គន់​សម្រស់ និង​សមត្ថភាព​អស្ចារ្យ​របស់​​បវរកញ្ញា​ប៉េរូ ម្ចាស់​មកុដ Miss Grand International ថ្មី

  • 2017-10-26 07:35:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ស្រី​ស្អាត Maria Jose Lora តំណាង​មក​ពី​ប្រទេស​ប៉េរូ បាន​វ៉ា​មុខ​បវរកញ្ញា​ជា​ច្រើន​រូប​ដណ្ដើម​បាន​ជយលាភី Miss Grand International 2017។

កាល​ពី​យប់​ថ្ងៃ​ទី​២៥ ខែ​តុលា​កន្លង​ទៅ​នេះ ស្រី​ស្អាត Maria Jose Lora បាន​លើក​ពាន​កម្មវិធី​ប្រកួត​សម្រស់​បវរកញ្ញា Miss Grand International 2017 ក្រោយ​បាន​ផ្ដួល​ស្រី​ស្អាត​ដទៃ​ទៀត​ជា​ច្រើន។ មិន​ត្រឹម​តែ​ទទួល​បាន​មកុដ​ដ៏​មាន​តម្លៃ​នោះ​ទេ បវរកញ្ញា​ថ្មី​ក៏​ទទួល​បាន​ប្រាក់​សុទ្ធ​ចំនួន​៤​ម៉ឺន​ដុល្លារ​ផង​ដែរ។ ក្រៅ​ពី​នោះ នាង​នឹង​បាន​ស្នាក់​នៅ​គេហដ្ឋាន​លំដាប់​ខ្ពស់​មួយ​នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ​រយៈ​ពេល​១​ឆ្នាំ។

Maria ឆ្នាំ​នេះ​មាន​អាយុ​២៧​ឆ្នាំ។ មុន​មក​ប្រកួត​នៅ​វៀតណាម នាង​គឺ​ជា​បវរកញ្ញា​នៃ​ប្រទេស​ប៉េរូ។ បច្ចុប្បន្ន​នាង​គឺ​ជា​អ្នក​ជំនួញ​ម្នាក់ ដោយ​មាន​តំណែង​ជា​អគ្គនាយក​នៃ​ក្រុមហ៊ុន​ហ្វឹកហាត់​តារា​ម៉ូដែល L'belle Model Model នៅ​រដ្ឋធានី Lima ប្រទេស​ប៉េរូ។ Maria មាន​អាយុ​២៧​ឆ្នាំ ​កម្ពស់​១,៨ម និង​អាច​និយាយ​បាន​៣​ភាសា​គឺ អង៉គ្លេស អេស្ប៉ាញ និង​ព័រទុហ្គាល់៕

ប្រភព៖ 2sao ប្រែសម្រួល៖ Caramel

អត្ថបទពេញនិយម