បើ​បុរស​ចង់​រស់នៅ​យ៉ាង​ពិត​ប្រាកដ​ជាមួយ​អ្នក គេ​នឹង​បង្ហាញ​សញ្ញា ៦ នេះ​ឡើង

  • 2017-11-13 11:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនុស្ស​ប្រុស​ខ្លះ​ស្រលាញ់​នារី​តែ​មួយ​ឆាវ​ៗ ដោយ​មិន​បាន​គិត​ចង់​យក​ជា​គូ​អនាគត​ឡើយ។ តែ​បុរស​ខ្លះ​គេ​ក៏​ស្រលាញ់ និង​ចង់​បាន​ជា​គូ​ជីវិត​ផង​ដែរ ដោយ​បង្ហាញ​សញ្ញា ៨ យ៉ាង​ដូច​ខាងក្រោម​នេះ៖

១.ម៉ត់ចត់​ចំពោះ​អ្នក៖ ទាល់តែ​បុរស​គេ​ចង់​សាង​គ្រួសារ ទើប​បង្ហាញ​អាការៈ​យកចិត្ត​ទុកដាក់​ស្ដាប់​អ្នក​និយាយ​គ្រប់​ម៉ាត់។ ​ទង្វើ​បែប​នេះ​គេ​ហៅថា ភាព​ហ្មត់ចត់ ព្រោះ​ចង់​ឲ្យ​អ្នក​ដឹង​ថា គេ​បាន​ត្រៀម​ខ្លួន​រួចរាល់​សម្រាប់​មាន​គ្រួសារ។

២.មាន​ភាព​ចាស់ទុំ៖ ពេល​ចាប់​ផ្ដើម​ចង់​មាន​គ្រួសារ អាកប្បកិរិយា​គេ​ក៏​ចាប់ផ្ដើម​ចាស់​ទុំ​ជាង​មុន ចេះ​គិតគូរ​បាន​វែង​ឆ្ងាយ ហើយ​ថែម​ចេះ​សន្សំ​លុយ​លាក់ ទុក​ចាត់ចែង​ពិធី​ដោយ​ខ្លួន​ឯង​ទៀត​ផង។

៣.ចាប់ផ្ដើម​និយាយ​រឿង​រៀបការ៖ ទោះ​ជា​គេ​មិន​និយាយ​ចំ​ៗ តែ​យ៉ាងហោចណាស់​ក៏​ពោល​ពាក្យ​បញ្ឆិតបញ្ឆៀង​ពី​រឿង​នេះ​ដែរ ពេល​ឃើញ​គេ​រៀបការ ឬ​ទៅ​ការ​ពួកម៉ាក​ម្ដង​ៗ។ ឧទាហរណ៍៖ បើ​ពួក​យើង​រៀបការ​គួរ​រៀបចំ​បែប​ណា​ទៅ​ណ៎? ពេល​មាន​កូន​គួរ​ដាក់​ឈ្មោះ​អី...ជាដើម ដែល​នេះ​ជា​ការ​បង្ហើប​ប្រាប់​មុន​របស់​ដៃគូ។

៤.កាន់តែ​មាន​ទំនួលខុសត្រូវ៖ កាន់តែ​ចង់​បង្កើត​គ្រួសារ​ពេល​ណា មនុស្ស​ប្រុស​រឹតតែ​បង្ហាញ​ទំនួលខុសត្រូវ​ច្រើន​ឡើង​ៗ ដើម្បី​ឲ្យ​ដៃគូ​ទុក​ចិត្ត​ថា អាច​ផ្ញើ​ជីវិត​លើ​គេ​បាន។

៥.រៀន​ពី​មនុស្ស​មាន​គ្រួសារ​ហើយ៖ គេ​ចាប់ផ្ដើម​ទៅ​សួរដេញដោល​អ្នក​មាន​គ្រួសារ​ហើយ ពី​បញ្ហា​និង​ដំណោះស្រាយ​ផ្សេង​ៗ ដើម្បី​ត្រៀម​ខ្លួន​ឲ្យ​បាន​ត្រូវ​ពេល​ខ្លួន​ក្លាយ​ជា​មេ​គ្រួសារ។

៦.រៀប​គម្រោង​អនាគត​បាន​ច្បាស់លាស់ ៖ បុរស​ពេល​ចង់​ក្លាយ​ជា​ទីពឹង​របស់​ស្ត្រី គេ​នឹង​ចេះ​រៀប​ចំ​ផែនការ​ទៅ​ថ្ងៃ​អនាគត​ឲ្យ​បាន​វែង​ឆ្ងាយ ដើម្បី​មិន​ឲ្យ​ពេល​មាន​គ្រួសារ​ទៅ​ពិបាក៕

ចុចអាន៖​រឿង​សាមញ្ញ​​ ៦យ៉ាង​​ដែល​​ជះ​ឥទ្ធិពល​​អាក្រក់​ដល់​ជីវិត​អាពាហ៍ពិពាហ៍​របស់​អ្នក​

អត្ថបទ៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម