ស្វាមី​តែង​ចង់​ឮ​ពាក្យ​សម្ដី ៥ ឃ្លា​នេះ​ពី​មាត់​ភរិយា​មុន​ពេល​គេង​រាល់​យប់

  • 2017-11-14 01:00:00
  • ចំនួនមតិ

ចន្លោះមិនឃើញ

មនុស្ស​ប្រុស​ចង់​បាន​ណាស់​សម្ដី​សរសើរ គ្រាន់តែ​មិន​និយាយ​ប៉ុណ្ណោះ។ ដូចនេះ​ជា​ការ​លើក​ទឹក​ចិត្ត​ដល់​ស្វាមី គួរ​ណាស់​ភរិយា​ចេះ​ប្រើ​ពាក្យ​ផ្អែមល្ហែម​ទាំង​នេះ មុន​ពេល​ចូល​គេង ដើម្បី​ឲ្យ​បុរស​ខិតខំ​ប្រឹងប្រែង​តស៊ូ​ទៅ​មុខ​បន្ត​ទៀត៖

១.«បង​គឺ​ល្អ​ប្ដី​ដ៏​បំផុត»

សូម​ចងចាំ​ថា​គាត់​ចង់​ឲ្យ​មាន​ការ​កោតសរសើរ​ណាស់ ជាពិសេស​មុន​ពេល​ចូល​គេង​នេះ​ឯង ព្រោះ​ធ្វើ​ឲ្យ​គេ​មាន​អារម្មណ៍​ល្អ គេង​លក់​ស្កប់ស្កល់។ ជាពិសេស​ថ្ងៃ​ដែល​គាត់​មើល​ទៅ​ហត់នឿយ ឬ​ធ្វើ​អ្វី​មិន​បាន​សម្រេច រឹតតែ​ត្រូវ​និយាយ​ពាក្យ​នេះ​ដើម្បី​ជា​ការ​លើក​ទឹក​ចិត្ត។

រូបតំណាង

២.«អូន​ស្រលាញ់​បង»

ត្បិត​តែ​វា​ជា​ជា​ពាក្យ​ដែល​អាច​និយាយ​បាន​គ្រប់​ពេល​ក៏​ដោយ តែ​មុន​ចូល​គេង គឺ​ជួយ​ឲ្យ​សម្ពន្ធភាព​ប្ដី​ប្រពន្ធ​កាន់តែ​ស្អិតល្មួត​ថែម​ទៀត។ ទោះ​ជា​ស្ដាប់​ឮ​រាល់ថ្ងៃ តែ​អារម្មណ៍​របស់​បុរស​នៅតែ​ រីករាយ​​ដដែល​ពេល​ឮ​ពាក្យ ៤ ម៉ាត់​នេះ។

៣.«អូន​នឹង​នៅ​ជាមួយ​បង​រហូត»

នេះ​ជា​ឃ្លា​មាន​ន័យ​ធំធេង ធ្វើឲ្យ​មនុស្ស​ប្រុស​មាន​កម្លាំង​ចិត្ត​ព្រឺស ហ៊ាន​ពុះពារ​មិន​ខ្លាច​ឧបសគ្គ​នៅ​ចំពោះ​មុខ ទោះ​ច្រើន​សន្ធឹក​ក៏​ប្រឹង​ទៅ​រួច​ដែរ។

៤.«អូន​អាច​ថើប​បង​មួយ​ខ្សឺត​បាន​ទេ»?

ឃ្លា​បែប​នេះ​វា​ពិត​ជា​ឆ្ងាញ់​ណាស់ ព្រោះ​វា​អាច​បង្ហាញ​ពី​ការ​ស្រលាញ់​ខ្លាំង​ដែល​មាន​ចំពោះ​ប្ដី ហើយ​ក៏​មិន​គួរ​ឲ្យ​ប្ដី​អ្នក​ថើប​អ្នក​តែឯង ដោយ​មិន​មាន​ការ​តបស្នង​ដែរ។

៥.«អូន​នឹង​ឱប​បង​ឲ្យ​ជាប់»

ទោះ​ជា​ពេល​គេង​លក់​បាត់​ទៅ​មិន​បាន​ឱប​ប្ដី​ពិត​មែន​ក៏​ដោយ តែ​ក៏​គួរ​និយាយ​ឃ្លា​នេះ។ ព្រោះ​បុរស​នឹង​រឹតតែ​លង់​ស្នេហ៍​លើ​អ្នក​ខ្លាំង​ឡើង ទោះ​ជា​ប្ដី​ប្រពន្ធ​គ្នាស្រាប់​ក៏​ដោយ៕

រូបតំណាង

ចុចអាន៖៤​ ប្រយោគ​ពី​អ្នក​មាន​បទពិសោធន​ស្នេហា អាន​ហើយ​ជួយឲ្យ​ស្រឡះខួរក្បាល


អត្ថបទ៖ ទ្រី រ៉ាវី