ទិន ហ្វី​នឹង​សម្ដែង​រឿង​ "ក្បាច់​គុន​ពូថៅ​ហោះ" វគ្គ​២ ​ជាមួយ Jack Ma

  • 2017-10-22 07:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បណ្ដាញ​ព័ត៌មាន​ចិន​ជា​ច្រើន​បាន​ឲ្យ​ដឹង​ថា កំពូល​តារា​សម្ដែង Stephen Chow នឹង​ផលិត​ភាពយន្ត "The Mermaid” និង "Kungfu Hustle” វគ្គ​២ ធ្វើ​ឲ្យ​អ្នក​គាំទ្រ​អន្ទះសារ​យ៉ាង​ខ្លាំង។

កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៩​ខែ​តុលា​កន្លង​ទៅ​នេះ បណ្ដាញ​ព័ត៌មាន Xinhua បាន​ឲ្យ​ដឹង​ថា​ស្ដេច​កំប្លែង​ទិនហ្វី​កំពុង​រើស​តួ​សម្ដែង​ឲ្យ​ភាពយន្ត "The Mermaid” វគ្គ២។ រឿង​នេះ​នឹង​ត្រូវ​បាន​ថត​នៅ​ដើម​ឆ្នាំ​២០១៨។ តារា​សម្ដែង​ត្រកូល Chow កំពុង​ស្ទាក់ស្ទើរ​មិន​ដឹង​ថា​គួរ​ទុក​ក្រុម​ការងារ​ចាស់​ឬ​ប្ដូរ​តួ​ថ្មី។

ក្នុង​ពេល​តែ​មួយ​បណ្ដាញ​ព័ត៌មាន Sina បាន​បញ្ជាក់​ថា​តារា​អាយុ​៥៥​ឆ្នាំ​ក៏​នឹង​ថត​រឿង "ក្បាច់​គុន​ពូថៅ​ហោះ" វគ្គ​២​ក្រោយ​​​ពេល​​វគ្គ​១​ដាក់​បញ្ចាំង​១៣​ឆ្នាំ។ អ្វី​ដែល​អស្ចារ្យ​នោះ​គឺ​មហាសេដ្ឋី Jack Ma ក៏​នឹង​ចូលរួម​ក្នុង​ភាពយន្ត​នេះ​ដែរ។

“ទិន ហ្វី​លាប​សក់​ខ្មៅ​ដើម្បី​ថត​រឿង​ថ្មី។ ចូល​ថត​រឿង​មែន តែ​គាត់​មិន​សម្ដែង​ច្រើន​ឡើយ។ រឿង​នឹង​ត្រូវ​បាន​បញ្ចាំង​នៅ​ឆ្នាំ​២០២០" Sina បន្ថែម។ ក្រោយ​មាន​ជម្លោះ​ជាមួយ​គ្នា​ជា​ច្រើន​ឆ្នាំ ពូតាត​ដែល​ជា​តួ​ដៃ​គូ​ដ៏​ស៊ី​សង្វាក់​គ្នា​ជាមួយ​ទិន​ហ្វី​ជា​ច្រើន​ឆ្នាំ​នោះ​ក៏​ត្រលប់​មក​វិញ​នៅ​ក្នុង​ស្នា​ដៃ​លើក​នេះ​ដែរ៕

ប្រភព៖ Zing ប្រែសម្រួល៖ Caramel

អត្ថបទពេញនិយម