រក​ឃើញ​បុគ្គល​មាន​ឥទ្ធិពល​ដែល​ជូន​កង​ដៃ ហង្ស​នាគ​ឲ្យ​ប្ដី​ប្រពន្ធ Song Hye Kyo-Song Joong Ki

  • 2017-11-12 04:37:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

គូ​ស្វាមី​ភរិយា​ថ្មី​តារា​សម្ដែង Song Hye Kyo និង Song Joong Ki បាន​ទទួល​កាដូ​កងដៃ​ហង្ស​នាគ​មួយ​គូ ហើយ​អ្នក​គាំទ្រ​កំពុង​តែ​មាន​ចម្ងល់​ថា​អ្នក​ណា​ជា​អ្នក​ជូន​ដល់​ពួក​គេ។

កាល​ពី​ថ្ងៃ​ទី​៩​ខែ​វិច្ឆិកា​មុន​នេះ គូ​ស្នេហ៍​តារា​សម្ដែង​លំដាប់ A កូរ៉េ Song Hye Kyo និង Song Joong Ki បាន​បង្ហាញ​ខ្លួន​ដោយ​​នៅ​លើ​ដៃ​បាន​ពាក់​កង​ដៃ​ហង្ស​នាគ​យ៉ាង​ធំ បង្ក​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង។ កង​ដៃ​នេះ​ដើម​ឡើយ​គឺ​ជា​កាដូ​ដែល​មិន​អាច​ខ្វះ​បាន​ក្នុង​អាពាហ៍ពិពាហ៍​របស់​ប្រជាជន​ចិន តំណាង​ឲ្យ​ស្នេហា​មួយ​ដែល​មាន​អចិន្ត្រៃយ៍។ គេ​មិន​ដឹង​ថា​ហេតុ​អ្វី​ស្រី​ស្រស់​ប្រុស​ស្អាត​កូរ៉េ​នេះ ម៉េច​ក៏​ពាក់​កង​ដៃ​នេះ​ដែរ។

តាម​នោះ​ដែរ អ្នក​ដែល​ជូន​កាដូ​នេះ​ឲ្យ​គូ​ស្នេហ៍​ត្រកូល Song គឺ​អ្នក​ដឹក​នាំ​រឿង​ល្បី​ឈ្មោះ John Woo ផលិតករ​ភាពយន្ត​ល្បី​ឈ្មោះ​ចិន​ដែល​ធ្លាប់​អញ្ជើញ Song Hye Kyo លេង​ក្នុង​រឿង "The Crossing” ​របស់​លោក។ តាម​ការ​ពិត លោក​ត្រូវ​បាន​អញ្ជើញ​មក​ចូល​រួម​ក្នុង​មង្គលការ​ដែរ តែ​ដោយ​សារ​តែ​រៀប​ចំ​ពេល​វេលា​មិន​បាន ក៏​បាន​ត្រឹម​តែ​ជូន​កាដូ​ឲ្យ​គូ​ស្វាមី​ភរិយា​ថ្មី​តែ​ប៉ុណ្ណោះ៕

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ ផេង ផលធិតា

អត្ថបទពេញនិយម