ចង់​ឲ្យ​ជីវិត​ស្នេហា​មាន​ភាព​ចុះ​សម្រុង មិន​បែកបាក់​អ្នក​គួរ​តែ​មើល​ចំណុច​នេះ!

  • 2017-10-20 05:34:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ពេល​ខ្លះ​ក៏​ឈ្លោះ​ ពេល​ខ្លះ​ក៏​មិន​ចុះ​សម្រុង​គ្នា ពេល​ខ្លះ​ក៏​ផ្អែម នេះ​ហើយ​ជា​ជីវិត​គូដែល​គ្មាន​អ្នកណា​ថាមិន​ធ្លាប់​ឆ្លង​កាត់នោះទេ តែ​អ្វី​ដែល​សំខាន់​គឺ​អ្នក​ចេះ​រៀប​ចំ និង មាន​គន្លឹះ​ដើម្បី​ថែរក្សា​គ្នា ដូច្នេះ​ដើម្បី​ឲ្យ​ជីវិត​ស្នេហា​មាន​ភាព​ចុះ​សម្រុង​គ្នា និង មិន​បែក​បាក់​នោះ​ អ្នក​គួរ​តែ​រក្សា​នូវ​ចំណុច​ទាំង​នេះ ៖

១. កុំ​ចូល​គេង​ទាំង​ខឹង ៖ មិន​គួរ​ធ្វើ​ឲ្យ​ដំណេក​របស់​យើង​ពោរពេញ​ ដោយ​កំហឹង​ និង មិន​សប្បាយ​ចិត្ត​នោះ​ទេ បើ​មាន​រឿង​អី​គួរ​តែ​ដោះ​ស្រាយ​គ្នា​ហើយ​សឹម​ចូល​គេង កុំ​ព្យាយាម​ដើរ​ចេញ​ហើយ​មក​សម្ងំ​យំ​រៀង​ខ្លួន​នោះ។

រូបតំណាង

**២. ប្រើ​ពាក្យ​សម្ដី​ឲ្យ​បាន​ស្រទន់ ៖** មនុស្ស​រស់​នៅ​ជាមួយ​គ្នា​មិន​គួរ​ប្រើ​ពាក្យ​សម្ដី​អាក្រក់ មិន​ល្អ​នោះ​ទេ គួរ​តែ​និយាយ​ឲ្យ​បាន​ពីរោះ ស្រទន់ ដើម្បី​កុំ​ឲ្យ​មាន​អារម្មណ៍​មិន​ល្អ​ដាក់​គ្នា ហើយ​ពេល​ខ្លះ​ទៀត​មនុស្ស​កំពុង​តែ​មាន​បញ្ហា​ បើ​អ្នក​និយាយ​មិន​ល្អ​ទៀត​នោះ​រឿង​កាន់​តែ​ធំ។

៣. រក្សា​ការ​ទំនាក់​ទំនង ៖ ការ​ជជែក​គ្នា ការ​ពិភាក្សា​គ្នា នៅ​តែ​ជា​រឿង​សំខាន់​មួយ​ដែល​គូស្នេហ៍​មិន​អាច​ខ្វះ​បាន ព្រោះ​បើ​អ្នក​នៅ​ស្ងៀម​រៀង​ខ្លួន​ ភាព​សោះ​កក្រោះ​នៅ​កើត​ឡើង​ជា​មិន​ខាន ដូច្នេះ​អ្នក​ត្រូវ​តែ​ចេះ​និយាយ​គ្នា សួរ​ពី​គ្នា​ទៅ​វិញ​តៅ​មក​កុំ​ឲ្យ​ខាន។

៤.រក្សា​ភាព​ផ្អែម​ល្ហែម​ និង​ គុណភាព​នៃ​ជីវិត ៖ ទោះ​បី​ជា​រស់​នៅ​ជាមួយ​គ្នា​រាល់​ថ្ងៃ​ក៏​ដោយ​ក៏​ជីវិត​ស្នេហា​នៅ​តែ​ត្រូវ​ការ​ភាព​ផ្អែមល្ហែម​ ការ​រំភើប និង ការ​រស់​នៅ​ដោយ​ការ​ផ្ដល់​តម្លៃ​លើ​ស្នេហា​ទៅ​វិគ​ទៅ​មក ដូច្នេះ​អ្នក​មិន​គួរ​ព្រងើយ​កន្តើយ​នោះ​ឡើយ។

រូបតំណាង

៥. កាត់​បន្ថយ​ការ​គិត​អ្វី​តែ​ឯង ៖ រឿង​ខ្លះ​មិន​បាន​នឹង​កើត​ឡើង​ផង​តែ​អ្នក​បែរ​ជា​គិត​អី​តែ​ម្នាក់​ឯង មិន​បាន​ទាំង​សួរ​ម្នាក់​ទៀត​ឲ្យ​បាន​ច្បាស់​ ហើយ​ក៏​មិន​សប្បាយ​ចិត្ត​រហូត​ដល់​មាន​រឿង​ឈ្លោះ​គ្នា​កើត​ឡើង ដូច្នេះ​បើ​មាន​អី​មិន​ច្បាស់​គួរ​តែ​និយាយ​គ្នា​មិន​គួរ​គិត​អី​ផ្ដេសផ្ដាស​តែ​ខ្លួន​ឯង​នោះ​ទេ។

មាន​រឿង​អី​ក៏​គួរ​តែ​និយាយ​គ្នា​ដែរ មិន​គួរ​ធ្វើ​អី​ទាំង​មិន​ទាន់​ស្រួល​ចិត្ត​នោះ​ទេ៕

ចុចអាន៖នេះ​គឺ​ជា​ហេតុផល​ធ្វើ​ឲ្យ​មនុស្ស​ប្រុស​ស្រឡាញ់​មនុស្ស​ស្រី​រឹងមាំ!

ប្រភព៖ Youqueen ប្រែ​សម្រួល៖ ផេង ផលធិតា