿង​ដែល​អ្នក​លើក​ឡើង​សុទ្ធ​តែ​អាក្រក់​គ្មាន​មួយ​ណា​មួយ​សម្រាប់​គេ​ទេ ពេល​ខ្លះ​មិន​បាន​ជួយ​លើក​ទឹក​ចិត្ត​ហើយ​ថែម​ទាំង​បង្អាក់​ការងារ​ដែល​អ្នក​ត្រូវ​ធ្វើ​ទៀត​ផង។

រូបតំំណាង

៤. គិត​តែ​ល្អ​ខ្លួន​ឯង

គេ​គិត​តែ​ចង់​ដើរ​ខ្សែ​លើ​អ្នក ហើយ​ខ្លាច​អ្នក​ល្អ ស្អាត​ជាង​គេ។ គេ​តែង​តែ​អារម្មណ៍​មិន​ល្អ​ពេល​ឃើញ​អ្នក​បាន​ល្អ​អ្វី​មួយ តែ​ធ្វើ​ចរិត​ខាង​ក្រៅ​ដូច​សប្បាយ​ចិត្ត​អីចឹង ឬ​ក៏​ប្រាប់​តែ​កន្លែង​ដែល​ធ្វើ​ឲ្យ​អ្នក​អាក្រក់។

៥. បាន​ថ្មី​ចោល​ចាស់

ពេល​មាន​មិត្តភក្តិ​ថ្មី​មក​គេ​ក៏​ទៅ​ស្និទ្ធ​ជាមួយ​អ្នក​ផ្សេង ហើយ​ក៏​ចោល​អ្នក តែ​ដល់​ពេល​មាន​អី​ត្រូវ​ពឹង​បាន​មក​ពឹង​អ្នក ឬ​ក៏​ធ្វើ​ល្អ​ដាក់​អ្នក​វិញ។

៦. កំណាញ់​ចង់​តែ​ចំណេញ​ពី​អ្នក

ទៅ​ណា​មក​ណា​បេះ​លុយ​មិន​ចង់​ចេញ ឬ​ក៏​រក​លេស​នេះ​លេស​នោះ​ឲ្យ​តែ​អ្នក​ចេញ​លុយ​ឲ្យ។ មួយ​ទៀត​គឺ​ខ្លាច​តែ​អស់​លុយ​ហោប៉ៅ​ខ្លួន​ឯង តែ​បើ​អ្នក​ចេញ​លុយ ឬ​បាន​អី​ពី​អ្នក​វិញ​បាន​គេ​ធ្វើ។

រូបតំណាង

ពេល​ខ្លះ​ដើរ​ចេញ​ពី​មិត្ត​ភក្តិ​ប្រភេទ​នេះ​ក៏​វា​មិន​ខាត​បង់​អ្វី​ដែរ តែ​ផ្ទុយទៅ​វិញ​មាន​តែ​ចំណេញ​ព្រោះ​យើង​មិិន​ខាត​ពេល​ និង​ការ​ស្រឡាញ់​ចំពោះ​មនុស្ស​បែប​នេះ៕

ប្រភព៖ Lovepanky ប្រែ​សម្រួល៖ ផេង ផលធិតា

អត្ថបទពេញនិយម