តារា​ថៃ​ ៦​រូប​ដែល​មាន​រឿង​អាស្រូវ​ឥត​ល្ហែ តែ​​កេរ្តិ៍ឈ្មោះ​វិញ​មិន​បាច់​និយាយ

  • 2017-10-20 07:25:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ទោះ​មាន​ព័ត៌មាន​អាស្រូវ​ច្រើន​​យ៉ាង​ណា ក៏​តារា​សម្ដែង​ប៉ុន្មាន​រូប​នេះ​នៅ​តែ​ឈរ​ជើង​រឹង​មាំ​ដដែល​ក្នុង​វិស័យ​សិល្បៈ។

នៅ​ក្នុង​សិល្បៈ​មិន​ថា​ស្រុក​យើង ឬ​ស្រុក​គេ គឺ​មាន​តារា​មិន​តិច​ទេ ដែល​បាន​រង​គ្រោះ​បាត់បង់​ប្រជាប្រិយភាព​ដោយ​សារ​ព័ត៌មាន​អាស្រូវ​ ឬ​អាកប្បកិរិយា​មិន​គួរ​គប្បី​របស់​ខ្លួន។ យ៉ាង​ណា​មិញ​ក៏​មាន​តារា​ខ្លះ​ដែរ​ដែល​ទោះ​បី​មាន​ព័ត៌មាន​អាស្រូវ​​ចុះ​ផ្សាយ​មិន​សូវ​ដាច់ តែ​ការងារ​សិល្បៈ​របស់​ពួក​គេ​គឺ​កាន់​តែ​រីក​ចម្រើន ហើយ​ការ​គាំទ្រ​ក៏​នៅ​មាន​ដូច​គ្នា ដោយ​សារ​ព័ត៌មាន​ខ្លះ​មិន​ពិត ហើយ​ព័ត៌មាន​ខ្លះ​ទៀត អ្នក​គាំទ្រ​របស់​ពួក​គេ​ក៏​មិន​ប្រកាន់ ដោយ​មើល​ឃើញ​ពី​សមត្ថភាព​ និង​ភាព​ទាក់ទាញ​របស់​ពួក​គេ​ច្រើន​ជាង។ តួ​យ៉ាង​ដូច​ជា​តារា​សម្ដែង​ថៃ ៦​រូប​ខាង​ក្រោម​នេះ៖

៦. Tono Pakin ធ្លាប់​មាន​ព័ត៌មាន​អាស្រូវ​ច្រើន​ពេល​លែងលះ​ជាមួយ​ភរិយា​មុន​គឺ​តារា​សម្ដែង Tangmo។

៥. Mai Davika ធ្លាប់​មាន​រឿង​អាស្រូវ​ច្រើន ថា​ដណ្ដើម​ការងារ​រៀម​ច្បង និង​ប្រកាន់​ឫកពា​ច្រើន​ជាមួយ​ក្រុមការងារ។

៤. Mark Prin រង​ព័ត៌មាន​អាស្រូវ​ច្រើន ពាក់ព័ន្ធ​ជម្លោះ​ជាមួយ​ Mint Chalida និង​ម្ដាយ​របស់​នាង។

៣. Punpun Suttata ធ្លាប់​បង្ហោះ​រូបភាព​ជេរ​រៀម​ច្បង និង​ព័ត៌មាន​អាស្រូវ​មួយ​ចំនួន​ទៀត​ពាក់ព័ន្ធ​ការ​បញ្ចេញ​អាកប្បកិរិយា​មិន​សមរម្យ​ជា​សាធារណៈ។

២. Ploy Chermarn ធ្លាប់​មាន​ព័ត៌មាន​​មិន​ល្អ​ពាក់ព័ន្ធ​អាកប្បកិរិយា​ជាមួយ​អ្នក​កាសែត។

១. Janie Thienphosuwan ធ្លាប់​មាន​រឿង​អាស្រូវ​ច្រើន​ទាំង​រឿង​ស្នេហា និង​រឿង​មិត្តភ័ក្តិ ៕

ប្រភព៖ daranews ប្រែ​សម្រួល៖ ស្វាយ វ៉ាន់ថន