អុំទូកអត់ដឹងទៅណាមែនសាកវិធីទាំង ៦ នេះមើល៍ឈប់ប៉ុន្មានថ្ងៃដឹងតែស្រកគីឡូហ្មង!

  • 2017-11-04 00:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

អ្នក​ណា​ខ្លះ​មាន​គម្រោង​ដើរ​លេង​ថ្ងៃ​បុណ្យ​អុំ​ទូក​?​ ច្បាស់​ជា​សប្បាយ​ហើយ​បាន​ដើរ​លេង​អ៊ីចឹង​ ចុះ​អ្នក​អត់​គម្រោង​នៅ​ផ្ទះ​វិញ​ប្រហែល​ជា ​sad​ ហើយ​មើល​ទៅ​។ កុំ​ភ័យ​អី អ្នក​ទាំង​អស់​គ្នា​អាច​ចំណាយ​ពេល​ឈប់​ប៉ុន្មាន​ថ្ងៃ​នេះ ​ថែ​រក្សា​សម្រស់​នៅ​ផ្ទះ​វិញ​ក៏​បាន​។ វិធី​ទាំង​ ៥ ​ខាង​ក្រោម ​នឹង​ជួយ​ឱ្យ​អ្នក​សម្រក​ទម្ងន់​បាន​ខ្លះ​ក្នុង​ថ្ងៃ​ឈប់​សម្រាក​បុណ្យ​អុំ​ទូក​៖

១. ញ៉ាំ​គ្រាប់​ធញ្ញជាតិ​៖ ទំនេរ​នៅ​ផ្ទះ​គ្មាន​អី​ធ្វើ​អ៊ីចឹង​ច្បាស់​ជា​ឃ្លាន​រហូត​ហើយ ​តែ​អ្នក​មិន​គួរ​ញ៉ាំ​តាម​ចិត្ត​រហូត​ទេ​។ បើ​ទំនេរ​មាត់​គួរ​ញ៉ាំ​គ្រាប់​ធញ្ញជាតិ​ជំនួស​វិញ ​មើល​ទូរទស្សន៍ ​ចុច​ទូរស័ព្ទ អាន​សៀវភៅ​បណ្តើរ​ញ៉ាំ​បណ្តើរ​។

២. មុន​ពេល​គេង​៖ បើ​ថ្ងៃ​ធ្វើ​ការ​ធម្មតា​អ្នក​ច្បាស់​ជា​រវល់​ហើយ​អាច​នៅ​ដល់​យប់​ជ្រៅ​ទម្រាំ​ចូល​គេង​ តែ​សម្រាប់​ថ្ងៃ​ឈប់​ដូច្នេះ​វិញ ​គួរ​គេង​យក​កម្លាំង​ឱ្យ​បាន​ច្រើន​។ ពេល​យប់​មុន​ពេល​គេង​មួយ​ម៉ោង ត្រូវ​បិទ​ទូរស័ព្ទ ​ឬ​កុំព្យូទ័រ ​ព្រោះ​ពន្លឺ​ដែល​បាន​មក​ពី​សម្ភារៈ​ទាំង​នោះ​អាច​បំផ្លាញ​អ័រម៉ុន ​មេឡាតូនីន ដែល​មាន​នាទី​ធ្វើ​ឱ្យ​អ្នក​ងងុយ​គេង​។ ការ​គេង​មិន​គ្រប់​គ្រាន់​ជា​ដើម​ចម​ដែល​ងាយ​ធ្វើ​ឱ្យ​អ្នក​ឡើង​ទម្ងន់​។

៣. ត្រាំ​ជើង​ក្នុង​ទឹក​ក្តៅ​ឧណ្ហ​ៗ​៖ វិធី​នេះ​ជួយ​ឱ្យ​អ្នក​កាត់​បន្ថយ​ភាព​តាន​តឹង​ ព្រម​ទាំង​ធ្វើ​ឱ្យ​គេង​លក់​ស្រួល​។

៤. ផឹក​ទឹក​ដោះ​គោ​ក្តៅ​៖ មុន​ចូល​គេង​អ្នក​គួរ​ផឹក​ទឹក​ដោះ​គោ​ក្តៅ​មួយ​កែវ​សិន​ ព្រោះ​ថា​វា​ជួយ​បង្កើន​អ័រម៉ុន ​Serotonin ​ដែល​មាន​នាទី​ធ្វើ​ឱ្យ​គេង​លក់​ស្រួល។ បើ​ថ្ងៃ​ធម្មតា​គេង​មិន​សូវ​ឆ្អែត​ហើយ​ គួរ​ចំណាយ​ពេល​ឈប់​គេង​ឱ្យ​គ្រប់​គ្រាន់​ទៅ​។

៥. ញ៉ាំ​អាហារ​ដែល​មាន​ម្រេច​៖ ម្រេច​​ធ្វើ​ឱ្យ​រាង​កាយ​របស់​អ្នក​រំលាយ​អាហារ​លឿន​ ព្រម​ទាំង​ជួយ​សម្រក​ទម្ងន់​។

៦. អាន​សៀវភៅ​៖ សម្រាប់​ថ្ងៃ​ធម្មតា ​អ្នក​ច្បាស់​ជា​មិន​សូវ​មាន​ពេល​មើល​សៀវភៅ​ស្រាវ​ជ្រាវ​ទេ​ព្រោះ​រវល់​ជាមួយ​ការងារ​ប្រចាំ​ថ្ងៃ​។ ក្រៅ​ពី​ស្វែង​យល់​នូវ​ចំណេះ​ដឹង​ថ្មី​ៗ​ហើយ​ ការ​អាន​សៀវភៅ​ក៏​ធ្វើ​ឱ្យ​អារម្មណ៍​របស់​អ្នក​ស្ងប់​ផង​ដែរ​៕

រីករាយ​ថ្ងៃ​សម្រាក​បុណ្យ​អុំ​ទុក សង្ឃឹម​ថា​អ្នក​ទាំង​អស់​គ្នា​ដែល​អត់​មាន​គម្រោង​ទៅ​ណា​អាច​អនុវត្ត​ដូច​អ្វី​ដែល ​កញ្ញា ​បាន​រៀប​រាប់​ខាង​លើ​នេះ​!

ចុចអាន៖ស្អាត​គ្មាន​ពី​រ! កន្លែង​មើល​កាំ​ជ្រួច ថ្ងៃ​បុណ្យ​អុំ​ទូក​សែន​រ៉ូ​មែន​ទិច​មិន​គួ​រ​​រំលង​

ប្រភព៖ Boldsky ប្រែ​សម្រួល៖ អ៊ុង រ័ត្នបញ្ញា

អត្ថបទពេញនិយម