ហេតុផល​ ៧ យ៉ាងធ្វើ​ឲ្យ​មនុស្ស​ពិបាក​បំភ្លេច​ស្នេហា​ដំបូង!

  • 2017-10-18 09:07:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ស្នេហា​ដំបូងសម្រាប់​មនុស្ស​មួយ​ចំនួនប្រហែល​នៅ​តែ​សំខាន់ ហើយ​ពេល​ខ្លះ​ក៏ពិបាក​នឹង​ភ្លេច​ដែរ ទោះ​បី​ជា​វា​មិន​បាន​ជោគជ័យ​ក៏​ដោយ។ ប៉ុន្តែ​អ្វី​ដែល​សំខាន់​នោះ​គឺ​ពាក្យ​ថា​ «ស្នេហា​ដំបូង»​វា​ស្ដាប់​ទៅ​នៅ​តែ​ពិសេស​ ហើយ​មាន​មនុស្ស​មួយ​ចំនួន​នៅ​តែ​ចង​ចាំ​វា​ ក៏​ព្រោះ​តែ​៖

១. ស្នេហា​ដំបូង​គឺ​មាន​ឥទ្ធិពល​ខ្លាំង​ ៖​ អារម្មណ៍​ដែល​អ្នក​ស្រឡាញ់​មនុស្ស​ម្នាក់​ដំបូង​ គឺ​ជា​អារម្មណ៍​ដែល​មាន​កម្លាំង​ខ្លាំង​បំផុត​ ព្រោះ​វា​ជា​ពេល​ដែល​អ្នក​ស្គាល់​ពាក្យ​ថា​ស្រឡាញ់​លើក​ទី​១​ ​ ដូច្នេះ​ហើយ​ពេល​នោះ​គឺ​ជា​ពេល​ដែល​ពិសេស​បំផុត​សម្រាប់​អ្នក​។

រូបតំណាង

**២. ពេល​បែក​បាក់​អ្នក​មាន​អារម្មណ៍​ថា​ឈឺចាប់​ខ្លាំង​ ៖​** ស្នេហា​ទី​មួយ​គឺ​គ្រប​ដណ្ដប់​លើ​អារម្មណ៍​ និង​ទឹកចិត្ត​អ្នក​ខ្លាំង ដូច្នេះ​ពេល​ដែល​បែកគ្នា​ប្រាកដ​ជា​អាច​​មាន​ការ​ប៉ះ​ពាល់​ខ្លាំង​លើ​ទឹក​ចិត្ត​​អ្នក​ ហើយ​ក៏​ពិបាក​នឹង​បំភ្លេច​ដែរ​។

៣. ស្នេហា​ដំបូង​គឺ​មាន​ការ​ចង​ចាំ​ច្រើន​ ៖​ មិន​ប្រាកដ​ថា​វា​ជា​ការ​ចងចាំ​ល្អ​ឬ​អាក្រក់​នោះ​ទេ​ តែ​វា​ប្រាកដ​ជា​ដក​ជាប់​ក្នុង​ខួរក្បាល​របស់​អ្នក​ ភាព​ផ្អែម​ល្ហែម​ អារម្មណ៍​រំភើប​ ការ​ខក​ចិត្ត​ ការ​ឈឺ​ចាប់​ដែល​មាន​នៅ​ពេល​នោះ​សុទ្ធ​តែ​ជា​អារម្មណ៍​ដំបូង​ដែល​អ្នក​ទទួល​បាន​ ដូច្នេះ​​វា​ពិត​ជា​ពិបាក​នឹង​បំភ្លេច​ណាស់​។

រួបតំណាង

៤. ស្នេហា​ដំបូង​គឺ​ជា​ស្នេហា​ដ៏​ស្លូត​ត្រង់​មួយ​ ៖​ ភាគ​ច្រើន​ស្នេហា​ដំបូង​គឺ​ជា​ការ​ស្រឡាញ់​ដោយ​ស្មោះត្រង់​ និង​ជា​អារម្មណ៍​ពិត កើត​ចេញ​ពី​ចិត្ត​​ មិនមែន​កើត​ឡើង​ដោយ​ការ​ការ​ស្អប់​ ការ​ខឹង​ ឬ​ក៏​មាន​ចិត្ត​ចង់​ធ្វើ​បាប​នោះ​ទេ​។ ជា​អារម្មណ៍​មួយ​ដែល​ទើប​តែ​ទទួល​បាន​ស្នេហា​ដបូង ដូច្នេះ​អាច​និយាយ​បាន​ជា​ស្នេហា​ដែល​ដ៏​ស្លូត​ត្រង់​មួួយ។

៥. ស្នេហា​ដំបូង​បាន​ផ្លាស់​ប្ដូរ​អ្នក​ ៖​ ស្នេហា​ដំបូង​បាន​ផ្លាស់​ប្ដូរ​អ្នក​ ពេល​ខ្លះ​វា​អាច​ផ្លាស់​ប្ដូរ​អ្នក​ពី​អាក្រក់​ទៅ​ល្អ​ ហើយ​ខ្លះ​ទៀត​ពី​ល្អ​ទៅ​អាក្រក់​ ទៅ​តាម​ទំហំ​ដែល​វា​មាន​មក​លើ​អ្នក​។ វា​បាន​បង្រៀន​អ្នក​ឲ្យ​ស្គាល់​រឿង​ជា​ច្រើន​ ហើយ​កែប្រែ​អ្នក​ឲ្យ​ទៅ​ជា​មនុស្ស​ម្នាក់​ផ្សេង​ទៀត។

៦. ស្នេហា​ដំបូង​គឺ​តំណាង​ឲ្យ​ភាព​យុវវ័យ​របស់​អ្នក​ ៖ សួរ​ខ្លួន​ឯង​មើល​ថា​ពេល​ដែល​មាន​ស្នេហ៍​គ្រា​ដំបូង​នៅ​ពេល​ណា​?​ ភាគ​ច្រើន​ទៅ​ហើយ​ដែល​មាន​ស្នេហា​ទី១​នៅ​ពេល​ដែល​ខ្លួន​ជា​យុវវ័យ​​ មិន​ទាន់​មាន​គំនិត​ចាស់​ទុំ។

រូបតំណាង

៧. ស្នេហា​ដំបូង​គឺ​ជា​ជា​ស្នេហា​ដែល​មាន​តែ​ម្ដង​ប៉ុណ្ណោះ​ ៖ អ្នក​មិន​អាច​និយាយ​ថា​ស្នេហា​ដំបូង​អ្នក​មាន​លើក​ទី​២​នោះ​ទេ​ ដូច្នេះ​ហើយ​ទើប​ពាក្យ​ថា​ស្នេហ៍​ដំបូង​នៅ​តែ​ពិសេស​ ហើយ​គ្រប់​គ្នា​សុទ្ធ​តែ​មាន​ស្នេហា​ដំបូង។

អាច​និយាយ​បាន​ថា​អ្នក​​អាច​នឹង​ចង​ចាំ​​ស្នេហា​ដំបូង​របស់​អ្នក​​ ប៉ុន្តែ​មិន​អាច​និយាយ​ថា​អ្នក​នៅ​តែ​ត្រូវ​ការ​វា​នោះ​ទេ​ ព្រោះ​វា​គ្រាន់​តែ​ជា​អតីតកាល​មួយ​ប៉ុណ្ណោះ៕

ប្រភព៖ lifehack ប្រែ​សម្រួល៖ ផេង ផលធិតា

អត្ថបទពេញនិយម