ហេតុអី ខ្ញុំ​ស្រឡាញ់​មនុស្ស​ប្រុស​ម្នាក់​នោះ?

  • 2017-10-20 09:06:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មិត្តភក្តិ​ខ្ញុំ​ជា​ច្រើន​បាន​សួរ​ខ្ញុំ​នូវ​សំណួរ​ដដែលៗ​ថា «ហេតុ​អី​ខ្ញុំ​ស្រឡាញ់​មនុស្ស​ប្រុស​ម្នាក់​នោះ?» ឮ​សំណួរ​នេះ​ហើយ ខ្ញុំ​មិន​ដឹង​ថា​ត្រូវ​រក​ចម្លើយ​មក​ណា​ឆ្លើយ​នោះ​ទេ មាន​តែ​មិន​មាត់​ហើយ​បន្លប់​និយាយ​រឿង​ផ្សេង។

រូបតំណាង

មក​ដល់​ផ្ទះ​វិញ​ខ្ញុំ​អង្គុយ​រក​នឹក​ថា​ហេតុអី​ខ្ញុំ​ស្រឡាញ់​គេ? ហើយ​អ្វី​ដែល​ចេញ​មក​គឺ៖

គេ​ជា​មនុស្ស​ប្រុស​ពិសេស​ម្នាក់​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​រំភើប​ចិត្ត​ខ្លាំង​ជាង​មនុស្ស​ប្រុស​ដែល​ខ្ញុំ​បាន​ស្គាល់​ទាំង​អស់។

គេ​ជា​មនុស្ស​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​សប្បាយ​ចិត្ត​ពេល​ដែល​បាន​នៅ​ក្បែរ​គេ។

គេ​ជា​មនុស្ស​ប្រុស​ម្នាក់​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​លែង​មើល​ឃើញ​អ្នក​ណា​ក្រៅ​ពី​គេ។

ហើយ​គេ​ក៏

គេ​ជា​មនុស្ស​ប្រុស​ម្នាក់​ដែល​ផ្ដល់​ភាព​ឯកា​ឲ្យ​ខ្ញុំ​ច្រើន​ជាង​អ្នកណា​ទាំងអស់។

គេ​ជា​មនុស្ស​ប្រុស​ម្នាក់​ដែល​ទុក​ខ្ញុំ​ចោល​ដោយ​គ្មាន​ហេតុផល​ណា​ទាំង​អស់។

គេ​ក៏​ជា​មនុស្ស​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ខូច​ចិត្ត​ខ្លាំង និង ឈឺចាប់​ខ្លាំង​ដូចគ្នា។

គេ​ជា​មនុស្ស​ដែល​ចាកចេញ​ដោយ​គ្មាន​ពាក្យ​លា គ្មាន​ហេតុផល​គ្រប់​យ៉ាង។

រូបតំណាង

ប្រហែល​ជា​មាន​ច្រើន​ហេតុផល​ទៀត​ដែល​ខ្ញុំ​ស្រឡាញ់​គេ​ខ្លាំង​រហូត​មិន​អាច​ដក​ចិត្ត​បាន តែ​ខ្ញុំ​ជឿថា​ថ្ងៃ​មួយ​ខ្ញុំ​នឹង​អាច​រក​ឃើញ​ហេតុផល​ផ្សេងទៀត​ដែល​អាច​ឲ្យ​ខ្ញុំ​ឈប់​ស្រឡាញ់​គេ​បាន។

ពេល​ខ្លះ​ស្នេហា​គ្មាន​ហេតុផល​នោះ​ទេ គ្រាន់​តែ​ដឹង​តែ​ស្រឡាញ់​គេ ហើយចង់​ក្បែរ​គេ ទោះ​បី​ជា​គេ​អាក្រក់ ឬ ក្លាយ​ជា​អ្វី​ក៏​ដោយ៕

ពី៖ Normal Girl

ចុចអាន៖នៅ​ពេល​ដែល​មនុស្ស​ម្នាក់​លែង​ជឿជាក់​លើ​ស្នេហា!

អត្ថបទ៖ ផេង ផលធិតា

អត្ថបទពេញនិយម