សញ្ញា​ទាំង​៦​បង្ហាញ​ថា​ គេ​ចាប់​ផ្ដើម​អស់​ចិត្ត​ពី​អ្នក​ហើយ

  • 2017-10-26 04:14:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បើ​រឿង​មនោសញ្ចេតនា​របស់​អ្នក​កំពុង​នៅ​សុខ​ៗ​ហើយ​ជួប​សញ្ញា​ទាំង​នេះ មាន​ន័យ​ថា​គេ​ចាប់​ផ្ដើម​បែក​ចិត្ត​ពី​អ្នក​ហើយ។

១. ផ្ញើ​សារ និង​ទូរសព្ទ​តិច​ជាង​មុន

ធ្លាប់​តែ​ផ្ញើ​សារ​អរុណ​សួស្ដី​អ្នក​រាល់​ព្រឹក តែ​នៅ​ពេល​នេះ​មួយ​ថ្ងៃ​​មិន​ឃើញ​សារ​មួយ​ផង។ ធ្លាប់​តែ​និយាយ​ទូរសព្ទ​ជាមួយ​គ្នា​រាប់​ម៉ោង​នោះ នៅ​ពេល​នេះ គេ​និយាយ​កំបុត​ៗ​ស្ទើរ​តែ​មិន​ចង់​និយាយ​ជាមួយ​យើង​ផង។

២. មិន​ចង់​ឲ្យ​គ្រួសារ ឪពុក​ម្ដាយ​គេ​ស្គាល់​អ្នក

បើ​ទោះ​បី​ជា​អ្នក​ទាំង​២​ស្រលាញ់​គ្នា​បាន​យូរ​ហើយ​ក៏​ដោយ តែ​គេ​នៅ​តែ​មិន​ចង់​ណែ​នាំ​អ្នក​ឲ្យ​គ្រួសារ​គេ​ស្គាល់ រឹត​តែ​គ្មាន​បំណង​ចង់​ឲ្យ​ប៉ាម៉ាក់​របស់​គេ​ស្គាល់​អ្នក​ទៅ​ទៀត។

៣. ឧស្សាហ៍​ប្រៀបធៀប​អ្នក​ជាមួយ​ស្រី​ផ្សេង

ពេល​អស់​ចិត្ត​នឹង​អ្នក​ហើយ គេ​នឹង​យក​អ្នក​មក​ប្រៀបធៀប​ជាមួយ​ស្រី​ផ្សេង ធ្វើ​ឲ្យ​អ្នក​កើត​ទុក្ខ។

៤. លែង​ចង់​ស្ដាប់​អ្នក​និយាយ

នៅ​ពេល​ដែល​បុរស​ម្នាក់​លែង​ស្រលាញ់​អ្នក​ទៀត​ហើយ គេ​មិន​មែន​ជា​គោលដៅ​ដែល​អ្នក​ចង់​ជួប​ពេល​អ្នក​ជួប​រឿង​ពិបាក​ចិត្ត​នោះ​ឡើយ ព្រោះ​គេ​មិន​ចង់​ស្ដាប់​រឿង​របស់​អ្នក​ឡើយ ជា​ពិសេស​រឿង​ទុក្ខ​សោក​បែប​នេះ​ទៀត​នោះ។

៥. លែង​ប្រចណ្ឌ

គេ​តែ​និយាយ​ថា ប្រចណ្ឌ​ព្រោះ​ស្រលាញ់ ឈឺ​ចាប់​ក៏​ព្រោះ​ស្រលាញ់ ដូច​នេះ​ប្រសិន​បើ​គេ​ចាប់​ផ្ដើម​អស់​ចិត្ត​ហើយ ចង់​អ្នក​ទៅ​ស្និទ្ធស្នាល​ជាមួយ​អ្នក​ណា ក៏​គេ​លែង​ប្រចណ្ឌ​ដែរ។

៦. តែង​កាន់​ទូរសព្ទ​ជាប់​ដៃ

បើ​ទោះ​បី​ជា​នៅ​ក្បែរ​អ្នក​ក៏​ដោយ តែ​អ្វី​ដែល​គេ​ចាប់​អារម្មណ៍​នោះ​គឺ​ទូរសព្ទ​ទៅ​វិញ​ទេ មិន​មែន​អ្នក​ឡើយ ព្រោះ​នៅ​ក្នុង​ទូរសព្ទ​នោះ មាន​អ្នក​ដែល​គេ​ចាប់​អារម្មណ៍​ជាង​អ្នក ៕

ចុចអាន៖

ប្រភព៖ Spiceee ប្រែសម្រួល៖ Caramel