ធ្វើជាមនុស្សស្រីដែលមានភាពរីករាយជាប្រចាំគួរកុំបំភ្លេចទម្លាប់ទាំង ៦ នេះ

  • 2017-10-20 05:03:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ដោយ​សារ​មនុស្ស​ត្រូវ​ប្រឈម​មុខ​នឹង​រឿង​ជា​ច្រើន​ក្នុង​ជីវិត ​ដូច្នេះ​ពួក​គេ​មិន​អាច​រក្សា​ស្នាម​ញញឹម​បាន​គ្រប់​ពេល​ឡើយ​។ រឿង​រ៉ាវ​ស្មុគ​ស្មាញ​ទាំង​នោះ​ចាប់​ផ្តើម​ឱ្យ​មនុស្ស​ចេះ​គិត​អ្វី​ដែល​អវិជ្ជមាន​រហូត​​ភ្លេច​ទុក​ចន្លោះ​ដែល​សំខាន់​មួយ​ក្នុង​ជីវិត​នោះ​គឺ ​ការ​ធ្វើ​ឱ្យ​ខ្លួន​ឯង​រីករាយ​ និង​មាន​ស្នាម​ញញឹម​។ ទម្លាប់​ទាំង ​៦ ​យ៉ាង​នេះ​នឹង​ជួយ​ឱ្យ​មិត្ត​នារី​មាន​ភាព​រីករាយ​ជា​ប្រចាំ​ ទោះ​បី​ត្រូវ​ប្រឈម​ជាមួយ​ភាព​ស្មុគ​ស្មាញ​ច្រើន​យ៉ាង​ណា​ក៏​ដោយ​៖

១. អនុវត្ត​ទម្លាប់​ងាយ​ៗ​របស់​ខ្លួន​៖ យើង​ម្នាក់​ៗ​ត្រូវ​ការ​ងូត​ទឹក ​ឬ​ញ៉ាំ​អាហារ​ជា​ប្រចាំ​មែន​ទេ​? នោះ​ហើយ​គឺ​ជា​ទម្លាប់​ងាយ​ៗ​ដែល​អ្នក​ត្រូវ​តែ​អនុវត្ត ​ទោះ​បី​ជា​ថ្ងៃ​ខ្លះ​អ្នក​រវល់​ខ្លាំង​ ឬ​មិន​សប្បាយ​ចិត្ត​ក៏​មិន​ត្រូវ​រំលង​កិច្ចការ​តូច​ៗ​ទាំង​នោះ​ដែរ​។

២. ផ្តល់​ជំនឿ​ចិត្ត​ឱ្យ​ខ្លួន​ឯង​៖ មុន​នឹង​ចេញ​ទៅ​បំពេញ​ការងារ​ណា​មួយ​ អ្នក​ត្រូវ​លួង​ខ្លួន​ឯង​ឱ្យ​មាន​កម្លាំង​ចិត្ត​ជា​មុន​សិន ​ជឿ​លើ​សមត្ថភាព​ថា​ខ្លួន​ពិត​ជា​អាច​ធ្វើ​បាន​។ ជឿ​លើ​សមត្ថភាព​ខ្លាំង​របស់​ខ្លួន​ ហើយ​ធ្វើ​វា​ដោយ​ជឿ​ជាក់ ​នោះ​ភាព​រីករាយ​នឹង​លេច​ឡើង​មក​ដោយ​ឯក​ឯង​។

រូបតំណាង

**៣. បង្កើត​បណ្តាញ​ឱ្យ​បាន​ច្រើន​៖** ត្រង់​នេះ​វា​កើត​ចេញ​ពី​ការ​ប្រាស្រ័យ​ទាក់​ទង​ជាមួយ​មនុស្ស​នៅ​ជុំវិញ​ខ្លួន​មិន​ថា​ជា​មិត្តភក្តិ ​ឬ​មនុស្ស​ដែល​មិន​ធ្លាប់​ស្គាល់។ នៅ​ពេល​អ្នក​មាន​បណ្តាញ​ច្រើន ​វា​ក៏​មាន​អំណោយ​ផល​ចំពោះ​ការងារ​ប្រចាំ​ថ្ងៃ​របស់ ​ម្យ៉ាង​ទៀត​អ្នក​ក៏​អាច​ទទួល​ការ​យល់​ដឹង​ផ្សេង​ៗ​គ្នា​ពី​អ្នក​ទាំង​អស់​នោះ​ដែរ​។

រូបតំណាង

៥. កុំ​ខ្វល់​សម្តី​មាត់​ចាប​មាត់​ព្រាប​៖ ឈប់​ឱ្យ​សម្តី​របស់​អ្នក​ដទៃ​មក​បំផ្លាញ​អារម្មណ៍​របស់​អ្នក​ត​ទៅ​ទៀត ​បើ​គេ​និយាយ​មក​សម​ហេតុ​ផល​ត្រឹម​ត្រូវ​ក៏​ទទួល​វា​ចុះ​តែ​បើ​វា​ជា​ពាក្យ​ដែល​អត់​ប្រយោជន៍​ដាច់​ខាត​កុំ​យក​មក​លាក់​ទុក​ក្នុង​ចិត្ត​នាំ​ឱ្យ​ខូច​អារម្មណ៍​អី។ ត្រូវ​ចាំ​ថា​គេ​មិន​មែន​ជា​អ្នក​ គេ​មិន​បាន​ប្រើ​ជីវិត​មក​រស់​នៅ​ជំនួស​អ្នក​ ដូច្នេះ​គ្មាន​ហេតុ​ផល​អ្វី​ដែល​ត្រូវ​ខ្វល់​ពី​សម្តី​គេ​ច្រើន​ពេក​ទេ​។

៦. កុំ​ផ្លាស់​ប្តូរ​គេ​តែ​ត្រូវ​ប្តូរ​ខ្លួន​ឯង​វិញ​៖ មនុស្ស​ដប់​នាក់​មិន​អាច​មាន​គំនិត​ដូច​គ្នា ​មក​ស្រប​តាម​យោបល់​មនុស្ស​តែ​ម្នាក់​ទេ​។ បើ​សិន​អ្នក​ធ្វើ​ល្អ​ហើយ ​តែ​គេ​នៅ​មិន​ពេញ​ចិត្ត​ទៀត​គួរ​តែ​​បណ្ដោយ​គេ​ទៅ​ចុះ ​កុំ​បង្ខំ​គេ​ឱ្យ​មក​ពេញ​ចិត្ត​យើង​អី ​មក​ពី​ភ្នែក​គេ​គ្មាន​សំណាង​មើល​ឃើញ​តម្លៃ​ល្អ​របស់​យើង​ខ្លួន​ឯង​ទេ​៕

ចុចអាន៖ជោគជ័យ​នឹង​រត់មកតាមក្រោយ បើ​អ្នក​​ធ្វើ​បាន​៤​ចំណុច​នេះ

ប្រភព៖ Careergirldaily ប្រែ​សម្រួល៖ អ៊ុង រ័ត្នបញ្ញា

អត្ថបទពេញនិយម