ផ្លែ​ឈើ​ពីរ​ប្រភេទ​ដែល​​ធ្វើ​ឲ្យ​សក់ និង​ស្បែក​ស្អាត​អស្ចារ្យ​នឹក​ស្មាន​មិន​ដល់

  • 2017-11-01 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

គ្រប់​ផ្លែ​ឈើ​ទាំង​អស់​សុទ្ធ​តែ​សម្បូរ​ទៅ​ដោយ​វីតាមីន ដែល​ជួយ​ទ្រទ្រង់​សម្រស់​សុខភាព និង​រាងកាយ។ តែ​មាន​ផ្លែ​ឈើ​ខ្លះ​មាន​លក្ខណៈ​ពិសេស​ក្នុង​ការ​ជួយ​គាំពារ និង​ទ្រទ្រង់​ផ្នែក​និមួយ​ៗ​នៃ​រាងកាយ តួ​យ៉ាង​ដូចជា​ផ្លែ​មង្ឃុត និង​ផ្លែ​កន្ទួត​ព្រៃ​ជា​ដើម​ ដែល​ជួយ​ខ្លាំង​ក្នុង​ការ​ថែរក្សា​ស្បែក​តឹងណែន​ក្មេង​ជាង​វ័យ​និង​សក់​ឲ្យ​ភ្លឺ​រលោង​ហើយ​ឆាប់​លូតលាស់​វែង​ផង​ដែរ។​

១.ផ្លែ​មង្ឃុត

នៅ​ប្រទេស​កម្ពុជា​យើង​ មង្ឃុត​ជា​ផ្លែ​ឈើ​ ដែល​មាន​រសជាតិ​ផ្អែម​ឆ្ងាញ់​ តម្លៃ​ថោក​សមរម្យ​ ព្រម​ទាំង​ងាយ​ស្រួល​ក្នុង​ការ​រក​ទៀត​ផង​​ដែរ។ ថ្មីៗ​នេះ​គេ​បាន​ស្រាវ​ជ្រាវ​ឃើញ​ថា វា​មាន​ប្រសិទ្ធភាព​ក្នុង​ការ​ជួយ​ដល់​សុខភាព​សក់ និង​ស្បែក​ស្អាត។ មង្ឃុត​ជួយ​សម្រួល​ដំណើរ​ឈាម ធ្វើ​ឲ្យ​ឈាម​រត់​ស្រួល​ ដែល​ជា​ហេតុ​ជំរុញ​ឲ្យ​សក់​ឆាប់​ដុះ​ព្រមទាំង​ស្បែក​ភ្លឺ​រលោង​ទៀត​ផង។ ក្នុង​នោះ​ដែរ​វា​មាន​សារធាតុ​ប្រឆាំង​ការ​រលាក​ស្បែក​ក្បាល និង​ស្បែក​ស្ងួត​ផង​ដែរ។

២.ផ្លែ​កន្ទួត​ព្រៃ

ផ្លែ​កន្ទួត​ព្រៃ​ផ្ទុក​ជាតិ​វីតាមីន​C ​ច្រើន​ជាង​ក្រូច​២០​ដង។​ នោះ​បាន​ន័យ​ថា​ គ្រាន់​តែ​ញ៉ាំ​វា​មួយ​ថ្ងៃ​មួយ​ក្ដាប់​អាច​ជួយ​ឲ្យ​សក់​ត្រង់​ស្អាត​បែប​ធម្មជាតិ​ និង​ជួយ​បំបាត់​អាចម​រុយ​លើ​មុខ​យ៉ាង​មាន​ប្រសិទ្ធភាព។​ វា​ក៏​អាច​ជួយ​ស្បែក​ដង​ខ្លួន​ឲ្យ​ទន់​រលោង​ជាង​មុន​និង​ជួយ​ការពារ​សក់​ជ្រុះ​ផង​ដែរ៕

ចុចអាន៖បើ​អ្នក​កំពុង​មានបញ្ហា​មុខ​ឡើង​ខ្លាញ់ អាច​សាក​វិធី​នេះ​បាន!

ប្រភព៖ Careergirldaily ប្រែ​សម្រួល៖​ Pencharm

អត្ថបទពេញនិយម