៤​ ម៉ូដសម្រាប់​ស្រីៗ​ដែល​មិន​សូវ​បាន​កក់សក់ ឬសក់​ឡើង​ប្រេង!

  • 2017-10-20 09:01:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

គ្រប់​គ្នា​ជា​ពិសេស​ស្រី​ៗ​យើង​ហ្នឹង​តែ​ម្ដង​ផ្លាប់​ក្រោក​ពី​គេង​ឡើង​សក់​មិន​ទាន់​កក់​រញ៉េរញ៉ៃ​ហើយ​ស្អិត​ពិបាក​និង​ធ្វើ​ម៉ូត​។​ជួន​កាល​ទៅ​ដោយសារ​តែ​គេង​ជ្រុល​ងើប​ឡើង​កក់​សក់​មិន​ទាន់​ ក៏​បង្ខំ​ចិត្ត​ទម្លាក់​សក់​ទាំង​ស្អិត​ជំពាក់​ចឹង​តែ​ម្ដង​ទៅ។​ តែ​កុំ​បារម្ភ​អាន​អត្ថបទ​នេះ​ហើយ​អ្នក​នឹង​ដឹង​ថា​គួរ​កែ​ច្នៃ​សក់​យ៉ាង​មិច​ហើយ​ពេល​មាន​អាសន្ន​ដូចនេះ៖​

១.​ សក់​បួង​របៀប​ហ្វ្រី​ស្ទាយ

គ្រាន់​តែ​អាន​ចំណង​ជើង​ នឹង​ដឹង​ពី​ម៉ូត​បាត់​ទៅ​ហើយ។ សក់​បួង​នេះ​ នៅ​បរទេស​គេ​ឲ្យ​ឈ្មោះ​ថា​ Messy Bun​ ដែល​ជា​សក់​បួង​ម៉ូត​រញ៉េរញ៉ៃ​។​ ក្នុង​នោះ​ដែរ​ គេ​បាន​ឲ្យ​និយមន័យ​វា​ថា​កាន់​តែ​គ្មាន​របៀប​កាន់​តែ​ស្អាត ដូចនេះ​ហើយ​ទើប​វា​សក្តិសម​ណាស់​សម្រាប់​អ្នក​អត់​ទាន់​កក់​សក់​ និង​គ្មាន​ពេល​សិត​។​

២.​ម៉ូត​សក់​កន្ត្រើង

ឃើញ​ចំណង​ជើង​ហើយ​កុំ​ទាន់​សើច​។​ អ្នក​ដែល​មាន​ម៉ាក់​ ឬ​ម៉ាក់​យាយ​ចាស់​ ដែល​អ៊ុត​សក់​រួញ​ ច្បាស់​ជា​ធ្លាប់​ឃើញ​ ពួក​គាត់​រលាស់​សក់​ក្រោយ​ពេល​ងើប​ពី​សម្រាន្ត​ភ្លាម​ដោយ​មិន​ព្រម​សិត​ជា​ដាច់​ខាត ដល់​ពេល​សួរ​ទៅ​គាត់​ថា​ ខ្លាច​រលា​ភ្លី​សក់​។​ យើង​ក៏​អាច​ស្អាត​បាន​របៀប​សក់​មិន​រលា​ភ្លី​នេះ​ដូចគ្នា​ ដោយ​គ្រាន់​តែ​ភ្ញាក់​ឡើង​រលាស់​សក់​ ហើយ​ស្លៀកពាក់​ ផាត់​មុខ​ ដើរ​ចេញ​ទៅ​យ៉ាង​មាន​ទំនុក​ចិត្ត។​

៣.​ពាក់​សក់​បន្ថែម​

សម័យ​នេះ​ទំនើប​ណាស់​ អ្នក​សក់​ខ្លី​អាច​ធ្វើ​ឲ្យ​វែង​បាន​ រី​ឯ​អ្នក​សក់​ស្ដើង​អាច​ទៅ​ជា​ក្រាស់​បាន​។​ ចំពោះ​អ្នក​មាន​សក់​ស្ដើង​ ហើយ​ខ្លី​ ឬក៏គេង​ជ្រុល​ម៉ោង​ អត់​បាន​កក់ កុំ​បារម្ភ​ សក់​និង​ស្អាត​បាន​ដោយ​គ្រាន់​តែ​ដាក់​សក់​បន្ថែម។​ គួរ​ពាក់​សក់​នោះ​ ជា​របៀប​ស៊ក​ បន្ទះ​សក់​ ២-៣​បន្ទះ​ កុំ​ប្រើ​សក់​ពាក់​ពេញ​លើ​ក្បាល​ទាំង​មូល។​

៤.​ ក្រង​សក់​

គ្មាន​អ្វី​ស្រួល​ជាង​ក្រង​សក់​ទៀត​នោះ​ទេ បើ​សក់​អ្នក​វែង​ឡើង​ប្រេង​ ព្រោះ​មិន​បាន​កក់អាចចំណាយ​ពេល​ ៣​នាទី​ក្រង​សក់។ បន្ទាប់​មកទាញ​ជាភ្លី​ធំ​ៗ​ឲ្យមើល​ទៅ​មាន​របៀប​ និង​ស្អាត​បែប​សាមញ្ញ​ ហើយ​គ្មាន​អ្នក​ណា​ដឹង​ថា​សក់​យើង​មិន​ទាន់​កក់​នោះទេ។​

ប្រភព៖ thoughtcatalog ប្រែ​សម្រួល​៖​ Pencharm

អត្ថបទពេញនិយម