តារា​ស្រី​ម្នាក់បានបង្ខំ​ក្រុម​ការងារ​ឲ្យ​ចាក់​ទឹក​បរិសុទ្ធ ឲ្យ​ខ្លួន​ងូត​ទឹក​នៅ​តំបន់​រាំង​ស្ងួត!

  • 2017-10-23 04:32:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

អ្នក​ប្រើ​បណ្ដាញ​សង្គម​ចិន​កំពុង​សម្ដែង​ការ​ខឹង​យ៉ាង​ខ្លាំង​នៅ​ពេល តារា​ស្រី​ម្នាក់​បាន​ប្រើ​ឲ្យ​ក្រុម​ការងារ​ចាក់​ទឹក​សុទ្ធ​ឲ្យ​ខ្លួន​ថត​ឈុត​ងូត​ទឹក​នៅ​តំបន់​រាំង​ស្ងួត។

មុន​នេះ​បន្តិច វីដេអូ​ឃ្លីប​មួយ​បាន​ល្បី​ពេញ​បណ្ដាញ​សង្គម​ចិន​។ នៅ​ក្នុង​ឃ្លីប​នេះ គេ​សង្កេត​ឃើញ​ថា​ក្រុម​ការងារ​កំពុង​ចាក់​ទឹក​សុទ្ធ​ចូល​អណ្ដូង​ក្លែងក្លាយ​ដើម្បី​ត្រៀម​ថត​ឈុត​ងូត​ទឹក។ អ្វី​ដែល​គូរ​ឲ្យ​ចាប់​អារម្មណ៍​នោះ​គឺ តួ​ស្រី​ដែល​ថត​ឈុត​នេះ​ហាក់​មាន​អារម្មណ៍​សប្បាយ​ខ្លាំង​ណាស់។

ក្រោយ​នោះ ពិធី​ការិនី​ល្បី​ឈ្មោះ Jin Xing បាន​ទម្លាយ​ថា​មាន​តារា​ស្រី​ម្នាក់​នៅ​ពេល​ទៅ​ថត​រឿង​នៅ​តំបន់​រាំង​ស្ងួត Shaanxi បាន​បញ្ជា​ឲ្យ​ក្រុម​ការងារ​ប្រើ​ទឹក​សុទ្ធ​ដើម្បី​ថត​ឈុត​ងូត​ទឹក​ព្រោះ​មិន​ទុក​ចិត្ត​ប្រភព​ទឹក​នៅ​ទី​នេះ បើ​ទោះ​បី​ជា​ប្រជាជន​នៅ​ទី​នេះ​កំពុង​រង់​ចាំ​ភ្លៀង​មក​ជា​រឿង​រាល់​ថ្ងៃ​ដើម្បី​មាន​ទឹក​ផឹក​ក៏​ដោយ។

នៅ​ពេល​នេះ ស្រី​ស្អាត​កំពុង​តែ​ត្រូវ​គេ​សង្ស័យ​នោះ​គឺ កូន​សិស្ស​របស់ Yang Mi តារា​សម្ដែង​ទើប​រះ Dilraba ដោយ​សារ​នាង​កំពុង​ថត​រឿង​នៅ​តំបន់​ដែល​គេ​និយាយ​ខាង​លើ៕

ប្រភព៖ Eva ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម