ចង់​ឲ្យ​អ្នក​រៀន​ទទួល​ស្គាល់​ការពិត​ដែល​អ្នក​មាន ដោយ​គ្មាន​ភាព​ភ័យ​ខ្លាច!

  • 2017-10-13 07:18:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ពេល​ខ្លះ​មនុស្ស​បាន​ភ្លេច​ពី​អ្វី​ជា​ខ្លួន​ឯង ហើយ​ប្រឹង​បំភ្លៃ​ថា​ខ្លួន​ឯង​ជា​មនុស្ស​ប្រភេទ​នេះ​ប្រភេទ​នោះ ទាំង​ការពិត​ខ្លួន​ឯង​មិន​មែន​សោះ។ ប្រហែល​ជា​អ្នក​មិន​ទាន់​ស្គាល់​ខ្លួន​ឯង​ច្បាស់ ហើយ​គិត​ថា​ខ្លួន​ឯង​ល្អ​ដូច​អ្វី​ដែល​អ្នក​ស្រមៃ។ អត្ថបទ​ខាង​ក្រោម​នេះ​ចង់​ឲ្យ​អ្នក​រៀន​ស្គាល់ និង ទទួល​យក​ការពិត​ដែល​ខ្លួន​អ្នក​មាន ដោយ​គ្មាន​ភាព​ភ័យ​ខ្លាច ៖

១. ឆ្លុះ​កញ្ចក់​មើល​ខ្លួន​ឯង

មាន​ដែល​ឈរ​មុខ​កញ្ចក់​ឲ្យ​សម្លឹង​មើល​ខ្លួន​ឯង​ទេ? តើ​ខ្លួន​ឯង​ពេល​នេះ​មាន​សភាព​យ៉ាង​ម៉េច? សាក​សម្អាត​មុខ​ដែល​អ្នក Make up ខោអាវ​ស្អាតៗ ចេញ​ទៅ​មើល​ថា​អ្នក​មាន​អារម្មណ៍​យ៉ាង​ណា​ចំពោះ​ខ្លួន​ឯង? ពេញ​ចិត្ត​នឹង​ខ្លួន​ឯង​ទេ?

២. សួរ​ខ្លួន​មើល​ថា​អ្នក​មាន​ចរិត​ពិត​បែប​ណា?

មាន​ដែល​ចំណាយ​ពេល​មើល​ខ្លួន​ឯង និង សួរ​ខ្លួន​ឯង​ទេ ថា​អ្នក​ជា​មនុស្ស​បែប​ណា? ហើយ​ធាតុពិត និង នៅ​ខាង​ក្រៅ​ខុស​គ្នា​ទេ? អ្នក​មាន​ដែល​ព្យាយាម​សម្ដែង​អត់? ពេល​ខ្លះ​អ្នក​ដឹង​អត់​ថា​ចរិត​ខ្លួនឯង​អាក្រក់? ចរិត​ខ្លួន​ឯង​ល្អ? ហើយ​ទទួល​យក​វា​បាន​អត់? គួរ​តែ​ចំណាយ​ពេល​មើល​ពី​ខ្លួន​ឯង និង សួរ​ខ្លួន​ឯង​ជាជាង​ឲ្យ​អ្នក​ដទៃ​ប្រាប់​ ព្រោះ​គ្មាន​អ្នក​ណា​ដឹង​ពី​ខ្លួន​អ្នក​ច្បាស់​ជាង​អ្នក​នោះ​ទេ។

៣. ធ្លាប់​កុហក​ខ្លួន​ឯង​ និង អ្នក​ដទៃ​អត់?

មាន​ដែល​ប្រឹង​កុហក​ខ្លួន​ឯង​ និង អ្នក​ដទៃ​អត់​ថា​ខ្លួន​អ្នក​ល្អ? ពេល​ខ្លះ​អ្នក​ខ្ជិល​ តែ​អ្នក​ប្រាប់​ខ្លួន​ឯង​ថា​អ្នក​ឧស្សាហ៍​គ្រប់​គ្រាន់​ហើយ ពេល​ខ្លះ​កុហក​អ្នក​ផ្សេង​ទៀត​ឲ្យ​គេ​មើល​មក​អ្នក​ថា​ជាមនុស្ស​ល្អ។ ហេតុអី​អ្នក​ត្រូវ​ធ្វើ​បែប​ហ្នឹង? ឈប់​ប្រើ​ពាក្យ​កុហក​ទៀត​ទៅ ត្រូវ​ស្មោះ​ត្រង់​ជាមួយ​ខ្លួន​ឯង។

៤. ធ្លាប់​ប្រាប់​ខ្លួន​ឯង និង អ្នក​ដទៃ​អត់​ ថា​អ្នក​ធ្លាប់​ធ្វើ​ខុស?

តើ​អ្នក​ហ៊ាន​និយាយ​ប្រាប់​គេ​អត់​ថា​អ្នក​ធ្លាប់​ធ្វើ​ខុស ធ្លាប់​មិន​ល្អ? ហើយ​ខ្លួន​អ្នក​មាន​ដែល​ទទួល​ស្គាល់​វា​អត់? បាន​កែប្រែ​អី​ខ្លះ​ឬ​នៅ? នៅ​មុខ​គេ​អ្នក​មាន​ព្យាយាម​លាក់​បាំង​កំហុស​អ្នក​អត់? បើ​អ្នក​ហ៊ាន​និយាយ​ ហ៊ាន​ទទួល​ស្គាល់​នោះ​មាន​ន័យ​ថា​អ្នក​ហ៊ាន​ទទួល​យក​ខ្លួន​ឯង​ហើយ តែ​បើ​នៅ​តែ​ប្រឹង​ធ្វើ​ល្អ​យក​មក​បាំង​នៅ​កំហុស​ អ្នក​នៅ​តែ​ជា​មនុស្ស​ខ្លាច​ខ្លួន​ឯង។

មាន​មនុស្ស​ប៉ុន្មាន​នាក់​ដែល​អាច​ទទួល​យក​ខ្លួន​ឯង​បាន? ការ​ពិត​អ្វី​ដែល​ខ្លួន​យើង​មាន​គឺ​ជា​អ្វី​ដែល​ល្អ​បំផុត​ព្រោះ​គ្មាន​អ្នក​ភ្សេង​មាន​ដូច​យើង៕

ចុចអាន៖ស្រី​ៗ​ទោះ​រឹងមាំ​ប៉ុណ្ណា ក៏​​ត្រូវការ​មនុស្ស ៦ ប្រភេទ​នេះ​នៅ​ពីក្រោយ​ខ្នង​

ប្រភព៖ Wikihow ប្រែ​សម្រួល៖ ផេង ផលធិតា

អត្ថបទពេញនិយម