កំពុង​ល្បី​! ម៉ូដ​ខោ​ខោវប៊យ​​ចេញ​ថ្មី​ចុង​ក្រោយ​ ឃើញ​ហើយ​ចង់​សន្លប់

  • 2017-10-21 07:15:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ប្រិយមិត្ត​មួយ​ចំនួន​ប្រហែល​ជា​ចូល​ចិត្ត​ខោ​ខោវប៊យ​ដែល​មាន​ម៉ូដ​រហែក​ជើង​ខ្លះ​ៗ​ដែល​មើល​ទៅ​ជា​ Style ពេញ​និយម​មួយ​បែប។ ប៉ុន្តែ​ខោ​ខោវប៊យ​រហែក​ម៉ូដ​​ថ្មី​ចុង​ក្រោយនេះ នឹង​ធ្វើ​ឲ្យ​គ្រប់​គ្នា​អន់​ចង់​មិន​ហ៊ាន​ស្លៀក​ ព្រោះ​តែ​​វា​រហែក​ស្ទើរ​តែ​មួយ​រយ​ភាគ​រយ​ទៅ​ហើយ។

អ្នក​ឌីហ្សាញ​ម៉ូដ​នៅ​ប្រទេស​ជប៉ុន​ឈ្មោះ Thibaut បាន​បង្ហាញ​នូវ​ការ​រចនា​ម៉ូដ​ខោ​ថ្មី​របស់​ខ្លួន​ក្នុង​កម្មវិធី Amazon Fashion Week Tokyo ដែល​ប្រព្រឹត្ត​ឡើង​កាល​ពី​ពេល​ថ្មី​ៗ​នេះ​ ដែល​ធ្វើ​ឲ្យ​ទស្សនិកជន​ជា​ច្រើន​ភ្ញាក់​ផ្អើល។ ខោ​ខោវប៊យ​ម៉ូដ​ថ្មី​ដែល​គេ​ឲ្យ​ឈ្មោះ​ថា “Thong Jeans” នេះ​ បើ​និយាយ​ទៅ​គឺ​មាន​ក្រណាត់​ច្រើន​តែ​ត្រង់​ចង្កេះ​ប៉ុណ្ណោះ ក្រៅ​ពី​នោះ​គឺ​ល្ហល្ហេវ។ ដោយ​សារ​ម៉ូដ​ដ៏ចម្លែក​នេះ បាន​ធ្វើ​ឲ្យ​ “Thong Jeans” ត្រូវ​បាន​គេ​​យក​ទៅ​បង្ហោះ​ចែក​ចាយ​គ្នា​មើល​ពេញ​អ៊ិនធឺណិត និង​មាន​ការ​បញ្ចេញ​មតិ​យោបល់​ហួស​ចិត្ត​ជា​ច្រើន​ផង​ដែរ។ មើល​ទៅ មាន​អ្នក​ណា​ហ៊ាន​ស្លៀក​ឬ​អត់?

ប្រភព៖ storypick ប្រែ​សម្រួល៖ ស្វាយ វ៉ាន់ថន

អត្ថបទពេញនិយម