ប្រភេទ​នៃពណ៌​លាមក​ អាច​ប្រាប់​ពី​ស្ថានភាព​សុខភាព​អ្នក​នា​ពេល​បច្ចុប្បន្ន​

  • 2017-10-20 02:47:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បើ​សិន​ជា​អ្នក​យល់​ថា​វា​ជា​អត្ថបទ​ដែល​គួរឲ្យ​ខ្ពើម​រអើម​ អ្នក​យល់​ខុស​ហើយ​។​ ការ​យល់​ដឹង​ពី​ពណ៌​លាមក​អាច​ជួយ​ឲ្យ​អ្នក​វាយ​តម្លៃ​ពី​សុខភាព​របស់​អ្នក​បាន​ ហើយ​ទៅ​ជួប​ពេទ្យ​ពិគ្រោះ​ព្យាបាល​ទាន់​ពេល​វេលា។​ លាមក​ពណ៌​​អ្វី​ខ្លះ​ទៅ​ដែល​មាន​បញ្ហា​ បើ​ចង់​ដឹង​សូម​បន្ត​អាន​អត្ថបទ​ខាង​ក្រោម៖​

១.លាមក​ពណ៌​ក្រហម

បើ​អ្នក​បន្ទោបង់​ចេញ​មក​ពណ៌​ក្រហម​នោះ​មាន​ន័យ​ថា​ ពោះវៀន​តូច​ធំ និង​ទ្វា​លាមក​អាច​មាន​អាការៈ​ចេញ​ឈាម បែប​នេះ​គួរ​ទៅ​មន្ទីរ​ពេទ្យ​ដើម្បី​ពិនិត្យ​ភ្លាមៗ។ តែ​មាន​ពេល​ខ្លះ​លាមក​ពណ៌​ក្រហម​នេះ​ក៏​អាច​មក​ពីរ​អ្នក​ញ៉ាំ​អាហារ ឬ​ផ្លែ​ឈើ​ពណ៌​ក្រហម​ក៏​ថា​បាន ដូចនេះ​អ្នក​គួរ​សង្កេត​មើល​ពណ៌​អាហារ​ដែល​បរិភោគ​ជា​មុន​សិន ២ទៅ​៣ ថ្ងៃ​ក្រោយ​ចាំ​វាយ​តម្លៃ។

រូបតំណាង

**២.លាមក​ពណ៌​ខ្មៅ**

ប្រសិន​លាមក​អ្នក​ពណ៌​ខ្មៅ​ វា​អាច​ឲ្យ​សញ្ញា​ថា​ អ្នក​អាច​កើត​មហារីក​ពោះវៀន​ធំ ឬ​រលាក​ពោះវៀន​កម្រិត​ធ្ងន់​ដែល​ចាំ​ចាប់​ត្រូវ​ប្រញាប់​ទៅ​មន្ទីរ​ពេទ្យ​បំផុត។ លាមក​ពណ៌​ខ្មៅ ឬ​ឈាម​ជ្រូក​ក្រមៅ​ បណ្ដាល​មក​ពី​ការ​ដាច់​ជាលិកា​ក្នុង​ពោះវៀន​ដែល​ធ្វើ​ឲ្យ​មាន​ឈាម​ហូរ ហើយ​កក​ជាប់​នឹង​លាមក។

៣.លាមក​ស្លេក

លាមក​ស្លេក​អាច​បណ្ដាល​មក​ពី​អាហារ​ដែល​អ្នក​បាន​ញ៉ាំ, ប៉ុន្តែ​បើ​អ្នក​សង្កេត​ថា​វា​ឧស្សាហ៍​ឡើង​ពណ៌​ស្លេក​ដូច្នេះ ប្រហែល​ជា​មាន​បញ្ហា​ស្ទះ​បំពង់​ប្រមាត់។ ទឹក​ប្រមាត់​ដែល​ហូរ​ចេញ​ពី​ថ្លើម​ស្តុក​ក្នុង​ថង់​ទឹក​ប្រមាត់​ ហើយ​ហូរ​ចូល​ទៅ​ក្នុង​ពោះវៀន​របស់​អ្នក មាន​នាទី​ចូល​ទៅ​រំលាយ​ខ្លាញ់​ក្នុង​ពោះវៀន​របស់​អ្នក។ បើ​សិន​ជា​បំពង់​ប្រមាត់​ស្ទះ​នោះ​វា​ធ្វើ​ឲ្យ​ពោះវៀន​ដំណើរការ​មិន​បាន​ល្អ​ឡើយ៕

រូបតំណាង

ចុចអាន៖ប្រភេទ​​ឈាម​អាច​​បង្ហាញ​​ពីស្ថានភាព​​សុខភាព​​ និង​ អត្តចរិត​​របស់​​​មនុស្ស​​ផ្សេងៗ​​​គ្នា​​!

ប្រភព៖ Womenshealthmag ប្រែ​សម្រួល៖​ Pencharm

អត្ថបទពេញនិយម