អានមូលហេតុ​ទាំង​នេះហើយ ទើប​ដឹង​ថា​នារី​ងាយ​ក្លាយ​ជា​ជន​រងគ្រោះ​ ដោយសារ​បុរស​បោកបំផុត

  • 2017-10-22 02:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនុស្ស​ស្រី​ងាយ​នឹង​​ចាញ់​បោក​គេ​​ខ្លាំង​ណាស់ ហើយ​សម្រាប់​មូល​ហេតុ​វិញ គឺ​ពិត​ជា​មានច្រើន។ ខាងក្រោម​នេះ កញ្ញា នឹង​បង្ហាញ​ពី​ហេតុផល ៨ យ៉ាង​ដែល​​បញ្ជាក់​ថា ​នារី​ៗ​ត្រូវ​បាន​មនុស្ស​ប្រុស​បោក​ស្រួល​បំផុត​៖

១.មនុស្ស​ស្រីចាប់​ធ្លាក់​ក្នុង​អន្លង់ស្នេហ៍៖ បុរស​អាច​នឹង​យក​ក្ដី​ស្រលាញ់​មក​ធ្វើ​ជា​នុយ ដើម្បី​បញ្ឆោត​ឲ្យ​មនុស្ស​ស្រី​ធ្លាក់​ក្នុង​អន្លង់​ស្នេហ៍ ព្រោះ​តែ​នារី​ៗ​ឆាប់​ចិត្ត​ទន់ ចាញ់​បោក​ពាក្យ​ផ្អែម និង​ពាក្យ​លួងលោម។

២.នារី​ឆាប់​ជឿ​ទុក​ចិត្ត៖ ពិត​ប្រាកដ​ណាស់​ដែល​គេ​និយាយ​ថា​មនុស្ស​ស្រី​មាត់​រឹង តែ​ចិត្ត​វិញ​ទន់​ជាង​សំឡី​ទៅ​ទៀត។ ពេល​ឃើញ​បុរស​អង្វរ​ហើយ​អង្វរ​ទៀត​នោះ តាម​ហើយ​តាម​ទៀត​នោះ គឺ​ចាប់ផ្ដើុមជឿ​ចិត្ត​គេ​ហើយ។

រូបតំណាង

**៣.ស្ត្រី​ចង់​បាន​ការ​សរសើរ**៖ គ្មាន​នារី​ណា​ម្នាក់​ដែល​មិន​ចូលចិត្ត​ពាក្យ​នេះ​ពី​បុរស​នោះ​ទេ គ្រាន់តែ​នារី​ចិត្ត​រឹង​ខ្លាំង មិន​​ងាយ​បង្ហាញ​ចេញ​ឲ្យ​គេ​ឃើញ​ភ្លាម​ៗ​ប៉ុណ្ណោះ។ ពេល​ឮ​គេ​ថា អ្នកក​មាន​រូប​រាង​ស្អាត មុខ​ស្រស់​មាន​មន្ដ​ស្នេហ៍ …. គឺ​តែង​លួច​ញញឹម​មិន​ខាន។

៤.ឆាប់​រំភើប៖ ចិត្ត​មនុស្ស​ស្រី​ទន់​ជាង​សំឡី​ទៅ​ទៀត ដូចនេះ​បើ​ឮ​គេ​និយាយ​ពាក្យ​ផ្អែមល្ហែម​ដាក់​ហើយ​នោះ គឺ​បេះដូង​លោត​ញាប់​ខុស​ពី​ធម្មតា។

៥.ស្ត្រី​មិន​បាន​មើល​ពី​កំហុស​ខ្លួនឯង៖ ជាទូទៅ​ស្ត្រី​បាន​ពិនិត្យ​មើល​កំហុសឆ្គង​របស់​ខ្លួន​ឯង ទើប​ធ្វើឲ្យ​ពួកគេ​ងាយ​នឹង​ធ្លាក់​ចូល​ទៅ​ក្នុង​ភាព​ទាក់ទាញ​ពី​ខាង​ក្រៅ​របស់​បុរស។ ដូចនេះ​គួរ​មើល​ខ្លួន​ឯង​ឲ្យ​ច្បាស់​សិន​ថា អ្វី​ដែល​គេ​និយាយ​ខ្លួន​ពិតជា​មាន​មែន ឬ​គ្រាន់តែ​ជា​ពាក្យ​បញ្ជោរ។

៦.មនុស្ស​ស្រី​ងាយ​នឹង​មាន​សម្ពាធ៖ ពេល​មាន​អាការៈ​តានតឹង ឬ​ពិបាក​ចិត្ត​ខ្លាំង ហើយ​មាន​បុរស​ណា​ម្នាក់​ចូល​ខ្លួន​មក​ចែក​រំលែក​បញ្ហា​ទាំង​នោះ មនុស្ស​ស្រី​ពិតជា​ហុច​ដៃ​ទៅ​ឲ្យ​គេ​ជួយ​ជា​មិន​ខាន។ ដោយ​មិន​ដឹង​ថា ពេល​ខ្លះ​គេ​គ្រាន់តែ​ឆ្លៀត​ឱកាស​យក​ចិត្ត​យក​ថ្លើម​ប៉ុណ្ណោះ ដើម្បីកេងចំណេញ​អ្វី​មួយ​ប៉ុណ្ណោះ។

រូបតំណាង

៧.យល់ច្រឡំ​ពី​អារម្មណ៍​ខ្លួន​ឯង៖ ពេល​ខ្លះ​មនុស្ស​ស្រី​គ្រាន់តែ​បែងចែក​អារម្មណ៍​មិន​ដាច់​ពី​គ្នា​រវាង​ការ​ស្រលាញ់ និង​ការ​អាណិត ឬ​អារម្មណ៍​ចូលចិត្ត​បែប​ធម្មតា ទើប​ធ្វើឲ្យ​បុរស​ក្ដោប​ស្ថានការណ៍​លើ​ចិត្ត​គំនិត​អ្នក​បាន​ទាំងអស់។

៨.នារី​អាច​ទុក​ចិត្ត​គេ​ឆាប់​រហ័ស៖ មនុស្ស​ស្រី​តែង​យល់​ថា គេ​នឹង​ស្មោះត្រង់​ជាមួយ​ខ្លួន​វិញ​ដូច​ដែល​ខ្លួន​មាន​ចំពោះ​គេ ទើប​ព្រម​ប្រគល់​ក្ដី​ស្រលាញ់​អស់​ពី​ខ្លួន។

មិនមែន​មក​ពី​មនុស្ស​ស្រី​មិនមានភាព​រឹងមាំគ្រប់គ្រាន់​​ឡើយ តែ​​មកពី​ស្រ្តី​មាន​ភាព​ស្មោះត្រង់ និង​គ្មាន​កលល្បិច​ក្នុង​រឿង​ស្នេហា ទើប​បណ្ដាល​ឲ្យ​ពួកគេ​ក្លាយជា​ជន​រងគ្រោះ​បែប​នេះ៕

ចុចអាន៖៧​ចំណុច​ខុស​គ្នា​រវាង​មនុស្ស​ប្រុស​​ “​​ស្រឡាញ់​លេង​ៗ” និង “​​​ស្រឡាញ់​មែនទែន”

ប្រភព៖ Likelovequotes ប្រែ​សម្រួល៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម