កំពូល​តារា​ស្រី​ល្បី​ៗណា​ខ្លះ​ ធ្លាប់​ពាក់​ស្បែក​ជើង​កវែង Saint Laurent តម្លៃ ១ ម៉ឺន​ដុល្លារ?

  • 2017-11-07 02:10:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ស្បែកជើង​ក​វែង​ដែល​មាន​ដាំ​ពេជ្រ និង​ត្បូង​គ្រីស្តាល់​ជាច្រើន​របស់​ម៉ាក Saint Laurent មាន​ការ​ពេញ​និយម​ខ្លាំង​ណាស់​សម្រាប់​តារា​ស្រី​ល្បី​ៗ។ ព្រោះ​ពួកគេ​អាច​រក​ចំណូល​បាន​រាប់​ពាន់​ដុល្លារ ដូចនេះ​ហើយ​គ្មាន​ឡើយ​ពាក្យ​ថា​ញញើត​ក្នុង​ការ​ទិញ​សម្ភារៈ​ថ្លៃ​ៗ។ សម្រាប់​ស្បែក​ជើង​តម្លៃ ១ ម៉ឺន​ដុល្លារ​នេះ មាន​តារា​មិន​ច្រើន​ទេ​ដែល​ទិញ​ពាក់​ជា​កម្មសិទ្ធិ​ផ្ទាល់​ខ្លួន ហើយ​អ្នក​ខ្លះ​ធ្លាប់​ពាក់​បង្ហាញ​ម៉ូដ​នៅ​លើ​ឆាក។ ក្រៅពី​ពណ៌​ប្រាក់ Saint Laurent Boots មាន​ពណ៌​ជាច្រើន​ទៀត​ដូចជា​ខ្មៅ ខៀវ បៃតង... ជាដើម។ ខាងក្រោម​នេះ​ជា​តារា​ល្បី​ៗ​ទាំង​នៅ​អាស៊ី និង​នៅ​ហូលីវូដ៖

១.Kendall Jenner៖ បាន​ពាក់​ស្បែកជើង​នេះ​កាលពី​ពេល​ថ្មី​ៗ ក្នុង​កម្មវិធី​ជប់​លៀង​ខួប​កំណើត​វ័យ ២២ ឆ្នាំ​របស់​នាង។

២.Chompoo Araya៖ អ្នក​ម្ដាយ​កូន​ភ្លោះ​រូប​នេះ​បាន​ពាក់​ស្បែក​ជើង​ម៉ាក Saint Laurent ពេល​ប្រកាស​ចូល​សិល្បៈ​វិញ ក្រោយ​សម្រាល​កូន​រួច។

៣.Rihanna៖ ម្ចាស់​បទ "Diamonds” តាំងពី​ខែ​កក្កដា​ម្ល៉េះ។

៤.Celine Dion៖ ចំណែក​កំពូល​តារា​ចម្រៀង​រូប​នេះ​បាន​បង្ហាញ​ខ្លួន​ជាមួយ​ស្បែកជើង​តម្លៃ​កប់​ពពក​នេះ ក្នុង​កម្មវិធី Paris Couture Week 2017។

៥.Cardi B៖ តារា​ស្រី​រ៉េប​រូប​នេះ បាន​ជ្រើសរើស​សំលៀកបំពាក់​ស៊ី​គ្នា​នឹង​ស្បែកជើង Saint Laurent សម្រាប់​ឡើង​ច្រៀង​ក្នុង​កម្មវិធី 2017 MTV VMA ៕

ចុចអាន៖មិន​ធម្មតា!ស្បែកជើង Chompoo ពាក់​ចូល​ធ្វើ​ការ​វិញ ទិញ​ឡាន​បាន​១​ ហើយ​ RiRi និង​ Celine ....

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម