​មាន​មិត្តភ័ក្ដិ ៤ ប្រភេទនេះ ​ជីវិត​អ្នក​នឹង​ធ្លាក់​ចូលទៅ​ក្នុង​ភាព​ក្រីក្រ

  • 2017-10-16 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មាន​មិត្តភ័ក្ដិ​ច្រើន​​ជា​ការ​ល្អ​ណាស់ តែ​បើ​មាន​មិត្ត​របៀប​ៗ​នេះ​វិញ​ជីវិត​អ្នក​នឹង​រលាយ​ហិនហោច​អស់​ជាក់ជា​មិន​ខាន ព្រោះ​ពួកគេ​នឹង​ជា​មូលហេតុ​ដែល​នាំ​ឲ្យ​ចំណាយ​ប្រាក់ឥតប្រយោជន៍។ តើ​មិត្តភ័ក្ដិ​បែបណា​ទៅ​ដែល​នាំឲ្យ​ក្រ​នោះ? ចម្លើយ​មាន​នៅ​ខាងក្រោម​នេះ៖

១.មិត្ត​ដែល​តែងតែ​បបួល​អ្នក​ចេញ​ក្រៅ​គ្រប់​ពេល

មិន​ថា​ចុង​សប្ដាហ៍ ឬ​មិន​ចុង​សប្ដាហ៍​ឡើយ​ពួកគេ​តែង​បបួល​អ្នក​ទៅ​ដើរ​ផ្សារ​ទិញ​នេះ​ទិញ​នោះ​មិន​ចេះ​អស់ ពួកគេ​ធ្វើ​យ៉ាង​នេះ​គឺ​ចង់​ឲ្យ​​អស់​ប្រាក់​តាម​គេ​ប៉ុណ្ណោះ ខណៈ​ដែល​ជីវភាព​អ្នក​ក៏​មិន​សូវ​ធូរធារ​ទៀត។ ប្រសិនបើ​មាន​មិត្ត​បែប​នេះ​ច្រើន អ្នក​គួរ​រក​វិធី​ដោះ​ខ្លួន​ខ្លះ បើ​មិន​ដូច​នោះ​ទេ គ្មាន​ឡើយ​ប្រាក់​សេសសល់ សម្រាប់​សន្សំ​ទុក។ គួរតែ​និយាយ​ជាមួយ​គេ​ថា ក្នុង​មួយ​ខែ​អ្នក​អាច​ទិញ​របស់​បាន​តែម្ដង​ប៉ុណ្ណោះ ទើប​អាច​សល់​ប្រាក់​ខ្លះ។

២.ពួកគេ​ជា​មនុស្ស High

ត្រូវ​ចាំ​ថា បើ​សេពគប់​នឹង​ក្រុម​មនុស្ស​ចូលចិត្ត​ហ៊ឺហារ ពួកគេ​ប្រាកដ​ជា​ទាមទារ​ឲ្យ​អ្នក​ធ្វើ​ខ្លួន​ឲ្យ​ដូច​ពួកគេ​ដែរ។ បើ​មិន​ធ្វើ​តាម ប្រាកដ​ណាស់​ថា​អ្នក​នឹង​មិន​អាច​ចូល​ចុះ​ជាមួយ​ពួកគេ​បាន​ទេ។ តែ​អ្នក​មាន​ខ្លះ​គេ​ក៏​ចេះ​យោគយល់​ពី​អ្នក​មធ្យម​ដែរ ដោយ​គេ​អាច​សម្រប​ខ្លួន​បាន ដើម្បី​មិត្តភាព។

រូបតំណាង

**៣.មិត្តភ័ក្ដិ​ដែល​ចាំ​តែ​ខ្ចី​លុយ តែ​មិន​សង់**

បើ​អ្នក​ចេះតែ​បណ្ដោយ​ឲ្យ​គេ​ខ្ចី​រហូត នោះ​អាច​នឹង​អស់​ពី​ខ្លួន​ដោយសារ​ពួកគេ។ មិត្ត​ខ្លះ​មិន​ចេះ​សន្សំ​ទេ មាន​ប៉ុណ្ណា​ចាយ​ប៉ុណ្ណឹង ហើយ​ខ្លះ​ទៀត​ចាយ​ហួស​មាឌ​ដោយ​មិន​មើល​ពី​សមត្ថភាព​របស់​ខ្លួន។ មិត្ត​បែបនេះ​ជួនការ​គេ​ចូលចិត្ត​ទិញ​របស់​របរ ឬ​ចូល​ហាង​ទំនើបៗ ហើយ​ថត​បង្ហោះ​ក្នុង​បណ្ដាញ​សង្គម តែ​ពាក់កណ្ដាល​ខែ​មិន​ទាន់​ទេ ដើរ​ខ្ចី​លុយ​គេ​រហូត។ មាន​មិត្ត​របៀប​នេះ គួរតែ​ចេះ​វិធី​ការពារ​ទើប​ប្រសើរ ដូចជា​ពេល​ខ្ចី​ប្រាប់​ថា​គ្មាន ឬ​ផ្ញើ​ឲ្យ​អ្នក​ផ្ទះ...។

៤.មិត្ដ​ដែល​ចាំ​កេញចំណេញ​ពី​អ្នក

អ្នក​មាន​មិត្ត​របៀប​នេះ គឺ​គ្មាន​ថ្ងៃ​សល់​អ្វី​ជាប់​ខ្លួន​ឡើយ​បើ​បន្ត​ជួយ​គេ​រហូត​នោះ។ អ្នក​ខ្លះ​ធ្វើ​ការ​វិនិយោគ ហើយ​ចាញ់​បោក​គេ តែ​បែរជា​មក​បោក​អ្នក​បន្ត​ទៀត៕

ចុចអាន៖របស់ ៤ យ៉ាង​ស្រី​ៗ​​ចូលចិត្តចំណាយ​លុយ​ខ្ជះខ្ជាយ​ទៅ​លើ​វា​ខ្លាំង​បំផុត

ប្រភព៖ Shape ប្រែ​សម្រួល៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម