ចង់​ឲ្យ​មិត្ត​ប្រុស​គោរព​និង​ឲ្យ​តម្លៃ ស្រី​ៗ​ត្រូវ​ជៀសវាង​ទង្វើ​ទាំង​នេះ

  • 2017-10-21 04:35:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនោសញ្ចេតនា​មួយ​មិន​អាច​ដើរ​ដល់​ផ្លូវ​បញ្ចប់​រួម​គ្នា​នោះ​ឡើយ​ប្រសិន​ជា​គ្មាន​ការ​គោរព​គ្នា​ទៅ​វិញ​ទៅ​មក។ ដូច​នេះ​ដើម្បី​ទទួល​បាន​ការ​គោរព​ និង​ឲ្យ​តម្លៃ​ពី​គេ ស្រី​ៗ​យើង​ត្រូវ​ជៀស​វាង​ទង្វើ​ទាំង​នេះ។

១. កុំ​បំភ្លេច​ខ្លួន​ឯង

កុំ​ដោយ​សារ​តែ​រឿង​អ្វី​មួយ​ជា​ពិសេស​គឺ​ស្នេហា ហើយ​បាត់​បង់​ចំណូល​ចិត្ត​របស់​ខ្លួន​ឲ្យ​សោះ។ ត្រូវ​ធ្វើ​ខ្លួន​ជា​មនុស្ស​ឯករាជ្យ និង​មិន​ពឹង​ពាក់​លើ​អ្នក​ណា។ នៅ​ពេល​យើង​គោរព​ខ្លួន​ឯង ទើប​អ្នក​ឯ​ទៀត​គេ​គោរព​យើង។

២. កុំ​ត្រួត​ជីវិត​គេ​ដោយ​ការ​សង្ស័យ​របស់​ខ្លួន

នៅ​ក្នុង​មនោសញ្ចេតនា​របស់​អ្នក និង​គេ បើ​សិន​ជា​មាន​ការ​សង្ស័យ​នោះ​ស្នេហា​នេះ​នឹង​មិន​គង់​នោះ​ឡើយ។ នៅ​ពេល​ដែល​គេ​លែង​មាន​សេរី​ភាព គេ​នឹង​ចាប់​ផ្ដើម​ធុញ​ទ្រាន់​នឹង​អ្វី​ដែល​ហៅ​ថា​ស្នេហា​មួយ​នេះ ហើយ​គេ​ក៏​នឹង​អស់​អារម្មណ៍​ដែរ។

៣. សូម​ទុក​ឲ្យ​អតីតកាល​សម្រាក​ចុះ

អតីតកាល​គឺ​ជា​ផ្នែក​មួយ​ដ៏​សំខាន់​ដែល​ធ្វើ​ឲ្យ​យើង​ក្លាយ​ជា​មនុស្ស​ដូច​បច្ចុប្បន្ន។ ទោះ​បី​ជា​អតីតកាល​របស់​គេ​អាច​មាន​អ្វី​មិន​ល្អ​យ៉ាង​ណា​ក៏​ដោយ ក៏​អ្នក​ត្រូវ​គោរព​វា​ដែរ។

៤. ទោះ​មាន​រឿង​អី​ក៏​ដោយ​ក៏​កុំ​ស្រែក និង​បាត់​ការ​គ្រប់គ្រង​ខ្លួន​ឯង

នៅ​ពេល​ខឹង​ខ្លាំង យើង​នឹង​ពិបាក​ទប់​អារម្មណ៍​ខ្លាំង​ណាស់ តែ​បើ​អ្នក​ចាប់​ផ្ដើម​ស្រែក​កំហក​ដាក់​គ្នា នោះ​រឿង​រឹត​តែ​ស្មុគស្មាញ​ជាង​មុន។ មាន​តែ​ការ​និយាយ​គ្នា​តាម​សម្រួល​នោះ​ទេ​ដែល​អាច​ដោះ​ស្រាយ​បញ្ហា​បាន។

៥. បើ​សិនជា​គេ​ចង់​ចាក​ចេញ កុំ​អូស​ទាញ

នៅ​ពេល​មនុស្ស​ម្នាក់​ដែល​ចង់​ចាក​ចេញ​ហើយ មាន​ន័យ​ថា​គេ​អស់​ចិត្ត​ស្រលាញ់​យើង​ហើយ ទោះ​បី​ជា​យើង​អូស​ទាញ​បាន​សម្រេច​មែន​នោះ​ក៏​បាន​តែ​កាយ​គេ​ដែរ មិន​អាច​បាន​ចិត្ត​គេ​ឡើយ។ បើ​នៅ​តែ​ប្រឹង​ទៀត គេ​នឹង​គិត​ថា​យើង​រស់​ខ្វះ​គេ​មិន​បាន បាត់​តម្លៃ​របស់​ខ្លួន​ឯង​អស់៕

ប្រភព៖ Spiceee ប្រែសម្រួល៖ Caramel

អត្ថបទពេញនិយម