ចូល​មើល​សាល​រៀបការ​ស្អាត​ដូច​ឋានសួគ៌​របស់ Song Joong Ki និង Song Hye Kyo

  • 2017-10-20 02:44:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

Yeong Bin Gwan គឺ​សាល​មង្គលការ​ដែល​ស្អាត​បំផុត​របស់​កូរ៉េ ដែល​តារា​លំដាប់ A ប្រទេស​នេះ​សុទ្ធ​តែ​រៀបការ​នៅ​ទី​នេះ។

មុន​នេះ​បន្តិច បណ្ដាញ​ព័ត៌មាន Newspin របស់​កូរ៉េ​ទើប​តែ​រាយការណ៍​ពី​កន្លែង​ប្រព្រឹត្ត​មង្គល​ការ​របស់​គូ​ស្នេហ៍​កំពូល​តារា​សម្ដែង Song Hye Kyo និង Song Joong Ki។ តាម​នោះ​ដែរ​មង្គលការ​របស់​អ្នក​ទាំង​២​នឹង​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ម៉ោង​៤​ល្ងាច​ថ្ងៃ​ទី​៣១​ខែ​តុលា​ខាង​មុខ នៅ​សាល Yeong Bin Gwan ក្នុង​សណ្ឋាគារ​លំដាប់​ផ្កាយ​៥ Shilla។

គួរ​បញ្ជាក់​ផង​ដែរ​ថា សាល Yeong Bin Gwan គឺ​ជា​សាល​មង្គលការ​ដែល​ស្អាត​បំផុត​របស់​កូរ៉េ​ដែល​ត្រូវ​បាន​ចែក​ជា​៣​ផ្នែក​រួម​មាន Emerald, Ruby, និង Topaz និង​អាច​ផ្ទុក​ភ្ញៀវ​បាន​ចំនួន​ពី​១០០​ទៅ​២៥០​នាក់។ កំពូល​តារា​សម្ដែង​ដូច​ជា Jun Ji Hyun និង Jang Dong Gun ក៏​បាន​រៀបការ​នៅ​ទី​នេះ​ដែរ៕

ប្រភព៖ Kenh14 ប្រែសម្រួល៖ Caramel

អត្ថបទពេញនិយម