បុរសដែល​បាន​ប្រពន្ធ​មាន​ ១១ ចំណុច​នេះចាត់​ទុក​សំណាង​ខ្លាំង​ក្នុង​ជាតិ​នេះ!

  • 2017-10-14 03:46:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ជីវិត​គ្រួសារ​មិន​មែន​ងាយ​ស្រួល​ដូច​ពេលដែល​យើង​នៅ​ខ្លួន​មួយ​នោះ​ទេ ដូច្នេះ​ការ​ជ្រើសរើស​គូជីវិត​ក៏​ត្រូវ​ច្បាស់​លាស់​ដែរ។ សម្រាប់​មនុស្ស​ប្រុស​ដែល​អាច​ស្វែង​រក​ប្រពន្ធ​បាន ១០ ចំណុច​ខាង​ក្រោម​នេះ អាច​ចាត់​ទុក​ថា​សំណាង​ខ្លាំង​ក្នុង​ជាតិ​នេះ​ហើយ ៖

១. រួសរាយ​រាក់​ទាក់​ ៖​ អ្នកនឹង​មាន​មោទនភាព​ដែល​មាន​គាត់ជា​ប្រពន្ធ​ ព្រោះនៅ​ពេល​ទៅ​ណា​មក​ណា​មាន​គេ​ចូលចិត្ត​ និង ស្រឡាញ់​ច្រើន ដោយសារ​តែ​គាត់​មិន​ចេះប្រកាន់​ឫកពា មិន​ឆ្មើងឆ្មៃ ហើយ​រួសរាយ​ជាមនុស្ស​ញាតិ​ជិត​ខាង​ទៀត​ផង។

រូបតំណាង

**២. គោរព​​ស្រឡាញ់​អ្នក និង គ្រួសារ​អ្នក ៖** គាត់​មាន​ការ​គោរព​ស្រឡាញ់ ដឹង​ខ្ពស់​ ដឹង​ទាប ហើយ​ស្រឡាញ់​គ្រួសារ​អ្នក​ក៏​ដូច​គ្រួសារ​គាត់។​ ការ​គោរព​របស់​គាត់ ក៏បាន​បង្ហាញ​ពី​សីលធម៌​ដែល​គាត់មាន​ និង​ចំណេះដឹង​ដែល​គាត់ទទួល​បាន​ផង​ដែរ។

៣. មាន​ទំនាក់​ទំនង​ល្អ​ក្នុង​គ្រួសារ ៖​ ក្នុង​ជីវិត​គ្រួសារ​អ្នក​ត្រូវតែ​មាន​ទំនាក់ទំនង​គ្នា​ជា​ចាំបាច់​ ទាំង​គ្រួសារ​អ្នក​ ក៏​ដូច​ជា​គ្រួសារ​គាត់​​ ព្រោះ​បើ​គាត់ និង អ្នកចេះ​តែ​ស្ងៀម​ស្ងាត់​រៀង​ខ្លួន​នោះ​ វា​នឹង​ធ្វើ​ឲ្យ​អ្នក​មាន​គម្លាត​ឆ្ងាយ​ទៅ​ៗ។ ដូច្នេះ​បើ​អ្នក​មាន​ប្រពន្ធ​ម្នាក់​ដែល​មាន​ទំនាក់ទំនង​ល្អ នោះ​អ្នក​ពិត​ជា​សំណាង​ព្រោះ​មិន​សូវ​ធុញ​ទ្រាន់ ហើយ​ស្ងាត់​ផ្ទះ។

៤. គាំទ្រ​អ្នកជានិច្ច ៖​ គាត់​អាច​ធ្វើជា​ទីប្រឹក្សា​ល្អ​មួយ​សម្រាប់​អ្នក និង​លើក​ទឹក​ចិត្ត​អ្នក​​ពេល​ដែល​អ្នកមាន​បញ្ហា។ ប្រពន្ធ​បែប​នេះ​អាច​ថា​មិន​ងាយ​រក​ទេ ព្រោះ​ពេល​ខ្លះ​មិន​បាន​គាំទ្រ មិន​បាន​លួងលោម​អី​ទេ មាន​តែ​ស្ដី​ថា​ឲ្យ​ថែម។

រូបតំណាង

៥. មិន​មែនចរិត​ខ្លា ៖​ មិន​មែនជាមួយ​មនុស្ស​ស្រីដែល​ចេញ​ស្រែក ចូល​ស្រែក​ ចះកំហឹង​ទាំង​គ្មាន​ដឹង​ក្បាល​ ដឹង​កន្ទុយ។​ គាត់​បាន​ធ្វើ​ឲ្យ​អ្នកគោរព​​គាត់​មិន​មែន​ឲ្យ​អ្នកខ្លាច​​​គាត់​នោះ​ទេ​។ គាត់ជា​មនុស្ស​ស្រី​មាន​ហេតុផល ចេះ​ទប់​កំហឹថ ស្ដាប់​ហេតុផល និង មិន​ប្រើ​ពាក្យ​អាក្រក់ៗ​លើ​អ្នក។

៦. ឲ្យ​ពេល​វេលា​អ្នក ៖​ ​គាត់​យល់​ពី​អ្នក ឲ្យ​ពេល​វេលា​អ្នកជាមួយ​ការងារ​ ជាមួយ​គ្រួសារ​ និង​មិត្តភ័ក្ដិ​អ្នក បែប​នេះខ្លះ​ទើប​ជា​ការ​ប្រសើរ​ ព្រោះ​អ្នកក៏​ត្រូវ​ការ​ពេល​ផ្ទាល់​ខ្លួន​ដែរ​។ ម្យ៉ាង​ទៀត​គាត់​ក៏​គួរ​តែ​មាន​ពេល​ផ្ទាល់​ខ្លួន​សម្រាប់​ជីវិត​គាត់់​ដូច​គ្នា មិន​មែន​ឱប​ក្រសោប​ជាប់​ទ្រូង​ ២៤ ម៉ោង​ទេ។

៧.យល់​ពី​រឿង​លើ​គ្រែ​ ៖​ ការ​រួម​ភេទ​ជា​រឿង​សំខាន់​មួយ​ដែល​ជីវិត​ប្ដី​ប្រពន្ធ​មិន​អាច​ខ្វះ​បាន​ ព្រោះ​វា​ជា​តម្រូវ​ការ​ធម្មជាតិ​ដែល​​មិន​អាច​ប្រកែក​បាន។ ពេល​ខ្លះ​ដោយ​សារ​តែ​មិន​ចុះ​សម្រុង​គ្នា​ក្នុង​រឿង​នេះ​ក៏​អាច​ឲ្យ​គ្រួសារ​គ្មាន​

៨. ស្មោះត្រង់​ ៖​ គាត់​ជា​ប្រពន្ធ​ម្នាក់​ដែល​ស្មោះត្រង់​ចំពោះ​អ្នក មិន​ក្បត់​ មិន​ចេះ​លួចលាក់ធ្វើ​រឿង​មិន​សមរម្យ ហើយ​តែងតែ​រក្សា​ការ​ស្រឡាញ់​ចំពោះ​អ្នកតែ​ម្នាក់​គត់។

រូបតំណាង

៩. ស្រឡាញ់សុខភាព​ និង​រូបរាង​ខ្លួនឯង​ ៖​ ​ បើ​សុខភាព​​មិន​ល្អ​ គិត​តែ​ឈឺ​គ្រួសារ​ក៏​គ្មាន​សុភមង្គល​ដែរ។​ ម្យ៉ាង​ទៀត​គាត់​តែងតែ​ថែទាំ​រូបរាង​ខ្លួនឯង​ឲ្យ​ស្អាត​ ព្រោះ​គាត់​ចង់​ក្លាយ​ជា​មនុស្ស​ស្រី​ដែល​ស្អាត​បំផុតក្នុង​ភ្នែក​អ្នកជានិច្ច។

១០. ចេះ​ការងារ​ផ្ទះ​ ៖​ ជា​មនុស្ស​ស្រី​ត្រូវ​ចេះ​រៀប​ចំ​ផ្ទះ​ ធ្វើ​ម្ហូប​ មិន​មែន​ស្អាត​តែ​ខ្លួន​ ហើយ​ផ្ទះ​មើល​មិន​យល់​នោះ​ទេ​ ព្រោះ​វា​ក៏​ជា​រឿង​មួយ​ដែល​ជួយ​ជំរុញ​ឲ្យ​គ្រួសារ​មាន​សុភមង្គល​បាន​ដែរ។

១១. ចេះ​ចាយ​ ចេះ​រក ៖ មិន​មែន​ចេះ​តែ​ចាយ​តែ​គាត់​ចេះ​រក ហើយ​មិន​មែន​ជា​មនុស្ស​ស្រី​ដែល​ចាំ​តែ​លាដៃ​សុំ​លុយ​ប្ដី។ ចំណុច​នេះ​ហើយ​បើ​សិន​ជា​អ្នក​បាន​គាត់​នោះ​គ្រួសារ​ក៏​ធូរធារ​តាម​ហ្នឹង​ដែរ ព្រោះ​រក​​លុយ​បានទាំង​អស់​គ្នា។

រូបតំណាង

បើ​អ្នក​អាច​បាន​មនុស្ស​ស្រីចំណុច​ខាង​លើ​​នេះ ពិត​ជា​ល្អ​ខ្លាំង​ណាស់ តែ​ក៏​ត្រូវ​ដឹង​ថា​មនុស្ស​គ្មាន​អ្នក​ណា​ល្អ​គ្រប់​ដប់​ដែរ ដុច្នេះ​រឿង​ខ្លះ​អ្នក​ក៏​គួរ​តែ​ទទួល​ដែរ៕

ប្រភព៖ hubpages ប្រែ​សម្រួល៖ ផេង ផលធិតា

អត្ថបទពេញនិយម