គួរ​ញ៉ាំ​រាល់​ថ្ងៃ! ចេក​ណាំវ៉ា​​ទាំង​ខ្ចី ស្រគាល ទុំ​ និង​ជោរ ផ្ដល់​ប្រយោជន៍​ច្រើន​យ៉ាង​ដល់​សុខភាព

  • 2017-11-13 08:54:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចេក​ណាំវ៉ា​គឺ​ជា​ផ្លែឈើ​ដែល​ងាយ​រក និង​ពេញនិយម​សម្រាប់​​ប្រទេស​កម្ពុជា​យើង ដោយ​អាច​កែច្នៃ​ជា​អាហារ​ច្រើន​ប្រភេទ រាប់​តាំង​ពី​នំ បង្អែម និង​ម្ហូប​អាហារ​ផ្សេង​ៗ។ ចំពោះ​អត្ថប្រយោជន៍​របស់​វា​ចំពោះ​សុខភាព​វិញ​ក៏​មាន​ច្រើន​ដែរ ប៉ុន្តែ​ដើម្បី​ទទួល​បាន​ផល​ល្អ អ្នក​គួរ​ស្វែង​យល់​ពី​ប្រយោជន៍​ពិសេស​ខុស​ៗ​គ្នា​ទៅ​តាម​អាយុ​កាល​របស់​វា​ដូច​ខាង​ក្រោម៖

ខ្ចី៖ ព្យាបាល​ជំងឺ​ក្រពះ (ចិត​ស្ដើង​ៗ យក​ទៅ​ដុត រួច​បុក​ជា​ម្សៅ ឆុង​ញ៉ាំ​ជាមួយ​ទឹក​ក្ដៅ)
ស្រគាល៖ ព្យាបាល​អាការៈ​ចុក​ពោះ រាគ (ជួយ​បំពេញ​សារធាតុ​ប៉ូតាស្យូម​ឲ្យ​រាងកាយ)
ទុំ៖ ព្យាបាល​អាការៈ​ទល់​លាមក (មាន​សារធាតុ Pectin ច្រើន​ ដែល​អាច​បន្ថែម​កាក​សរសៃ​ច្រើន​ក្នុង​ពោះវៀន)
ជោរ៖ ប្រឆាំង​មហារីក (ជួយ​បង្កើត​​ភាព​ស៊ាំ និង​បង្កើន​កោសិកា​គ្រាប់​ឈាម​ស)

លើស​ពី​នេះ​ទៀត ចេក​គឺ​ជា​ផ្លែ​ឈើ​ដែល​អាច​ផ្ដល់​ថាមពល​ដល់​រាងកាយ​ភ្លាម​ៗ។ បើ​ញ៉ាំ​ចេក​​​ព្រម​ជាមួយ​អាហារ​ពេល​ព្រឹក នឹង​ធ្វើឲ្យ​រាង​កាយ​​ស្រឡះ មាន​កម្លាំង​ធ្វើ​ការ។ យ៉ាង​ណា​ក៏​ដោយ ការ​ញ៉ាំ​ចេក​គួរ​ទំពា​ឲ្យ​ម៉ត់​ល្អ ពុំ​ដូច្នោះ​ទេ​វា​អាច​ធ្វើ​ឲ្យ​មាន​អាការៈ​ហើម​ពោះ​បាន។

ដឹង​អត្ថប្រយោជន៍​ដ៏​អស្ចារ្យ​ពី​ចេក​ណាំវ៉ា​ហើយ កុំ​ភ្លេច​ញ៉ាំ​វា​ឲ្យ​បាន​មួយ​ទៅ​ពីរ​ផ្លែ​ក្នុង​មួយ​ថ្ងៃ​ដើម្បី​ជា​ជំនួយ​ដល់​សុខភាព​របស់​យើង ៕

ប្រភព៖ technologychaoban ប្រែ​សម្រួល៖ ស្វាយ វ៉ាន់ថន

អត្ថបទពេញនិយម