ឈុត​តំណាង​ជាតិ​របស់ Miss Grand ខ្មែរ​ជាប់​ក្នុង​តារាង​សំលៀកបំពាក់​ទាក់​ទាញ​បំផុត!

  • 2017-10-14 07:55:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បណ្ដាញ​ព័ត៌មាន​វៀតណាម​ទើប​តែ​ប្រកាស​ពី​ឈុត​តំណាង​ជាតិ​នានា​ដែល​ទាក់ទាញ​បាន​ចំណាប់​អារម្មណ៍​បំផុត​ក្នុង​កម្មវិធី Miss Grand International 2017 ដោយ​នៅ​ក្នុង​នោះ​ក៏​មាន​តំណាង​មក​ពី​កម្ពុជា​ដែរ។

កាល​ពី​យប់​ថ្ងៃ​ទី​១២​ ខែ​តុលា​កន្លង​ទៅ​នេះ វិញ្ញាសារ​ប្រលង​ឈុត​តំណាងជាតិ​នៃ​ការ​ប្រកួត​បវរកញ្ញា Miss Grand International 2017 ត្រូវ​បាន​ប្រព្រឹត្ត​ឡើង​នៅ​ខេត្ត Quang Binh ប្រទេស​វៀតណាម​ដោយ​មាន​ការ​ចូលរួម​របស់​ស្រី​ស្អាត​ជាង​៨០​នាក់​មក​ពី​គ្រប់​ទិស​ទី​លើ​ពិភពលោក។

ជាមួយ​វិញ្ញាសារ​នេះ​ផង​ដែរ បណ្ដាញ​ព័ត៌មាន​ក្នុង​ស្រុក​ក៏​បាន​ជ្រើស​យក​ឈុត​តំណាងជាតិ​មួយ​ចំនួន​ដែល​ទាក់ទាញ​ជាង​គេ។ នៅ​ក្នុង​ចំណោម​រ៉ូប​ទាំង​១០​នេះ តំណាង​របស់​ប្រទេស​កម្ពុជា​ក៏​មាន​វត្តមាន​នៅ​ក្នុង​តារាង​នេះ​ផង​ដែរ។ ខាង​ក្រោម​នេះ​គឺ​ជា​ឈុត​ប្រពៃណី​ដែល​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្ពស់​បំផុត៕

កម្ពុជា

ឡាវ

វៀតណាម

ឥណ្ឌូនេស៊ី

ថៃ

ឥណ្ឌា

ចិន

ប្រេស៊ីល

ប៉ាណាម៉ា

អេហ្សីប

ស្រីលង្កា

ប៉េរូ

អាហ្សង់ទីន

ប្រភព៖ Phunuonline ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម