សញ្ញា ៦ យ៉ាង​បង្ហាញថា​ មនុស្ស​ស្រីមាន​សុភមង្គល​ពិត​ៗ ពេល​បាន​ក្បែរ​មនុស្ស​​ខ្លួន​ស្រលាញ់

  • 2017-10-16 05:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនុស្ស​ស្រី ភាគច្រើន​គឺ​បែប​នេះ ឲ្យតែ​បាន​នៅ​ក្បែរ​អ្នក​ដែល​ខ្លួន​ស្រលាញ់​ហើយ​នោះ តែង​បង្ហាញ​សេចក្ដី​សុខ​តាម​រយៈ​ទឹក​មុខ​ជានិច្ច។ សញ្ញា ៦ យ៉ាង​នេះ​បញ្ជាក់​ថា នារី​ពិតជា​មាន​សុភមង្គល​ខ្លាំង​ណាស់​ពេល​នៅ​ជិត មនុស្ស​ខ្លួន​ស្រលាញ់ ទោះ​គ្មាន​អ្វី​សោះ​ក៏​ដោយ៖

១.សើច​សប្បាយ​គ្រប់ពេល

មនុស្ស​ស្រី ពេល​បាន​នៅ​ជិត​បុរស​ដែល​ខ្លួន​ស្រលាញ់ ហើយ​គេ​ក៏​ស្រលាញ់​នាងវិញ​នោះ គឺ​តែងតែ​ញញឹម​ពោរពេញ​ដោយ​ក្ដីសុខ​អស់​ពី​ចិត្ត។ នាង​មិន​គិត​ពី​សម្ភារៈ​និយម ឬ​ទ្រព្យសម្បត្តិ​អ្វី​ឡើយ តែ​នាង​ចង់​បាន​ជីវភាព​សោយសុខ​តែ​ពីរ​នាក់​បែប​នេះ។

រូបតំណាង

**២.ឲ្យតែ​បាន​​នៅ​ក្បែរ គឺ​ស្កប់ស្កល់​ក្នុង​ចិត្ត​ហើយ**

ពេល​ខ្លះ​អ្នក​ទាំងពីរ​មាន​ការងារ​ធ្វើ​ផ្សេង​ពី​គ្នា​មែន តែ​ខាង​ស្រី​ព្យាយាម​ស្កាត់​ទៅ​ជួប​មុខ​មនុស្ស​ដែល​ខ្លួន​ស្រលាញ់​ឲ្យ​បាន​មួយ​ភ្លែត​ដែរ ដើម្បី​ឲ្យ​អស់​ចិត្ត។ ព្រោះ​មនុស្ស​ស្រី​មិន​បាន​គិត​ពី​ភាព​ហត់នឿយ​ឡើយ តែ​សំខាន់​បាន​ឃើញ​មុខ​គេ។

៣.ពេញ​ចិត្ត​គ្រប់​យ៉ាង​ដែល​បុរស​ធ្វើឲ្យ

ទោះ​ជា​គ្មាន​អ្វី​ឲ្យ​សោះ ឬ​មាន​ត្រឹម​កាដូ​បន្តិចបន្តួច ក៏​នាង​ញញឹម​ទទួល​យក​ទាំង​ពេញ​ចិត្ត​ដែរ ព្រោះ​នោះ​ជា​អ្វី​ដែល​មនុស្ស​ខ្លួន​ស្រលាញ់​ទិញ។ តែ​បើ​មិន​ស្រលាញ់​ហើយ ទោះ​ជា​ពេជ្រ​ប៉ុន​ដូង​ទុំ ក៏​មិន​ចូលចិត្ត ហើយ​ធ្វើ​មុខ​មិន​រីក​ដាក់​ទៀត។

៤.បិទ​មាត់​បើក​មាត់​និយាយ​ពី​បុរស​នោះ​រហូត

នោះ​បញ្ជាក់​ថា​នាង​មាន​សេចក្ដី​សុខ និង​ស្រលញ់​ខ្លាំង​ណាស់​ហើយ បាន​ជា​នាង​ហ៊ាន​និយាយ​ពី​បុរស​ម្នាក់​នោះ​គ្រប់​ពេល ពេល​ខ្លះ​ធ្វើឲ្យ​អ្នក​ដទៃ​ច្រណែន។ ព្រោះ​អ្នក​មាន​សេចក្ដី​សុខ​ផ្លូវ​ចិត្ត​ហើយ ​សុភាព​ល្អក៏​មក​​តាម​ក្រោយ​ដែរ។

៥.ខាងប្រុស​ធ្វើ​យ៉ាង​ណា ក៏​​នាង​សើច​បាន

មនុស្ស​ស្រី​ដែល​អាច​សើច​ញញឹមញញែម​បាន ទោះ​ជា​បុរស​ម្នាក់​នោះ​មិន​សូវ​ចេះ​ធ្វើ​កំប្លុកកំប្លែង​ក៏​ដោយ តែ​នាង​អាច​បញ្ចេញ​ទឹក​មុខ​សប្បាយ​បាន។ ព្រោះ​ចង់​បញ្ជាក់​ថា ទោះ​មនុស្ស​ប្រុស​ម្នាក់​នោះ​ធ្វើ​បែប​ណា ក៏​នាង​ពេញ​ចិត្ត។

រូបតំណាង

៦.មិន​ខ្វល់​ពី​ការ​ប្រកួតប្រជែង

បាន​ជា​មិន​ចង់​ដណ្ដើម ឬ​ស្វែង​រក​អ្វី​មក​បន្ថែម​ទៀត ព្រោះ​​មនុស្ស​ស្រី​ម្នាក់​នោះ ​ស្កប់ស្កល់​នឹង​អ្វី​ដែល​នាង​កំពុង​តែ​មាន​ហើយ បានជា​មិន​ចង់​ប្រកួតប្រជែង​អ្វី​មក​ទៀត៕

ចុចអាន៖ទោះគ្មាន​ឡាន​ គ្មាន​ផ្ទះ​ល្អនៅ ក៏​អាច​រីករាយ​បាន​ដែរ ដោយ​ទង្វើ​ប្ដី​ប្រពន្ធ ៦ យ៉ាង​នេះ!

ប្រភព៖ Youqueen ប្រែ​សម្រួល៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម