ត្រឹម​១០​នាទី​សោះ​ អាច​ធ្វើ​ម្ហូប​កូរ៉េ​បាន​ ៣​ មុខ​យ៉ាង​ងាយ​

  • 2017-11-01 07:59:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

អ្នក​និយម​មើល​រឿង​ភាគ​កូរ៉េ​ច្បាស់​ជា​ផ្លាប់​ឃើញ​ហើយ​ថា​ នៅ​លើ​តុ​អាហារ​កូរ៉េ​គ្រប់​ពេល​មាន​អាហារ​មិន​តិច​ជាង​៦​មុខ​ទេ។តែ​ទោះ​ម្ហូប​ច្រើន​មុខ​យ៉ាង​នេះ​ក្ដី​ ក៏​មិន​ពិបាក​និង​ចំណាយ​ពេល​យូរ​ក្នុង​ការ​ចម្អិន​ឡើយ។​ ជនជាតិ​កូរ៉េ​ទៀត​សោត​ចូល​ចិត្ត​អាហារ​សាមញ្ញ​តែ​មាន​ជីវជាតិ​និង​វីតាមីន​ខ្ពស់​ ល្អ​សម្រាប់​រាងកាយ​និង​សុខភាព​។ គ្រឿង​ផ្សំ​វិញ​ងាយស្រួល​រក​ដូចជា៖

មុខ​ម្ហូប​ទី​មួយ៖​ ស្ពៃ​លាយ​គ្រឿង

គ្រឿង​ផ្សំ​​មុខ​ម្ហូបទី​មួយ​មាន៖ កូន​ស្ពៃ​ចង្កឹះ​ ៥០០​ក្រាម​, ខ្ទឹម​ស​មត់​ ១​ស្លាបព្រា​កាហ្វេ, អំបិល​១​ស្លាប​ព្រា​កាហ្វេ​ និង​ប្រេង​ល្ង​ ១​ ស្លាបព្រា​បាយ​។

មុខ​ម្ហូប​ទី​ពីរ៖ ឆា​ជ្រក់​ស្ពៃ​គីមឈីគ្រឿង​ផ្សំ​រួម​មាន​ គីមឈី​ហាន់​ហើយ​មួយ​កូន​ចាន​, ស្ករ​ស​១​ស្លាបព្រា​បាយ​និង​ខ្ទឹម​សរ​មត់​១​ស្លាប​ព្រា​កាហ្វេ

មុខ​ម្ហូប​ទី​ពីររួម​មាន៖ ពងមាន់​៤​គ្រាប់, ស្លឹក​ខ្ទឹម​២- ៣​ ដើម​, សាច់ក្តាម ​២​ ដុំ និង​ម្ទេស​ដៃ​នាង​ក្រហម​មួយ​ផ្លែ។​

សម្រាប់​វិធី​ធ្វើ​សូម​មើល​វីដេអូ​ខាង​ក្រោម៖​

ចុចអាន៖ចង់​ចេះ​ធ្វើ​​ គីមឈី​ ឆ្ងាញ់​ដូច​ជនជាតិកូរ៉េ រៀន​តាម​តិចនិក​ខាងក្រោម

ប្រភព៖ YouTube ប្រែ​សម្រួល៖​​ Pencharm

អត្ថបទពេញនិយម