មនុស្ស​ស្រី​ធាត់​​ស្លៀកពាក់មើល​ទៅ​ឃើញ​អាក្រក់ ដោយសារ​កំហុស​ឆ្គង ៤ យ៉ាង​នេះ

  • 2017-10-18 07:18:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នារី​ធាត់​ៗ​ងាយ​ពិតជា​រៀង​ពិបាក​រក​ខោអាវ​មក​ស្លៀកពាក់​បន្តិច​ហើយ។ ដូចនេះ​មុន​នឹង​សម្រេច​យក​មួយ​ណា​មក​ស្លៀក​ប្រយ័ត្ន​ឲ្យ​មែនទែន ហើយ​បើ​ស្លៀក​ពាក់ ៤ របៀប​នេះ​ទៀត គឺ​អាក្រក់​មើល​តែ​ម្ដង៖

១.ស្លៀក​ខ្លី ហើយ​រឹប៖ មនុស្ស​ស្រី​ធាត់​តែង​តែ​សល់ ឬ​មាន​សាច់​ខ្លាញ់​នៅ​ត្រង់​ក្បាល​ពោះ។ ដូចនេះ​មិន​គួរ​ស្លៀកពាក់​រឹប​ខ្លី​បញ្ចេញ​សាច់​ត្រង់​នោះ​ទេ ព្រោះ​វា​មើល​ទៅ​អាក្រក់​មើល​ខ្លាំង​ណាស់។

រូបតំណាង

**២.ពាក់​អាវ​យឺត​តឹង​ៗ**៖ អាវ​ប្រភេទ​នេះ នារី​ធាត់​ៗ​គឺ​ពិបាក​មើល​ខ្លាំង​ណាស់ ព្រោះ​នឹង​ធ្វើឲ្យ​ឃើញ​សាច់​កង់​ៗ​នៅ​តាម​គន្លាក់​ផ្សេង​ៗ​ដូចជា​សាច់​ខ្នង​ត្រង់​ចំណុច​អាវ​ទ្រនាប់ កៀន​ក្លៀក និង​ក្បាល​ពោះ។ តែ​គួរ​រក​អាវ​ណា​សាច់​ស្ដើង​ៗ ហើយ​រលុង​វិញ​ទើប​ត្រូវ។

៣.ពាក់​អាវ​ក្រាស់​ៗ Sweatshirts ហើយ​ថែម​អាវ​ក្រៅ​ទៀត៖ អាវ​ប្រភេទ​នេះ ធ្វើឲ្យ​ស្រី​ៗ​រៀង​មាន​សាច់​ពាក់​ទៅ​ឃើញ​ខ្លួន​រឹតតែ​ធំ។ ព្រោះ​វា​មាន​សាច់​ក្រាស់ ហើយ​មិន​ស្រួល​ក្នុង​ពេល​ធ្វើ​ចលនា ទើប​ជា​ហេតុ​បណ្ដាល​ឲ្យ​មិន​ស្អាត។

៤.បន្ថែម​គ្រឿង​តុបតែង​ច្រើន​ជ្រុល៖ ត្រូវ​ចាំ​ថា​ការ​បន្ថែម​គ្រឿង​តុបតែង​ដូចជា​ខ្សែក ខ្សែ​ដៃ ក្រវិល មិន​គួរ​ឲ្យ​ច្រើន ឬ​ធំ​ៗ​ពេក​ឡើយ។ ព្រោះ​វា​ធ្វើឲ្យ​អ្នក​កាន់តែ​យ៉ាប់​ថែម​ទៀត៕

រូបតំណាង

ចុចអាន៖តិចនិក​រើសពណ៌សំលៀកបំពាក់ឱ្យត្រូវជាមួយសម្បុរស្បែក

ប្រភព៖ Fashionlady ប្រែ​សម្រួល៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម