៥ យ៉ាងដែលអ្នកគួរដឹងបើចង់កាត់បន្ថយទម្លាប់អាក្រក់ឆេវឆាវ

  • 2017-11-10 03:01:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ធម្មជាតិ​របស់​មនុស្ស​មិន​ដូច​ជា​ទេវតា​ អ្នក​ណា​ក៏​ចេះ​ខឹង​ មិន​ថា​ក្មេង​ឬ​ចាស់​សុទ្ធ​តែ​ចេះ​ខឹង​ដូច​គ្នា​។ ទម្លាប់​ធម្មជាតិ​ដែល​ធ្វើ​ឱ្យ​យើង​ចេះ​ខឹង​បែប​នេះ​ហើយ ​ដែល​កែ​ប្រែ​យើង​ឱ្យ​ទៅ​ជា​មាន​ទម្លាប់​អាក្រក់ ម្យ៉ាង​ទៀត​ដោយ​មិន​ដឹង​ខ្លួន​ នោះ​គឺ​ភាព​ឆេវ​ឆាវ​។ ៥ ​ចំនុច​ខាង​ក្រោម​នេះ ជា​គន្លឹះ​ខ្លះ​ៗ​ដែល​អ្នក​គួរ​ដឹង​ដើម្បី​កែ​ប្រែ​ទម្លាប់​ឆេវ​ឆាវ​៖

១. កុំ​ព្យាយាម​រំពឹង​ខ្ពស់​និង​ផ្តាច់​ការ​ពេក៖ ឬស​គល់​នៃ​ការ​ខឹង​សម្បារ​គឺ​បណ្តាល​មក​ពី​ស្ថានភាព​ដែល​នៅ​ជុំវិញ​ខ្លួន ​ខុស​ពី​អ្វី​ដែល​ជា​ការ​គិត​របស់​អ្នក​។ ​នៅ​ពេល​ដែល​អ្នក​រំពឹង​ខ្ពស់​ពេក​ ហើយ​គ្រប់​យ៉ាង​បែរ​ជា​មិន​បាន​ដូច​ចិត្ត ​នោះ​អ្នក​នឹង​មាន​អារម្មណ៍​ឆេវឆាវ។ មួយ​វិញ​ទៀត ​បើ​អ្នក​សង្កេត​ឃើញ​ថា​វា​ខុស​ពី​អ្វី​ដែល​បាន​រំពឹង​ទៅ​ហើយ ​អ្នក​គួរ​រៀន​ពី​វិធី​បណ្តែត​បណ្តោយ​តាម​យថាកម្ម​ខ្លះ​ដោយ​សារ​ថា​មនុស្ស​ពិត​ជា​មិន​អាច​ក្តោប​ក្តាប់​លើ​រឿង​គ្រប់​យ៉ាង​ទាំង​ស្រុង​ឡើយ​។

រូបតំណាង

**២. ប្រើ​សតិ​ប្រឈម​នឹង​អ្វី​ដែល​មិន​អាច​ប្រកែក​បាន​៖** ករណី​ដែល​អ្នក​កំពុង​ជួប​បញ្ហា​ ពិត​ណាស់​អ្នក​មិន​អាច​គេច​វេះដើរ​ចេញ​ដោយ​មិន​ដោះ​ស្រាយ​ទេ​ នោះ​ជា​ស្ថាន​ភាព​ជីវិត​ដែល​មិន​អាច​ប្រកែក​បាន​។ ដូច​នេះ​មិន​គួរ​ព្យាយាម​ទប់​ទល់​ជាមួយ​ការ​រអ៊ូ​រទាំ ​ឬ​វាយ​បក​ដោយ​កំរោល​ទាំង​ទទឹង​ទិស​ទេ​ តែ​ត្រូវ​រក​គន្លឹះ​ប្រឆាំង​ជាមួយ​វា​វិញ​ដោយ​ការ​គិត​ពិចារណា​ឱ្យ​បាន​ត្រឹម​ត្រូវ​វិញ​។

៣. ផ្តោត​លើ​សុខភាព​ខ្លួន​ឯង​៖ ធ្លាប់​លឺ​អត់​ មាន​អ្នក​ខ្លះ​ខឹង​គេ​រហូត​ដល់​គាំង​បេះដូង​ស្លាប់​ខ្លួន​ឯង​។ ភាព​ឆេវ​ឆាវ​មិន​ល្អ​ចំពោះ​សុខភាព​ប៉ុន្មាន​ទេ​ ក្រៅ​ពី​ធ្វើ​ឱ្យ​អារម្មណ៍​ស្មុគ​វា​ក៏​ធ្វើ​ឱ្យ​កម្លាំង​រាង​កាយ​ឆាប់​ខ្សោយ​ផង​ដែរ​។

រូបតំណាង​

៤. ករណី​បើ​មាន​ការ​ឈ្លោះ​ទាស់​សម្តី​៖ បើ​រឿង​ប្រភេទ​នេះ​កើត​ឡើង​ យើង​ក៏​មិន​អាច​ឃាត់​​ខ្លួន​ឯង​មិន​ឱ្យ​តឹង​សរសៃ​ក​បាន​ដែរ ​តែ​យល់​ល្អ​បើ​និយាយ​គ្នា​ស្តាប់​មិន​បាន​ហើយ​គួរ​តែ​ដើរ​ចេញ​តែ​ម្តង​ទៅ។

៥. ព្យាយាម​ស្វែង​យល់​ហេតុ​និង​ផល​៖ បើ​គ្មាន​ភ្លើង​ក៏​គ្មាន​ផ្សែង​ដែរ​ គួរ​ព្យាយាម​ស្វែង​រក​មូល​ហេតុ​ដែល​នាំ​ឱ្យ​មាន​ជម្លោះ​និង​ការ​ទាស់​ទែង ​ហើយ​ទទួល​យក​ការ​ពិត​។ ​លើក​ឧទាហរណ៍​ចំពោះ​មនុស្ស​ពីរ​នាក់​ដែល​មាន​ការ​ទាស់​សម្តី​គ្នា ​ពួក​គេ​ប្រហែល​ជា​មាន​ចំនុច​ណា​មួយ​ដែល​មិន​យល់​ពី​គ្នា ​ដូច្នេះ​កុំ​ព្យាយាម​ទៅ​កែ​ប្រែ​គេ​អី ​យោបល់​ល្អ​អ្នក​គួរ​តែ​ស្វែង​យល់​ពី​ធាតុ​ពិត​របស់​គេ​វិញ​ ហើយ​ប្រើ​វិធី​សាស្ត្រ​ណា​មួយ​ទប់​ទល់​ឱ្យ​ត្រូវ​នឹង​លក្ខណៈ​របស់​គេ​៕

ចុចអាន៖ជីវិតកាន់តែស្មុគស្មាញ កុំបន្ទោសព្រហ្មលិខិត បើ​អ្នក​​ធ្វើ​​​រឿង ៥យ៉ាងនេះ

ប្រភព៖ goalcast ប្រែ​សម្រួល៖ អ៊ុង រ័ត្នបញ្ញា

អត្ថបទពេញនិយម