"បំណុល​ដែល​សង​មួយ​ជីវិត​ក៏​​មិន​អស់" អត្ថបទ​ខ្លី​ដាស់​សតិ​កូន​ៗ​មួយ​ចំនួន

  • 2017-10-26 02:08:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មើល​ទៅ​យើង​ដូច​សម្បូរ​​លុយ តែ​​ទាញ​មក​ទិញ​អ្វី​​ឲ្យ​ឪពុក​ម្ដាយ​មិន​បាន។

មើល​ទៅ​យើង​ដូច​សម្បូរ​​លុយ តែ​​លុយ​នោះ​ក៏​អស់​នឹង​អ្វី​ដែល​ឪពុក​ម្ដាយ​មិន​ដែល​ឃើញ។

មើល​ទៅ​យើង​ដូច​សម្បូរ​លុយ ចេញ​ពី​ផ្ទះ​ពេល​ណា​ត្រូវ​ជិះ​តាក់ស៊ី។

មើល​ទៅ​យើង​ដូច​សម្បូរ​​លុយ រវល់​តែ​ផឹក​ស៊ី​ដើរ​លេង។

មើល​ទៅ​យើង​ដូច​សម្បូរ​​លុយ តែ​យក​ទៅ​ទិញ​អ្វី​គ្មាន​ប្រយោជន៍។

មើល​ទៅ​យើង​ដូច​ពូកែ​ណាស់ បើ​​មិន​ពេញ​ចិត្ត​អ្វី ក៏​ស្រែក​គំហក​ដាក់​ឪពុក​ម្ដាយ។

មើល​ទៅ​យើង​ដូច​ពូកែ​ណាស់ ឃ្នើស​ចិត្ត​បន្តិច​បន្តួច​ក៏​រក​រត់​ចេញ​ពី​ផ្ទះ។

មើល​ទៅ​យើង​ដូច​ពូកែ​ណាស់ គ្មាន​រឿង​អ្វី ក៏​រក​រឿង​ឈ្លោះ​ជាមួយ​ឪពុក​ម្ដាយ។

មើល​ទៅ​យើង​ដូច​ពូកែ​ណាស់ មើល​ឃើញ​ឪពុក​ម្ដាយ​ដូច​អ្នក​បម្រើ។  

មើល​ទៅ​យើង​ដូច​ខ្ពង់ខ្ពស់​ណាស់ ចេញ​ទៅ​ខាង​ក្រៅ​ចាយ​លុយ​ដូច​អាច​បោះពុម្ព​ខ្លួន​ឯង​បាន។

មើល​ទៅ​យើង​ដូច​ខ្ពង់ខ្ពស់​ណាស់ ចេះ​តែ​រអ៊ូ​ថា​គ្រួសារ​ខ្លួន​ឯង​មិន​ល្អ។

មើល​ទៅ​យើង​ដូច​ខ្ពង់ខ្ពស់​ណាស់ តែ​ជួប​ការ​លំបាក​តិច​តួច​ក៏​អត់​ទ្រាំ​មិន​បាន។

មើល​ទៅ​យើង​ដូច​ខ្ពង់ខ្ពស់​ណាស់ តែ​បែរ​ស្អប់​ឪពុក​ម្ដាយ​របស់​ខ្លួន​ឯង។  

ឪពុក​ម្ដាយ​បាន​ផ្ដល់​ជីវិត​ដ៏​មាន​តម្លៃ​​កាត់​ថ្លៃ​មិន​បាន​ដល់​យើង

អត់​ធន់​ទុក្ខ​លំបាក​ចិញ្ចឹម​យើង​រហូត​ធំ​ពេញ​វ័យ

សុខ​ចិត្ត​អត់​ឃ្លាន​ខ្លួន​ឯង ឲ្យ​តែ​មាន​របស់​ល្អ​ៗ​គឺ​ឲ្យ​កូន​បាន​ហូប​សិន

សុខ​ចិត្ត​លំបាក​ខ្លួន​ឯង តែ​មិន​ឲ្យ​កូន​ខ្មាស​អ្នក​ដទៃ

ដោយ​ក្ដី​ស្រឡាញ់ សូម​ឲ្យ​ឪពុក​ម្ដាយ​លើ​លោក​នេះ មាន​សុខភាព​រាងកាយ​​រឹង​មាំ មាន​កូន​ចៅ​ដែល​កតញ្ញូ

គុណ​ឪពុក​ម្ដាយ មួយ​ជីវិត​នេះ​ក៏​អ្នក​​សង​មិន​អស់

ដូច្នេះ​សូម​ស្រឡាញ់​និង​ថ្នាក់​ថ្នម​ទឹក​ចិត្ត​ឪពុក​ម្ដាយ​របស់​អ្នក ព្រោះ​លោក​ទាំង​ពីរ​គឺ​ជា​អ្នក​ដែល​ស្រឡាញ់​យើង​បំផុត​ក្នុង​លោក ៕

ប្រភព៖ fangnapost ប្រែ​សម្រួល៖ ស្វាយ វ៉ាន់ថន

អត្ថបទពេញនិយម