អ្នក​មាន​ស្នាម​សម្លាក​ថ្មីៗ សូម​សាក​ល្បង! វិធី​បំបាត់​ស្នាម​សម្លាក មាន​ទាំង​ក្បួន​ពេទ្យ និង​ធម្មជាតិ

  • 2017-10-13 07:08:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ស្នាម​សម្លាក ជា​បញ្ហា​មួយ​មិន​អាច​ជៀស​បាន​ក្នុង​ជីវិត​មនុស្ស​ម្នាក់ៗ ព្រោះ​មាន​មូលហេតុ​ច្រើន​ដែល​នាំ​ឲ្យ​កើត​មាន​ស្នាម​នៅ​លើ​ស្បែក​របស់​អ្នក។ កញ្ញា នឹង​លើក​យក​ប្រភេទ​ស្នាម​សម្លាក និង​វិធី​ព្យាបាល​មក​ចែក​រំលែក។

១. ប្រភេទស្នាមសម្លាក

  • ស្នាម​សម្លាក​ក្រាស់ រឹង ផុស​ឡើង​នៅ​លើ​ស្បែក ជា​ប្រភេទ Keloid Scar
  • ស្នាម​សម្លាក​ដែល​កើត​ឡើង​ដោយ​សារ​ការ​បង្កើត​ជាលិកា​ថ្មី​ហួស​ប្រមាណ ហើយ​វា​មិន​ពក​ឡើង​លើស​ពី​មុខ​របួស​ដំបូង ជា​ប្រភេទ Hypertrophic Scar
  • ស្នាម​សម្លាក​រាង​ក្រហូង ដែល​បណ្ដាល​ពី​ការ​ផលិត​ជាតិ​កូឡាជែន​មិន​គ្រប់​គ្រាន់​របស់​ស្បែក ឬ​កង្វះ​ជាលិកា​សម្រាប់​តភ្ជាប់​ដើម្បី​ជា​សះ​ស្បើយ នៅ​កន្លែង​ឆ្លង​មេរោគ​នោះ ជា​ប្រភេទ Atrophic scar
  • ស្នាម​សម្លាក​ដែល​បណ្ដាល​មក​ពី​ការ​កើត​មុន​ធ្ងន់ធ្ងរ ហៅ​ថា Acne scar។
Acne scar

**២. វិធី​ព្យាបាល**

​តាម​ក្បួន​ពេទ្យ

ស្នាម​សម្លាក​ អាច​ព្យាបាល​បាន អាស្រ័យ​លើ​ប្រភេទ​ស្លាក​ស្នាម ស្បែក ភាព​ធ្ងន់ធ្ងរ​នៃ​របួស អាហារូបត្ថម្ភ និង​ការ​ប្រើ​ផលិតផល​សម្រាប់​ព្យាបាល ដូចជា៖

  • ជែល ថ្នាំ​ក្រមួន ឬ​ក្រែម៖ អ្នក​អាច​លាប​ផលិត​ផល​មាន​សារធាតុ Mucopolysaccharide Polysulphate (MPS) ដែល​ជួយ​បង្កើន​ផលិតភាព​នៃ​ការ​ជំនួស​កូឡាជែន និង​អេឡែស្ទិន ដោយ​បង្កើន​ការ​រក្សា​សំណើម​ស្រទាប់​ក្នុង​នៃ​ស្បែក ហើយ​ក៏​ជួយ​សម្រួល​ដល់​ការ​រលុប​ស្នាម​ផង​ដែរ ដោយ​ចំណាយ​ពេល ១-៦ខែ តាម​ប្រភេទ និង​ភាព​ធ្ងន់ធ្ងរ​នៃ​ស្លាកស្នាម​របស់​អ្នក។
  • ចាក់​ថ្នាំ៖ អ្នក​អាច​ចាក់​ថ្នាំ​ពពួក steroid ដើម្បី​ព្យាបាល​ស្នាម​សម្លាក​ដែល​ពក​ឡើង ដូចជា Hypertrophic scar ឬ Keloid scar ឬ​ចាក់​ថ្នាំ​ប្រភេទ​ផ្សេង​ទៀត ដូចជា collagen ឬ filler សម្រាប់​ស្នាម​ក្រហូង។
  • វះកាត់៖ ការ​វះកាត់​អាច​ធ្វើ​ឲ្យ​រូបរាង​របស់​ស្នាម​សម្លាក​កាន់​តែ​ប្រសើរ​ឡើង បើ​ការ​ព្យាបាល​ដទៃ​ទៀត​មិន​មាន​ប្រសិទ្ធភាព​ចំពោះ​ស្នាម​សម្លាក​ចាស់ៗ។

តាម​ក្បួនធម្មជាតិ

លាប​ទឹក​ខ្ទឹម​បារាំង​ថើៗ​លើ​ស្នាម​ប្រហែល ៦-៨ សប្ដាហ៍ ដោយ​វា​មាន​ផ្ទុក Allium Cepa ដែល​ជំរុញ​ការ​ផលិត​កូឡាជែន នឹង​ធ្វើ​ឲ្យ​ស្នាម​ប្រសើរ​ជាង​មុន។ ផលិតផល​វេជ្ជសាស្ត្រ​មួយ​ចំនួន​ក៏​ចម្រាញ់​ចេញ​ពី Allium Cepa ផង​ដែរ។

បើ​មាន​សំណួរ​ពាក់ព័ន្ធ​នឹង​អត្ថបទ​នេះ ឬ​ការ​ថែរក្សា​សុខភាព អាច​ទាក់​ទង​តាម៖

ចំណាំ៖ រាល់​ថ្ងៃ​សុក្រ កញ្ញា នឹង​ចេញ​ផ្សាយ​អត្ថបទ​សុខភាព ពី​អ្នក​ជំនាញ​ផ្នែក​សុខភាព​របស់​ទស្សនាវដ្ដី Healthwise Digest ពី DKSH

អត្ថបទ៖ DKSH

អត្ថបទពេញនិយម