ពាក្យ​​ ៤ឃ្លា​ដែល​អ្នក​គួរ​តែ​ឈប់​ប្រើ​នៅ​ក្នុង​ជីវិត​ដើម្បី​ឲ្យ​ខ្លួន​ឯងកាន់រឹង​មាំ!

  • 2017-10-25 08:15:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ពេល​ខ្លះ​អ្នក​មិន​ត្រឹម​តែ​កុហក​ខ្លួន​ឯង​តែ​ អ្នក​កុហក​ទាំង​អ្នក​ដទៃ​ទៀត​ផង ហើយ​ពាក្យ​ខ្លះ​វា​អាច​មាន​ឥទ្ធិពល​ទៅ​លើ​ជីវិត​យើង។ ជា​មនុស្ស​ដែល​រឹង​មាំ​ពិត គឺ​គេ​មិន​កុហក​ខ្លួន​ឯង​ទេ ហើយ​ក៏​មិន​​យក​ភាព​ក្លែងក្លាយ​មក​ដាក់​មុខ​ដែរ។ ខាង​ក្រោម​នេះ​ជា​ពាក្យ​ដែល​អ្នក​គួរ​តែ​ឈប់​ប្រើ ដើម្បី​ឲ្យ​ខ្លួន​ឯង​រឹង​មាំ

១. ខ្ញុំ​មិន​អី​ទេ

មនុស្ស​យើង​ចូល​ចិត្ត​កុហក​ខ្លួន​ឯង និង​គេ​ណាស់ បើ​មិន​សប្បាយ​ចិត្ត​ថា​មិន​សប្បាយ​ចិត្ត​ទៅ បើ​ហត់​នឿយ​ថា​ហត់​នឿយ​ទៅ ហេតុអី​ចាំ​បាច់​ក្បត់​ការពិត? គិត​ថា​កុហក​អីចឹង​អ្នក​ក្លាយ​ជា​មនុស្ស​រឹង​មាំ​មែន​ទេ? មិន​មែន​ទេ មនុស្ស​រឹងមាំ​គឺ​ហ៊ាន​ទទួល​ការ​ពិត និង​មិន​កុហក​ខ្លួន​ឯង។

រូបតំណាង

**២. ខ្ញុំ​អត់​ខ្វល់**

ពេល​ខ្លះ​និយាយ​ថា​អត់​ខ្វល់​ទេ តែ​ចិត្ត​វិញ​អន្ទះអន្ទែង​ជាង​ស្អី​ទៅ​ទៀត។ ចិត្ត​ខ្លួន​ឯង​មិន​ស្ងប់​ផង​ តើ​ឈប់​ខ្វល់​បាន​ទេ? អ្វី​ក៏​ដោយ​ឲ្យ​តែ​ជាប់​ទាក់ទង​គ្នា ទោះ​តិច​ឬ​ច្រើន​ក៏​អ្នក​ត្រូវ​តែ​គិត​ដែរ ដូច្នេះ​បើ​ខ្វល់​អ្នក​គួរ​តែ​រក​វិធី​ដោះ​ស្រាយ មិន​មែន​និយាយ​ថា​អត់​ខ្វល់​រួច​ខ្លួន​នោះ​ទេ ព្រោះ​រឿង​ខ្លះ​អ្នក​មិន​អាច​គេច​យក​រួច​ខ្លួន​ឡើយ។

៣. ខ្ញុំ​អត់​ដឹង

ពេល​ខ្លះ​អ្នក​ដឹង តែ​អ្នក​ធ្វើ​មិន​ដឹង ឬ ក៏​ពេល​ខ្លះ​អ្នក​សុខ​ចិត្ត​បិទ​ភ្នែក​ដើរ​ចេញ​តែ​ម្ដង។ កុំ​យក​ពាក្យ​អត់​ដឹង​ដើម្បី​គេច​ពី​បញ្ហា ឬ​កុហក​ដើម្បី​មិន​បញ្ចប់​រឿង​រ៉ាវ​ទាំង​អស់។

រូបតំណាង

៤. ខ្ញុំ​ឈប់​ហើយ

​ប្រាកដ​អត់​ថា​អ្នក​ឈប់? បើ​អ្នក​គ្រាន់​តែ​មាន​អារម្មណ៍​ថា​ហត់ ឬក៏​ខឹង​អ្នក​មិន​គួរ​ប្រើ​ពាក្យ​នេះ​មក​កុហក​ខ្លួន​ឯង​ទេ ព្រោះ​ប្រហែល​ពេល​អ្នក​ប្រសើរ​ឡើង​វិញ​អ្នក​អាច​នឹង​ចង់​បន្ត​ទៀត។ ពេល​ខ្លះ​គ្រាន់​តែ​យើង​ចង់​សម្រាក​បន្តិច​ប៉ុណ្ណោះ​ដូច្នេះ​កុំ​ប្រើ​ពាក្យ​នេះ​អី។

ប្រភព៖ familyshare ប្រែ​សម្រួល៖ ផេង ផលធិតា