រាល់ថ្ងៃនេះស្មុគស្មាញណាស់មែនទេ? សាកធ្វើរឿង ៨ យ៉ាងនេះ នឹងរសាយទៅឯងៗ
- 2017-10-22 03:00:00
- ចំនួនមតិ
រាល់ថ្ងៃនេះស្មុគស្មាញណាស់មែនទេ? សាកធ្វើរឿង ៨ យ៉ាងនេះ នឹងរសាយទៅឯងៗ
ចន្លោះមិនឃើញ
មានភាពតានតឹងក្នងខ្លួន មិនល្អចំពោះសុខភាពឡើយ តែមនុស្សម្នាក់ៗមានការប្រឈមមុខជាមួយបញ្ហាច្រើនដូចជាបញ្ហាគ្រួសារ ការងារ ការសិក្សា..ជាដើម។ ទោះជាជួបបញ្ហាស្មុគស្មាញប៉ុណ្ណាក៏ដោយ សាកធ្វើតាម ៨ វិធីនេះនឹងរសាយទៅឯងៗ៖
១.វិធីដ៏មានប្រសិទ្ធភាពបំផុត គឺដើរកម្សាន្ត៖ ការធ្វើដំណើរកម្សាន្តអាចធ្វើឲ្យចិត្តគំនិតស្រស់ថ្លា និងជម្រះភាពហ្មងសៅក្នុងខ្លួនចេញបាន។ ដូចនេះហើយបានជា stress ម្ដងៗ មនុស្សម្នាក់ៗចាំបាច់ទៅដើរលេង។
២.ញញឹមសម្រាប់ពិភពលោក៖ ស្នាមញញឹម គឺជាចំណាប់អារម្មណ៍ដ៏អស្ចារ្យពីមនុស្សជុំវិញខ្លួន ហើយការញញឹមក៏ធ្វើឲ្យអារម្មណ៍ស្រស់ថ្លាបានដែរ ហើយដោយប្រាប់ខ្លួនឯងថា នៅលើលោកនេះគ្មានអ្វីដោះស្រាយមិនចេញឡើយ។
៣.កុំគិតច្រើនពេក៖ ការមិនគិតច្រើន មិនមែនមានន័យថាគ្មានដំណោះស្រាយឡើយ។ តែទុកឲ្យបញ្ហានៅមួយឡែក ហើយឲ្យពេលវេលាជាអ្នកបន្សាបរឿងទាំងនោះវិញ ព្រោះគិតទៅ ខួរក្បាលនឹងខ្ជះខ្ជាយថាមពល។
៤.មានសុទិដ្ឋិនិយម៖ គិតរឿងអ្វីៗវិជ្ជមាន និយាយអ្វីល្អៗ ចំពោះខ្លួនឯង។ បើវាជារឿងអាក្រក់សម្រាប់ជីវិតប្រាប់ខ្លួនឯងថា «យ៉ាងហោចណាស់ យើងក៏មានមេរៀនគួរចងចាំ ហើយកុំធ្វើវាម្តងទៀត»។
៥.ការចាកចេញមួយរយៈ៖ មិនមែនជាការរត់គេចឡើយ តែជារកដកឃ្លាស្វែងរកមធ្យោបាយជួសជុលបញ្ហាឡើងវិញប៉ុណ្ណោះ។
៦.បន្ថែមរសជាតិជីវិត៖ ពេលកំពុងជួបទុក្ខហើយនោះ ត្រូវព្យាយាមស្វែងរក និងផ្តល់សុភមង្គលបន្ថែមដល់ជីវិតរបស់អ្នក។ ដោយញ៉ាំអ្វីឆ្ញាញ់ៗ ស្ដាប់តន្ត្រី មើលកុន និងស្លៀកពាក់ស្អាតៗ ដើម្បីឲ្យជីវិតមានរស្មី។
៧.ស្វែងរកកន្លែងមានសុវត្ថិភាព៖ ស្វែងរកកន្លែងស្ងាត់មួយសម្រាប់ខ្លួនអ្នកបានសម្រាក ហើយចាប់ផ្ដើមការគិត និងពិនិត្យឡើងវិញនូវអ្វីដែលត្រូវធ្វើបន្តបន្ទាប់ទៀត។
៨.ផ្ដល់ភាពជឿជាក់ដល់ខ្លួនឯង៖ គួរនិយាយលើកទឹកចិត្តដល់ខ្លួនឯង និងផ្ដល់ភាពជឿជាក់នូវអ្វីដែលខ្លួនបានធ្វើ៕
ចុចអាន៖ធ្វើជាមនុស្សស្រីដែលមានភាពរីករាយជាប្រចាំគួរកុំបំភ្លេចទម្លាប់ទាំង ៦ នេះ
ប្រភព៖ Hercampus ប្រែសម្រួល៖ ទ្រី រ៉ាវី