មាន​តែ​ក្រែម ៣ ពណ៌​នេះ​ទេ ដែល​ស៊ី​គ្នា​នឹង​ស្បែក​នារី​អាស៊ី​បំផុត

  • 2017-10-28 05:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ពណ៌​សម្បុរ​ស្បែក​របស់​នារី​អាស៊ី ខុស​ពី​នារី​នៅ​ប៉ែក​អឺរ៉ុប ដូចនេះ​ការ​ជ្រើសរើស​ក្រែម ដើម្បី​លាប​ឲ្យ​សម​ពិតជា​ពិបាកខ្លាំង​បំផុត។ កញ្ញា ចង់​បញ្ជាក់​ប្រាប់​ដល់​មិត្ត​នារី​ថា ពណ៌​ស៊ី​គ្នា​នឹង​ស្បែក​មាន​មិន​សូវ​ឡើយ ហើយ​បើ ៣ ពណ៌​ខាងក្រោម​នេះ​ពិតជា​ស្អាត​បំផុត​នឹង​​​អ្នក​នៅ​អាស៊ី៖

១.ពណ៌​ទឹកក្រូច ឬ​ផ្កាឈូក៖ ពណ៌​នេះ​ពិតជា​សម​នឹង​ស្បែក​នារី​អាស៊ី​បំផុត ព្រោះ​ពេល​លាប​ទៅ​វា​ជួយ​លើក​ស្បែក​ឲ្យ​កាន់តែ​ភ្លឺ​រលោង​ស្អាត។

២.ពណ៌​ស្វាយ៖ សម្រាប់​ពណ៌​នេះ​វិញ​គួរតែ​លាប​ក្នុង​ពេល​ការ​ផាត់​មុខ​ចូលរួម​កម្មវិធី ព្រោះ​នឹង​ធ្វើឲ្យ​អ្នក​កាន់តែ​មាន​ទំនុក​ចិត្ត​ចំពោះ​ខ្លួន​ឯង ហើយ​មើល​ទៅ​រឹងមាំ។

៣.ពណ៌​សាច់៖ គ្មាន​នារី​ណា​ម្នាក់​បដិសេធ​មិន​ចូលចិត្ត​ពណ៌​នេះ​ឡើយ ព្រោះ​វា​មើល​ទៅ​ស្អាត​សមរម្យ និង​ថ្លៃថ្នូរ៕

ចុចអាន៖តើ​ធ្វើ​ម៉េច​​ទើប​បាន​ពណ៌​បបូរ​មាត់​ស្អាត​ដូច​កូរ៉េ?

ប្រភព៖ blogtamsu ប្រែ​សម្រួល៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម