​​៧​ចំណុច​ខុស​គ្នា​រវាង​មនុស្ស​ប្រុស​​ “​​ស្រឡាញ់​លេង​ៗ” និង “​​​ស្រឡាញ់​មែនទែន”

  • 2017-10-21 08:34:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

សម័យ​នេះ​ក៏​នៅ​មាន​ដែរ​មនុស្ស​ប្រុស​មួយ​ចំនួន​ដែល​មក​ញ៉ែ ឬ​ស្រឡាញ់​មនុស្ស​ស្រី​បែប​លេង​សើច​​​រួច​ហើយ​ក៏​ដោះ​ដៃ ខណៈ​ខាង​ស្រី​កំពុង​លង់​ចិត្ត​ព្រោះ​គិត​ថា​គេ​ស្រឡាញ់​ខ្លួន​មែនទែន។ ដូច្នេះ​ថ្ងៃ​នេះ កញ្ញា នឹង​បង្ហាញ​ពី​ចំណុច​ខុស​គ្នា​មួយ​ចំនួន​រវាង​មនុស្ស​ប្រុស​ដែល​មក​ស្រឡាញ់​អ្នក​លេងៗ និង​មនុស្ស​ប្រុស​ដែល​មាន​បំណង​ស្រឡាញ់​អ្នក​ពិត​ប្រាកដ។ សូម​ប្រាប់​ជា​មុន​ថា​អាច​មិន​ដូច្នេះ​គ្រប់​គ្នា​នោះ​ទេ គ្រាន់​តែ​ភាគ​ច្រើន​អាច​មាន​ទង្វើ​បែប​នេះ៖

១. នៅ​ពេល​ឃើញ​មនុស្ស​ស្រី​ដើរ​កាត់

មនុស្ស​ប្រុស​​ស្រឡាញ់​លេង​ៗ៖ មើល​ឲ្យ​គេ​ដឹង​ថា​ខ្លួន​មើល​ ញញឹម​ដាក់ ហើយ​អ្នក​ខ្លះ​ក៏​លាន់​មាត់​លែបខាយ​ឲ្យ​មនុស្ស​ស្រី​អៀន។

មនុស្ស​ប្រុស​ស្រឡាញ់​មែនទែន៖ និយាយ​អ្វី​មិន​ចេញ​ បាន​ត្រឹម​តែ​​មើល ហើយ​ក៏​មក​រង់​ចាំ​មើល​កន្លែង​ដើម​ដែល​នាង​ដើរ​រាល់​ដង។

២. ពេល​សុំ​ហ្វេសប៊ុក ឬ​លេខ​ទូរសព្ទ

មនុស្ស​ប្រុស​ស្រឡាញ់​លេង​ៗ៖ ហ៊ាន​ហា​មាត់​និយាយ​ថា​នាង​គួរ​ឲ្យ​ស្រឡាញ់ ហើយ​ក៏​សុំ​លេខ​តែ​ម្ដង។

មនុស្ស​ប្រុស​ស្រឡាញ់​មែនទែន៖ មិន​ហ៊ាន​សុំ​ត្រង់​ៗ តែ​អាច​ផ្ញើ​មិត្តភ័ក្ដិ​ឲ្យ​សុំ​ជំនួស ឬ​ពុំ​ដូច្នោះ​ក៏​ព្យាយាម​ស៊ើប​ដោយ​ខ្លួន​ឯង។

៣. ពេល​ជិត​បិទ​ទូរសព្ទ

មនុស្ស​ប្រុស​ស្រឡាញ់​លេង​ៗ៖ និយាយ​ដដែល​ៗ​ថា​នឹក​ ស្រឡាញ់​អូន​បំផុត ស្រឡាញ់​អូន​តែ​ម្នាក់​ក្នុង​លោក…។

មនុស្ស​ប្រុស​ស្រឡាញ់​មែនទែន៖ នៅ​ពេល​អ្នក​ចង់​បិទ​ទូរសព្ទ គេ​នឹង​យល់ ហើយ​និយាយ​ត្រឹម OK bye។

៤. ពេល​បបួល​មនុស្ស​ស្រី​ទៅ​ញ៉ាំ​អី

មនុស្ស​ប្រុស​ស្រឡាញ់​លេង​ៗ៖ បបួល​ត្រង់​ៗ​​តែ​ម្ដង​ថា “មិន​ដឹង​អ្នក​ប្រកាន់​ឬ​អត់​ទេ បើ​ខ្ញុំ​សុំ​ប៉ាវ​បាយ​ល្ងាច​នៅ​ថ្ងៃ​ស្អែក”។

មនុស្ស​ប្រុស​ស្រឡាញ់​មែនទែន៖ សំឡឹង​មើល​ទៅ​ហាង​អាហារ ហើយ​សួរ​ថា ចង់​ញ៉ាំ​អី​អត់?

៥. ពេល​បបួល​មនុស្ស​ស្រី​ដើរលេង

មនុស្ស​ប្រុស​ស្រឡាញ់​លេង​ៗ៖ “ប្រកាន់​ឬ​អត់​ទេ បើ​ខ្ញុំ​បបួល​ទៅ​ដើរ​លេង​ជាមួយ​គ្នា ចាំ​ខ្ញុំ​អ្នក​ចេញ​លុយ”

មនុស្ស​ប្រុស​ស្រឡាញ់​មែនទែន៖ មិន​ហ៊ាន​បបួល​ត្រង់​ៗ​ អាច​សួរ​​ថា​ស្អែក​នេះ​ទំនេរ​ឬ​អត់ ចង់​បបួល​ទៅ​ធ្វើ​លំហាត់​ ឬ​កិច្ចការ​អ្វី​មួយ​ជាមួយ​គ្នា។

៦. ពេល​ឆាត​ជាមួយ​គ្នា

មនុស្ស​ប្រុស​ស្រឡាញ់​លេង​ៗ៖ តប​ខ្លះ មិន​តប​ខ្លះ ចូលចិត្ត​ឲ្យ​រង់​ចាំ​យូរ​ៗ តែ​ពេល​តប​ម្ដង​ៗ​នឹង​ប្រើ​ពាក្យ​ផ្អែម​រហូត​យើង​បាត់​ខឹង។

មនុស្ស​ប្រុស​ស្រឡាញ់​មែនទែន៖ និយាយ​ឆ្លើយ​ឆ្លង​គ្នា​ធម្ម​តាៗ មិន​ញឹកញាប់​តែ​មិន​ដែល​​បាត់​មុខ​ទៅ​ណា​ទេ។

៧. ពេល​មនុស្ស​ស្រី​សួរ​ពី​ឋានៈ​​​ទំនាក់ទំនង

មនុស្ស​ប្រុស​ស្រឡាញ់​លេង​ៗ៖ មិន​ច្បាស់​លាស់ ហើយ​អាច​នឹង​សួរ​តប​មក​វិញ​ថា នៅ​បែប​នេះ​ក៏​ល្អ​ដែរ​មែន​អត់?

មនុស្ស​ប្រុស​ស្រឡាញ់​មែនទែន៖ គេ​នឹង​សួរ​​តែ​មួយ​សំណួរ​ថា ព្រម​ធ្វើ​សង្សារ​គេ​ឬ​អត់ ៕

ប្រភព៖ jaizaa ប្រែ​សម្រួល៖ ស្វាយ វ៉ាន់ថន

អត្ថបទពេញនិយម